Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុនសែន​៖ ប្រទេស​នៅជាប​ទន្លេមេគង្គ​-​ឡាន​ឆាង ត្រូវខិតខំ​ព​ន្លឿ​ន​ការរៀបចំ និង ការសម្រេច​ឱ្យបាន​នូវ ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង (ML EDB)

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល នៃ​កិច្ច​សហ​ប្រ​ភិ​ប​ត្តិ​ការ​មេគង្គ​-​ឡាន​ឆាង លើក​៣ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០, តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វ្រេ​ន​យល់ឃើញថា​ប្រធានបទ “​ការលើកកម្ពស់​ភាពជា​ដៃគូ​ដើម្បី​វិបុលភាព រួម​» គឺមាន​សារសំខាន់​ណាស់ ស្របពេល​ដែល​យើង​មាន​ភាព​ចំ​បាច់​ក្នុងការ​ព​ន្លឿ​ន​នូវ​ការលើក កម្ពស់​កិច្ចសហប្រតិបត្តិការ និង​បញ្ជាក់​សារជាថ្មី​នូវ​ឆន្ទៈ​ដ៏​មោះមុត​របស់​យើង ដើម្បី​ដោះស្រាយ ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ ដែល​បណ្តាលមកពី​ជំងឺ​វី​ជ -១៩ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ផ្សេងទៀត , ទាំង ក្នុង​កម្រិត​តំបន់ និង សកល​, សំដៅ​ធានា​ឱ្យបាន​នូវ​ការ​ងើប​ឡើងវិញ​នៃ​ការអភិវឌ្ឍ​សង្គម និង សេដ្ឋកិច្ច​ប្រកបដោយ​ក្តីសង្ឃឹម​ខ្ពស់ ក្រោយពី​វិបត្តិ​នេះ​ត្រូវ​បានបញ្ចប់ ។​

​សម្តេច​ថា ក្នុង​បរិការណ៍​ដែល​យើង​កំពុងតែបន្ត​ប្រឈម នឹង​ការគំរាមកំហែង​ផ្នែក​សុខភាព​សាធារណៈ ជា​សកល​នេះ​, ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង គឺ​ពិតជា​វេទិកា​ដ៏​មាន​សារ​សំខាន់បំផុត​មួយ សម្រាប់​យើង​រួមគ្នា​លើកកម្ពស់​សុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​

​ជាការ​ពិត​, កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ដែល​ឈរលើ​គោលការណ៍​ស្នូល​របស់ខ្លួន បាន​ធានា និង ទ្រទ្រង់​នូ​វច​លន​ការ​ជា​វិជ្ជមាន​ដ៏​ច្រើន សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​តំបន់​, ទាំង ក្នុង​គ្រា​មាន​សុខសន្តិភាព ក៏ដូចជា​ក្នុង​គ្រា​លំបាក ។
​លើ​មូលដ្ឋាន​នេះ​, ខ្ញុំ​សូម​គូស​រំលេច​ខ្លីៗ នូវ ចំណុច​មួយចំនួន​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ដូចខាងក្រោម ៖ ១. វឌ្ឍនភាព​ជារួម នៅក្នុង​ការអនុវត្ត​សេចក្តីសម្រេច​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ -​ឡាន​ឆាង លើក​ទី ២ និង កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី ៤ និង ទី ៥ បាន​នាំមក​នូវ​លទ្ធផល​ជា​វិជ្ជមាន និង បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ដល់​ការលើកកម្ពស់ ជំនឿ​ទុកចិត្ត និង ការយោគយល់​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​សហប្រតិបត្តិ ការ​មេគង្គ​-​ឡាន​ឆាង និង សាធារណរដ្ឋ​-​ប្រជាមានិត​ចិន ។​
​ទី​២. ការអនុវត្ត​ជាប់លាប់​នូវ ផែនការ​សកម្មភាពរ​យៈ​ពេល ៥ ឆ្នាំ ប្រកបដោយ​ភាពជាក់ស្តែង និយម បាន​ពង្រឹង​ភាពជា​ដៃគូ និង កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ក្នុងចំណោម​បណ្តា ប្រទេស​ជា​សមាជិក​កិច្ចសហប្រតិបត្តិការ​មេគង្គ និង សន្តិសុខ ព្រមទាំង​ការ 18: 1 -​ឡាន​ឆាង តាមរយៈ​ការពង្រឹង​សសរស្តម្ភ​សន្តិភាព -​លើកកម្ពស់​ភាពសុខដុមរមនា និង វិបុលភាព​រួមគ្នា នៅក្នុង​អនុតំបន់ 2/4

