Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវព្រៃផ្សៃ​ម្ល៉េះ​! លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា រង​ការ​ចោទ​វាយ​នារី​ម្នាក់​រហូត​ដេកពេទ្យ ព្រោះ​ខឹង​មក​ទារលុយ​ជំពាក់​ជាង​៥​ពាន់​ដុល្លារ ពី​ប្អូនស្រី​ខ្លួន (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ដែល​ត្រូវបាន​គេ​ដឹង​មាន​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ដៃ និង​ជា​ម្ចាស់​គម្រោង​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត ផង​នោះ បាន​រង​ការចោទប្រកាន់​បាន​បោក​ទូរស័ព្ទ និង​វៃ​នារី​ម្នាក់​យ៉ាង​ព្រៃផ្សៃ​បំផុត កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​មួយកន្លែង​ឈ្មោះ «​ឡា វ៉ូត​» ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយសារ​ខឹង​មក​ទារលុយ​ចំនួន ៥.៥០០ ដុល្លារ ពី​ប្អូនស្រី​ខ្លួន​។​

​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​ឈ្មោះ គឹម ចាន់​សុធី អាយុ ២៧ ឆ្នាំ ចុះ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ បាន​រៀបរាប់​អំពី​ដំណើរ​រឿងហេតុ​ឲ្យ​ដឹងថា «​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ បងស្រី​របស់​នាង​ខ្ញុំ​ឈ្មោះ គឹម ចាន់​សុធា បានមកពី​ភ្នំពេញ មកលេង​ជាមួយ​ខ្ញុំ​នៅ​ខេត្ត​ព្រះសីហនុ​។ នៅ​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ ម៉ោង ២០ និង​៣០​នាទី ពួក​ខ្ញុំ​មាន​គ្នា​៤​នាក់​ប្រុស​២​នាក់ បាននាំគ្នា​ទៅរក​ហូប​អាហារ​នៅ​ហាង​យីហោ ឡា​វ៉ូត ស្ថិតក្នុង​ក្រុម​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ កំពុង​កូ​ម្ម៉​ង់​ម្ហូបអាហារ បាន​ប្រទះឃើញ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង ភេទ​ស្រី មាន​អាសយដ្ឋាន​ផ្ទះ​៧១៥ ផ្លូវលំ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ភ្នំពេញ និង​មកជា​មួយ​បងប្អូន​របស់គាត់​ប្រហែល​ទៅ​៨​នាក់ មាន​ប្រុស​ស្រី​ចូល​មករក​ហូប​អាហារ​ក្នុង​ហាង​ខាងលើ​នេះដែរ ។ ក្នុងខណៈ​ពេលនោះ បងស្រី​បាន​ចូលទៅ​សួរនាំ​ជាមួយ​ឈ្មោះ យ៉េន ម៉ា​រ៉ា​ណង ស្រាប់តែ​ភាគី​ម៉ា​រ៉ា​ណង​បាន​ស្រែកជេរ​មកលើ​បងស្រី​ខ្ញុំ ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល នាង​ខ្ញុំ​ក៏បាន​លើក​ទូរស័ព្ទ​ថត​សកម្មភាព ស្រាប់តែ​ភ្លាម​ៗ​នោះ​មាន​មនុស្ស​ប្រុស​ម្នាក់ ត្រូវជា​បងប្អូន​របស់​ម៉ា​រ៉ា​ណង បាន​ស្ទុះ​មក​ទាញ​ទូរស័ព្ទ​ពី​ដៃ​ខ្ញុំ​ម៉ាក SAMSUNG S10 យកទៅ​បោក​បែក និង​ប្រើ​ហិង្សា​យកដៃ​វាយ​នាង​ខ្ញុំ​ត្រូវ​មុខ ធ្វើ​ឲ្យ​ដួល​ផ្ងារ បែក​ឈាម​ហូរ​ជាច្រើន​ដួលសន្លប់​តែម្តង ហើយ​ជនសង្ស័យ​បាន​រត់គេច​អស់​មុនពេល​សមត្ថកិច្ច​មកដល់​កន្លែងកើតហេតុ ។ នៅ​ម៉ោង ៤ និង ៣០ នាទី ចូល​ថ្ង​ស​ទី​២១ ខែសីហា ឆ្នាំ​២០២០ នាង​ខ្ញុំ​ដឹងខ្លួន​នៅក្នុង​មន្ទីរពេទ្យ​»​។​

​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នេះ​វិញ លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើហិង្សា​ដូច​ការចោទប្រកាន់​រប​ស់​នារី​រងគ្រោះ​នោះទេ ។ លោក​ក៏បាន​បញ្ជាក់ថា លោក​បាន​ត្រៀម​មេធាវី​រួចរាល់​ហើយ ដើម្បី​តតាំង​ករណីនេះ និង​ក៏​ត្រៀម​ធ្វើ​សន្និសីទកាសែត​ដើម្បី​ស្រាយ​បំភ្លឺ​ចំពោះ​ករណីនេះ ជា​សាធារណៈ​ផង​ដ​។​

