Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ​! គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី កូនកំលោះ​វ័យ ៦០ ផ្លា​យ ប៉ះ​កូនក្រមុំ​ខ្ចី​ញ៉ិញ​ខ្ទង់​២០​ឆ្នាំ ស្រាប់តែ​ត្រូវបាន​គេ​ចោទប្រកាន់​រៀងៗ​ខ្លួន​ថា​…

spot_img

​ភ្នំពេញ​៖ ជាការ​ពិតណាស់ គេ​ថា​ស្នេហា​ពិត មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ឬ អាយុ​ឡើយ សំខាន់​គឺ​ភាគ​ខាង​ទាំងពីរ​យល់ព្រម​ស្រឡាញ់គ្នា​ដោយ​ចិត្ត​និង​ចិត្ត​ទៅវិញទៅមក ដោយ​គិតថា នឹង​អាច​រួមរស់​មាន​សេចក្តីសុខ​ជាមួយគ្នា​បាន​។​

​យ៉ាងណាមិញ គូស្នេហ៍​១​គូ​នេះ​វិញ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម លាន់មាត់​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះតែ​ពុំ​នឹកស្មានថា គូស្នេហ៍​នេះ​ដែល​ប្រៀបបាន​ដូច​តា​ហើយ​និង​ចៅ​អ៊ីចឹង ដែល​ខាង​កូនកំលោះ​អាយុ ៦០ ផ្លា​យ​ឆ្នាំ​ទៅហើយ ខណៈ​ឯ​កូនក្រមុំ​វិញ​អាយុ​ខ្ទង់​២០​ឆ្នាំ​តិចតួច​ប៉ុណ្ណោះ និង​មាន​រូប​ស្រស់ស្អាត​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​កំលោះៗ​ជាច្រើន​លួច​ច្រណែន​មិន​ស្ទើរ​នោះទេ​។​

​ទោះយ៉ាងណា គូស្នេហ៍​ខាងលើនេះ ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Mommom Srey ដែល​បានដឹង​ច្បាស់​ពី​អ្នក​ទាំងពីរ បាន​ទម្លាយ​ចេញ​ថា តា​ចាស់​នេះ​គឺមាន​ប្រពន្ធ​កូន​មិនទាន់​លែងលះគ្នា​ទេ ខណៈ​ខាង​ស្រី​វិញ សុខចិត្ត​បោះបង់​សង្សារ​ចោល​មក​ស្រ​វ៉ា​ចាប់​ដុល្លារ មិនមែន​ស្រឡាញ់​ចិត្ត​និង​ចិត្ត​ស្អី​នោះទេ​។ ក្នុងនោះ​គណនី​ខាងលើនេះ ក៏បាន​ដាក់​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​អា​ប្រុស​កញ្ចាស់​តណ្ហា​ក្រាស់​ចឹ​ង​ហើយ ចោល​ប្រពន្ធ​កូន​មក​ដណ្ដើម​ស្រី​គេ យកលុយ​ទៅ​ជះ​ចំ​ពូជ​កូនស្រី​មុខលុយ ចង់បាន​ទៅ​ភ្លេច​រឿង​កម្ម​ពារ​»​។​

​ជាមួយគ្នា​នោះ​ផងដែរ ក៏​អ្នក​រិះគន់​ទៅលើ​ខាង​ស្រី ដោយបាន​លើកឡើងថា​៖ «​ស្នេហា​ដែល​ប្រាថ្នា​មាសប្រាក់ គឺ​មិន​ខុសពី​លក់​សុភមង្គល​ខ្លួនឯង​អស់​មួយជីវិត​។​»​។ រីឯ​អ្នក​ខ្លះទៀត​ក៏បាន​រិះគន់​ទៅកាន់​តា​នោះ​ថា​៖ «​ពិបាក​ណាស់​អូន​សង្គម​ដុល្លារ​អូសទាញ មិន​ដូច​ចាស់ៗ​ពិ​មុន​សោះ វ័យចាស់​ដូច​គាត់​គេ​រីករាយ​នឹង​រក​ធម៌​ជាទី​ពឹង ហើយ​សន្សំ​បុណ្យ​ទុកអោយ​កូនចៅ មិន​ដូច​លោក​អ៊ំ​ម្នាក់នេះ​ទេ​» និង​មាន​ពាក្យរិះគន់​ចំអក​ឲ្យ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​

​តែ​ទោះយ៉ាងណា ក៏មាន​មតិស្រប​លើកឡើងថា​៖ «​ការស្រឡាញ់​មិន​ប្រកាន់​អាយុ អ្នកណា​ផ្តល់​ក្តី​សុខ​ឲ្យ​ច្រើន​គេ​យក​អ្នក​និង​ហើយ បើ​យក​ពួកក្មេង​ខំ​ស្រឡាញ់​វា​ចិត្ត​និង​ចិត្ត វា​មិនដែល​ផ្តល់​ក្តី​សុខ និង​ការយោគយល់​សុភមង្គល​ឲ្យ​ក៏​វា​គ្មាន​ន័យ មិន​ប្រាកដ​ឲ្យ​តែ​យក​ចាស់​គឺ​ដើម្បី​លុយ​នោះទេ បើ​អ្នក​មិនមែនជា​គ្រួសារ​គេ អ្នក​កុំ​ទាន់​សើចយំ​គេ ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹងហើយ​»៕ ដោយ​៖ លឹម ហុង​

spot_img
×