Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ម្តាយ​គួរ​កែប្រែ​ទម្លាប់​ទាំងនេះ បើ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​

spot_img

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​អ្នក​ម្តាយ​គួរ តែ​កែ​ចេញ​ក្នុងពេល​គេង ទើប​កូន​ក្នុង​ផ្ទៃ​មិន​គ្រោះ​ថ្នាក់ខ្ពស់​។ តើ​មាន​អ្វី​ខ្លះទៅ​?

— ក្នុងពេលដែល​អ្នក​ម្តាយ​គេង អ្នក​ម្តាយ​មិនត្រូវ​គេង​សង្កត់​ត្រូវ​ពោះ​ទេ ព្រោះ​អាច​យក​ជីវិត​កូន​ក្នុង​ផ្ទៃ​បាន​។ ទោះបីជា​ក្នុង​៣​ខែ​ដំបូង​ពោះ​របស់​អ្នក​មិនទាន់​ធំ​ក៏ដោយ ក៏​អ្នក​មិនត្រូវ​គេង​ផ្កាប់​ចុះក្រោម​សង្កត់​ត្រូវ​ពោះ​ដែរ ព្រោះ​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់​។

— ក្នុងពេលដែល​អ្នក​ម្តាយ​គេង មិនគួរ​គេង​បែរមុខ​ទៅ​ចំ​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ពិបាក​ទ្រាំ​ខ្លាំងណាស់​។ ជាពិសេស ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកផង​ដែរ​។​

— ក្នុងពេលដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ ងាយ​ខឹង និង​យំ​ខ្លាំងណាស់ ព្រោះ​អារម្មណ៍​តែង​ឡើង​ចុះ មិន​នឹងនរ​នោះទេ​។ ដូចនេះ អ្នក​មិនគួរ​យក​កំហឹង និង​ការ​យំ​ឡើងលើ​គ្រែ​គេង​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ខ្លាំងណាស់​។ អ្នក​គួរតែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ អារម្មណ៍​ឲ្យ​សប្បាយ ទើប​អាចជួយ​កូន​ឲ្យ​លូតលាស់​បាន​យ៉ាង​ល្អ​៕

​ប្រភព​៖ health.com.kh


spot_img
×