​ទី​៣. ការស្រុះស្រួល​មតិរួម​គ្នា​ក្នុង​ការរក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​រសើប​បំផុត IsmusÜ-LAhöngalas (transboundary water management) Achchadwdini បំផុត​មួយទៀត​នៃ​កិច្ច​-​សហប្រតិបត្តិការ​រប​ស់​យើង ។ ជាការ​ពិត​, កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី លើក​ទី ១ ស្តីពី​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ឡាន​ឆាង​-​មេគង្គ នៅ​ប្រទេស​ចិន កាលពី ខែ ធ្នូ ឆ្នាំមុន បាន​ផ្ត ល់​ទិសដៅ​ច្បាស់លាស់​សម្រាប់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​ការចែករំលែក ទិន្នន័យ និង ព័ត៌មាន​ជលសា​ស្ត្រ (hydrolocal data and information) 1 ginshninjals កិច្ចប្រជុំ​នេះ បាន​បន្ត​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ការយោគយល់​ទៅវិញទៅមក ក្នុងការ គ្រប់គ្រង​ធនធានទឹក​នៅក្នុង​តំបន់ ។
​សម្តេច​ថា​៖«​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​, ខ្ញុំ​សូម​សម្តែង​នូវ​ការ​វាយ តម្លៃ​ខ្ពស់​ចំពោះ​ចក្ខុវិស័យ​ការងារ​របស់​ឯកឧត្តម នាយករដ្ឋមន្ត្រី លី កឺ​ឈាង (Li Keqiang), និង តាំ ទ្រ​នូវ​សំណើ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​វិស័យ​អាទិភាព​ចំនួន ៤ រួមមាន ៖ (១). កា​រត ភ្ជាប់​តាមរយៈ​ការកសាង​ខ្សែ ក្រវាត់​អភិវឌ្ឍ​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង និង ការជំរុញ​សហ​ប៉ា​ម​ភាព ជាមួយនឹង​ច្រករបៀង​ពាណិជ្ជកម្ម តាម​ដី -​សមុទ្រ​អន្តរជាតិ​ថ្មី​, (២) . កិច្ចសហប្រតិបត្តិការ​ធនធាន ទឹក​, (៣). ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ កសិកម្ម និង បរិស្ថាន និង (៤). ការលើក កម្ពស់​សុខភាព​សាធារណៈ តាមរយៈ​ការបង្កើតឡើង​នូវ​សហគមន៍​សុខភាព​សាធារណៈ​មេគង្គ​ឡាន​ឆាង ។​»
​ជាមួយគ្នានេះ​, សម្តេច​បាន​ចូលរួម​ចែករំលែក​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​មួយចំនួន ពាក់ព័ន្ធ​នឹង​ចក្ខុ​វិ ស័​យ​នៃ​ការ -​អភិវឌ្ឍ​នាពេល​អនាគត របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដូចខាងក្រោម ទី​១. ក្នុង​បរិការណ៍​ដែល​កំណើនសេដ្ឋកិច្ច​សក​ល​មានការ​ធ្លាក់ចុះ​, ការបង្កើត និង រក្សា​ឱ្យ បាន​នូវ​ប្រភព​កំណើន​ថ្មី នៅក្នុង​អនុតំបន់​របស់​យើង គឺជា​កត្តាចាំបាច់​ដែល​មិនអាច​ខ្វះ​បាន ។ ដូច នេះ​, យើង​ត្រូវខិតខំ​ព​ន្លឿ​ន​ការរៀបចំ និង ការសម្រេច​ឱ្យបាន នូវ ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគ ង្គ​-​ឡាន​ឆាង (ML EDB) ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​នៃ​កំណើន​សម្រាប់​អនុតំបន់​យើង ។ ការលើកកម្ពស់​នូវ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ព្រមទាំង​ការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម និង​ជំរុញ​បន្ថែមទៀត នូវ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន និង ពង្រឹង​ការធ្វើសមាហរណកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៃ​អនុតំបន់​របស់​យើង ចូលទៅក្នុង​ខ្សែ​ច្រវាក់ តម្លៃ​សកល ។ ជាមួយគ្នានេះ​, ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏​នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​រយៈពេល​វែង​នៃ​អនុតំបន់​របស់ យើង​ផងដែរ ។ ក្នុងន័យនេះ​, ខ្ញុំ​សូម​គាំទ្រ​នូវ​វិធានការ​ទាំងឡាយ ដែល​មានចែង​នៅក្នុង​សេចក្តី ថ្លែងការណ៍​រួម​របស់​សហប្រធាន ។ ទី​២. អស់​រយៈពេល ៥ ឆ្នាំ​មកហើយ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង សាន​យ៉ា​, ខ្ញុំ​ជឿ ជាក់​ថា នេះ​គឺជា​ពេលវេលា​សមស្រប​មួយ ដែល​យើង​ត្រូវ​ផ្តួចផ្តើម​ធ្វើការ​វាយតម្លៃ ដោយ​ផ្អែកលើ ប្រព័ន្ធ​តាមដាន និង វាយតម្លៃ​ច្បាស់លាស់​មួយ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ក្របខ័ណ្ឌ​កិច្ច​សហ ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ។ ជាក់ស្តែង​, ចាប់តាំងពី​ពេលដែល​ដាក់ឱ្យ​ដំណើរ​។ និ​ធិ ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ក្នុង​ឆ្នាំ ២០១៦ មក​, កម្ពុជា​បានទទួល​គ​ម្រៅ ៥​ដែល​គ្របដណ្តប់​លើ​សកម្មភាព​សហប្រតិបត្តិ​ការ​ជាក់លាក់​, ហើយ​យើង​មានជំនឿថា បាន​នាំមក​នូវ​ការអភិវឌ្ឍ​ជាក់ស្តែង និង បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការលើក របស់​ប្រជាជន​យើងទាំងអស់គ្នា ។ ទី​៣. ពាក់ព័ន្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវ​ដ -១៩ ដែលជា​ប្រធានបទ​ដ៏​ក្តៅ​បំផុត​ក្នុង​ឆ្នាំ ២០២០, យើង​ត្រូវ​បង្ហាញ​ពី​សាមគ្គីភាព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​សត្រូវ​រួម​នេះ ដើម្បី​ធានាថា ជំងឺ​នេះ​នឹងមិន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ របស់​ជាតិ​យើង​, ជាពិសេស គឺ​មិន​បំផ្លាញ​អនាគត​ប្រកបដោយ​វិបុលភាព សម្រាប់​តំបន់​របស់​យើង ។ នៅក្នុង​បរិការណ៍​នេះ​, ការលើកកម្ពស់​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​សមាហរណកម្ម​តំបន់ និង ពហុភាគី និយម​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​អាទិភាព​ពិសេស ២ បន្ថែមទៀត នៃ​សកម្មភាព រួម​របស់​យើង ។

​ជាមួយគ្នានេះដែរ​, ខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មិត្ត​ចិន​ក្នុងការ​ផលិត​វាក់​សាំង និង ការប្តេជ្ញាចិត្ត​ផ្តល់​វ៉ាក់សាំង​នេះ ក្នុង​ថ្លៃ​មួយ​សមស្រប​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ៕
​ដោយ​៖CEN

spot_img
×