Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ ចុះ​បាញ់ថ្នាំ​បង្ការ និង​ចាក់​ថ្នាំ​ព្យាបាល​សត្វពាហនៈ របស់​ប្រជាពលរដ្ឋ កំពុងមាន​ជំងឺ នៅ​ស្រុក​ចន្ទ្រា​

spot_img

​ខេត្តស្វាយរៀង ៖ លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​​បាន​សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង បានធ្វើការ​ផ្សព្វផ្សាយ ស្តីពី​ជំងឺឆ្លង​សត្វពាហនៈ គោ ក្របី និង​វិធាន​ការការពារ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ចិញ្ចឹម​ផងដែរ ។​

​លោក​អភិបាលស្រុក​ចន្ទ្រា បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្តទៀតថា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត និង​ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់ ពី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក្នុង​ការចុះ​ផ្សព្វផ្សាយ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ៊ុន សារ៉េត​ថន មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក​ប្រធានការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក​ចន្ទ្រា លោក​មេឃុំ​សំរោង ពេទ្យសត្វ​ឃុំ និង​មេភូមិ ។ ជាមួយ​នោះ លោក​ក៏បាន​ណែនាំ​ដល់​ម្ចាស់​សត្វ​ដែលមាន​គោ ក្របី ឈឺ និង​ងាប់ ដែល​សង្ស័យ​ជំងឺសា​ទឹក ឱ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ ចែក​ថ្នាំ​សម្លាប់​មេរោគ​តាម​គ្រួសារ​ដែលមាន​សត្វ​ឈឺ ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ។​

​លោក​អភិបាលស្រុក​ចន្ទ្រា បាន​បន្តថា គិត​ចាប់​ពីថ្ងៃ​២០ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ មាន​សត្វ​ក្របី​ឈឺ ចំនួន ៣​ក្បាល និង​កំពុង​ព្យាបាល ពុំមាន​ងាប់​ទេ សរុប​ពីមុនមក មាន​ចំនួន ៧៧​ក្បាល ព្យាបាល​ជា ៥២​ក្បាល កំពុង​ព្យាបាល ៤​ក្បាល ព្យាបាល​មិនជា​លក់​ចេញ និង​ងាប់​១៧​ក្បាល ។

​ក្រុមការងារ​អន្តរាគមន៍​ជំងឺឆ្លង​សត្វ​គោ ក្របី បាន​អនុវត្តតាម​ការណែនាំរ​បស់​លោក​អភិបាលស្រុក ក៏បាន​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​សំរោង ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង បាញ់ថ្នាំ​ជីវ​សុវត្ថិភាព និង​ព្យាបាល​ដល់​គោ ក្របី​របស់​ប្រជាពលរដ្ឋ​ផងដែរ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×