Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស ១៣​នាក់​ស្លាប់ ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា ក្នុង​ក្លឹប​រាត្រី​នៅ​ប៉េ​រ៉ូ ខណៈ​ប៉ូលិស​ចុះបង្ក្រាប​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ១៣​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​រត់​ជាន់គ្នា ក្នុង​រដ្ឋធានី Lima ប្រទេស​ប៉េ​រ៉ូ ខណៈពេលដែល​ប៉ូលីស​ចុះបង្ក្រាប​ក្លឹប​កម្សាន្ត​មួយកន្លែង ហើយ​អ្នកចូលរួម​ព្យាយាម​រត់គេច​ចេញ​។​

​កាលពី​ថ្ងៃ​សៅរ៍​ល្ងាច មាន​អ្នក​តេ​ទៅប្រាប់​ប៉ូលិស​ឲ្យ​ទៅកាន់​តំបន់ Thomas Restobar ស្ថិតក្នុង​ទីក្រុង​របស់​ប៉េ​រ៉ូ ដើម្បី​ឲ្យ​បិទ​ក្លឹប​កម្សាន្ត​ខុសច្បាប់​មួយកន្លែង ដែល​នៅ​ទីនោះ​មាន​មនុស្ស​ជាង ២០០​នាក់​កំពុង​ជប់លៀង​។​

​វិធានការ​គម្លាត​សង្គម​កំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ប៉េ​រ៉ូ ហើយ​ការប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ហាមឃាត់​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស COVID-19​។​

​ប៉េ​រ៉ូ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អា​ហ្វ្រិ​ច​ឡាទីន ដែល​រង​ការវាយប្រហារ​ខ្លាំង​ពី COVID-19 ដោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​វីរុស​សរុប​ជាង ៥៧៦.០០០​នាក់ ខណៈដែល​អ្នក​ស្លាប់មាន​ជាង ២៧.០០០​នាក់​។​

​នៅក្នុង​សេចក្តីប្រកាស​ផ្លូវការ ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ប៉ូលិស​មិនបាន​ប្រើប្រាស់​អាវុធ ឬ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បោសសម្អាត​ទីតាំង​នោះឡើយ​។​

​នៅពេល​មនុស្សម្នា​ចាប់ផ្តើម​រត់ចេញ​ពី​ជា​ន់ទី ២ ដើម្បី​រត់គេច​ពី​ប៉ូលិស ពួកគេ​បាន​បុក​គ្នា​នៅលើ​ជណ្តើរ​។​

​ប៉ូលិស​បញ្ជាក់ទៀតថា ពួកគេ​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត ដើម្បី​កំណត់​អត្តសញ្ញាណ​ម្ចាស់​ក្លឹប​នោះ និង​អ្នកទទួលខុសត្រូវ​ក្នុងការ​រៀបចំ​ពិធីជប់លៀង​នោះ​។ មនុស្ស​ចំនួន ២៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​ក្រសួង​ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ ដែល​មនុស្ស ១៣​នាក់​បាន​ស្លាប់​ដោយសារតែ​ការមិន​ទទួលខុសត្រូវ​របស់​ម្ចាស់​អាជីវកម្ម​ខិលខូច​៕

ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×