Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! នារី​ខ្មែរ​ម្នាក់​តែលតោល​នៅ​ថៃ ដាច់បាយ​គ្មាន​លុយ​ជាប់​ខ្លួន សំណាងល្អ បាន​បុរស​ថៃ​ចិត្តធម៌​ម្នាក់​ជួយ ដល់ពេល​សួរនាំ​ទើប​មិន​នឹកស្មានថា​….

spot_img

​ថ្មីៗ​នេះ មានរឿង​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​មួយ ដែល​ត្រូវបាន​គេ​ចែករំលែក​​នៅលើ​បណ្តាញ​សង្គម បាន​ឲ្យ​ដឹងថា នារី​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​មិត្ត​ភ័ក្ដិ​ធ្វើការ​ជាមួយ យកមក​បោះបង់ចោល​នៅ​ម្ដុំ​ហ្វែ​ត​8 ក្នុង​តំបន់​និគម​អាំ​ម៉ា​តាក់​សិ​ធី​ស្ថិតនៅក្នុង​ស្រុក​ផាន​ថង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​។ នេះ​បើតាម​ប្រភពពី​ឈ្មោះ Pheaktra ប្រាប់​ឲ្យ​ដឹង​។​

​នារី​រងគ្រោះ​ខាងលើ​ត្រូវ​បានដឹងថា​មានឈ្មោះ ឈឿន សុខ​លីន​អាយុ ២៩ ឆ្នាំ ស្រុកកំណើត​រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។​

​ប្រភព​ខាងលើ​បន្តថា បើតាម​ការបញ្ជាក់​ពី​បុរស​ជនជាតិ​ថៃ​ម្នាក់ ដែល​បាន​ជួយ​នារី​ខ្មែរ​ខាងលើ បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ថា គាត់​បាន​ប្រទះឃើញ​នារី​ជនជាតិខ្មែរ​ខាងលើ​ដើរ​បណ្ដើរ​យំ​បណ្ដើរ នៅតាម​ដងផ្លូវ​ម្ដុំ​ហ្វែ​ត​8 ក្នុងស្ថានភាព​គ្មាន​កម្លាំងកំហែង​គ្មាន​ប្រាក់​ជាប់​ខ្លួន គ្មាន​ញាតិ​នៅ​តំបន់​នេះ​ទៀត ហើយ​ថែមទាំង​មិនចេះ​និយាយ​ភាសា​ថៃ​ទៀតផង​។ ពេល​ឃើញ​គួរ​ឲ្យ​អាណិត​បែបនេះ បុរស​ជនជាតិ​ថៃ​រូបនោះ ក៏​នាំ​នាង​ទៅកាន់​អធិការដ្ឋាន​តម្រួត​ប៉ុស្តិ៍​ផាន​ថង បន្ទាប់មក​មាន​អ្នករត់ម៉ូតូឌុប​នៅក្បែរនោះ ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះៗ បាន​សួរនាំ​នាង​អំពី​មូល​ហេតុដែល​កើតឡើង​ហើយ​នាង​បាន​ប្រាប់ថា នាង​ត្រូវ​មិត្ត​ភ័ក្ដិ​យកមក​បោះបង់ចោល​ហើយ​ពេលនេះ នាង​ឃ្លានបាយ​ខ្លាំងណាស់ ឮ​ដូច្នោះ បុរស​ជនជាតិ​ថៃ​ចិត្តធម៌ ដែល​នាំ​នាង​មក​បាន​ទៅ​ទិញ​បាយ​ទិញ​ទឹក និង​នំ​មួយចំនួន​ឲ្យ​នាង​ហូប ដើម្បី​បន្ធូរ​ភាព​ហេវ​ហត់​ព្រមទាំង​ផ្ដល់ប្រាក់​បន្តិចបន្តួច ដល់​នាង​សម្រាប់​ទិញ​របស់​ហូបចុក​ត​ទៅមុខទៀត​។​

​បុរស​ជនជាតិ​ថៃ​ចិត្តធម៌​នោះ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ជាមួយ​ដំណឹង​ល្អ​ផងដែរ​ថា វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នោះ មាន​ថៅកែ​ចិត្តធម៌​ម្នាក់ ព្រម​ទទួលយក​នាង​ទៅធ្វើ​ការ​ជាមួយ ព្រោះ​កន្លែងធ្វើការ​គាត់ ក៏មាន​កម្មករ​ខ្មែរ​ធ្វើការ​ផងដែរ​។​

​នេះ​ចាត់ទុកជា​សំណាងល្អ​ហើយ និង​ក៏​សូម​អរគុណ​ជំនួស​ផងដែរ ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​បុរស​ជនជាតិ​ថៃ​ម្នាក់​នោះ ដែល​បាន​ជួយ​ដល់​ពលករ​ខ្មែរ​ខាងលើ​។

​ជាមួយគ្នានេះ​ផងដែរ យើង​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ខ្មែរ​ទាំងអស់ ដែលជា​ពលករ មុននឹង​សម្រេចចិត្ត​ចំណាកស្រុក សូម​គិតពិចារណា​ឲ្យ​បាន​ច្បាស់ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​មួយ​នេះ ព្រោះថា​ការ​ចំណាកស្រុក​ទៅធ្វើ​នៅ​ស្រុក​គេ នោះ​បងប្អូន​នឹង​ប្រឈម​បញ្ហា​គ្រប់បែបយ៉ាង ជាក់ស្តែង​ដូច​ករណី​ខាងលើនេះ​ជាដើម​៕ ដោយ​៖ លឹម ហុង​

spot_img
×