Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

TikTok នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ប្រឆាំង​ការហាមឃាត់​របស់ ដូ​ណា​ល់ ត្រាំ​

spot_img

កម្មវិធី​វីដេអូ​ខ្លី​ដ៏​ល្បី​របស់​ចិន TikTok នឹង​ចាត់វិធានការ​ផ្លូវច្បាប់​នៅ​សប្តាហ៍​នេះ ដើម្បី​ប្រឆាំង​ទៅនឹង​ការហាមឃាត់​របស់​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​។​

​កាលពី​ដើមខែ​នេះ លោក​ត្រាំ​បានចេញ​បទបញ្ជា​ដោយ​ធ្វើការ​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​ធ្វើ​ជំនួយ​ជាមួយនឹង​ក្រុមហ៊ុន ByteDance ដែលជា​ម្ចាស់​របស់ TikTok ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​ខាងមុខ​។​

​មន្ត្រី​អា​មេ​រិច​នៅ​វ៉ាស៊ីនតោន​មានការ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​អាច​បញ្ជូន​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​អា​មេ​រិច​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ប៉ុន្តែ​ការលើកឡើង​នោះ​ត្រូវបាន​ក្រុមហ៊ុន ByteDance បដិសេធ​។​

TikTok មាន​អ្នកប្រើប្រាស់​សកម្ម​អា​មេ​រិច​ប្រមាណ ៨០​លាន​នាក់​។​

TikTok និយាយថា ខ្លួន​បាន​ព្យាយាម​ទាក់ទង​ជាមួយនឹង​រដ្ឋបាល​រប​ស់លោក​ដូ​ណា​ល់ ត្រាំ​អស់​រយៈពេល​ជិត ១​ឆ្នាំ ប៉ុន្តែ​ជួប​បញ្ហា​ក​ខ្វះ​និតិ​វិធី ហើយ​រដ្ឋបាល​លោក​ត្រាំ មិន​យកចិត្តទុកដាក់​លើ​អង្គហេតុ​សោះ​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​និយាយថា “​ដើម្បី​ធានាថា និតិរដ្ឋ​មិនបាន​ត្រូវគេ​បោះបង់ចោល ហើយ​ក្រុមហ៊ុន និង​អ្នកប្រើប្រាស់​របស់​ពួកយើង​ទទួលបាន​ការប្រព្រឹត្ត​ដាក់​ស្មើភាព​គ្នា ពួកយើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​ប្រឆាំងនឹង​បទបញ្ជា​តាមរយៈ​ប្រព័ន្ធតុលាការ​ទេ​”​។​

TikTok ជា​កម្មវិធី​ដែល​ឲ្យ​អ្នក​ឲ្យ​ប្រើប្រាស់​បង្ហោះ​វីដេអូ​ខ្លី​លើ​វេទិការ​ខ្លួន លើ​ប្រធានបទ​ជាច្រើន​ចាប់ពី​ការ​រាំ និង​នយោបាយ​អន្តរជាតិ​ជាដើម​។ ប្រជាប្រិយភាព​របស់​វា​បាន​ផ្ទុះ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ជាពិសេស​វា​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងចំណោម​យុវវ័យ ហើយ​វាទ​ទួលបាន​ការទាញយក (Download) ជាង ១​ពាន់​លាន​ដង​ជុំវិញ​ពិភពលោក​។​

​ប៉ុន្តែ លោក​ដូ​ណា​ល់ ត្រាំ បាន​អះអាងថា ចិន​អាច​ប្រើប្រាស់​កម្មវិធី​នោះ​ដើម្បី​ចាប់ពី​ទីកន្លែង​របស់​បុគ្គលិក​សហព័ន្ធ ប្រមូល​ព័ត៌មាន​ប្រើប្រាស់​ក្នុង​បទល្មើស ឬក៏​ធ្វើ​ចារកម្ម​លើ​ក្រុមហ៊ុន​។​

​លោក​ត្រាំ ថ្លែង​ដូច្នេះ​ថា កម្មវិធី​ទូរស័ព្ទ ដែល​ត្រូវបាន​បង្កើត និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន “​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ គោលនយោបាយ​បរទេស និង​សេដ្ឋកិច្ច​របស់​អា​មេ​រិច​”​។​

TikTok ច្រានចោល​ការអះអាង​នោះ និង​បាន​បញ្ជាក់ថា ខ្លួន​មិនដែល​បានផ្តល់​ទិន្នន័យ​អ្នកប្រើប្រាស់​អា​មេ​រិច​ទៅដល់​អាជ្ញាធរ​ចិន​ឡើយ​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×