​ដោយឡែក នារី​រងគ្រោះ​វិញ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​បញ្ជាក់ថា​៖ «​បើ​ខ្ញុំ​មិន​ទទួលបាន​យុត្តិធម៌​ទេ គឺ​ខ្ញុំ​មិន​សុខចិត្ត​ទេ ខ្ញុំ​នឹង​បើកចំហ​ជា​សាធារណៈ ដើម្បី​ឲ្យ​ពុក​ម៉ែ​បងប្អូន​បានដឹងថា​តើ​លោក​ឧកញ៉ា​ម្នាក់​នោះ​ជា​អ្នកណា ហើយ​តើ​គាត់​បានធ្វើ​អ្វីខ្លះ​មកលើ​រូបខ្ញុំ ខ្ញុំ​គ្មាន​លុយ​តតាំង​រឿងក្ដី​ទេ ខ្ញុំ​មានតែ​សុំ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ក្នុង​បណ្ដាល​សង្គម Facebook ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ។ បើ​ជន​នោះ នៅតែ​មិនបាន​ជាប់ទោស​តាមច្បាប់​ទៀត ខ្ញុំ​អស់សង្ឃឹម​ហើយ ខ្ញុំ​ជា​ជនរងគ្រោះ តើ​ខ្ញុំ​ត្រូវអស់​លុយ​តតាំង​នឹង​គេ​ហើយ​ត្រូវ​ឈឺខ្លួន​ទៀត​មែន​ទេ សូម​ពុក​ម៉ែ​បងប្អូន​ជួយ share ដើម្បី​រក​យុត្តិធម៌​ឲ្យ​រូបខ្ញុំ​ផង ព្រោះ​គិត​មកដល់ពេលនេះ​កើតហេតុ​បាន​បី​ថ្ងៃ​ហើយ នៅតែ​មិនឃើញ​មាន​អ្វី​សោះ ថ្ងៃកើតហេតុ​យប់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​និង​០​នាទី​យប់ នាង​ខ្ញុំ​ត្រូវ​បុរស​ម្នាក់​បានជា​ប់យក​ទូរស័ព្ទដៃ​របស់ខ្ញុំ​បោក​ហើយ​វាយ​ខ្ញុំ​ទៀត ភាព​នៃ​ការឈឺចាប់​របស់ខ្ញុំ គឺ​គេ​បាន​វាយ​នាង​ខ្ញុំ​ហើយ​ព្យាយាម​រត់គេចខ្លួន​បាត់ តាម​ទ្វារក្រោយ នៅពេលដែល​នាង​ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ខ្ញុំ​ត្រូវការ​ឲ្យ​មនុស្ស​ម្នាក់​នោះ​ត្រូវ​ច្បាប់​ដាក់ទោស ដើម្បី​ជាការ​ព្រមាន​ដល់​អ្នក​ក្រោយ ដែល​ហ៊ាន​ប្រើ​អំពើហិង្សា​ទៅលើ​ស្ត្រី​ក្នុងប្រទេស​កម្ពុជា ខ្ញុំ​ជឿជាក់ថា​នឹងមាន​មនុស្ស​ល្អ​បរិសុទ្ធ​មកជួយ​នាង​ខ្ញុំ​បាន​»​។​

​សូមបញ្ជាក់ថា លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ត្រូវបាន​រង​ការចោទប្រកាន់​វាយ​លើ​មនុស្ស​ស្រី​យ៉ាង​សាហាវ​បែបនេះ គឺ​ដោយសារ​រឿង​ខឹង​បងស្រី​នារី​រងគ្រោះ​មក​ទារលុយ​ចំនួន ៥.៥០០ ដុល្លារ ពី​ប្អូនស្រី​របស់ខ្លួន​នៅក្នុង​ហាង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kim Chansothea ដែល​ត្រូវជា​បងស្រី​ជនរងគ្រោះ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​មើល​បងអត់​ស្គាល់​មែន យ៉េន ម៉ា​រ៉ា​ណង បានជា​ថា​មិន​ស្គា​ល់បង លុយ 5.500 $ ណា​អូន ១​ឆ្នាំ​ហើយ !!! ឥ​ទ្បូ​វ​បាន​ជួប​ចៃដន្យ​ម្មង ជួប​មី​កូនបំណុល​កំពូល​ថោក មើលមុខ​វា​ធ្វើ​ផ្គើន​ហ​!!! ធ្វើ​អត់​ស្គាល់ ហើយ​និយាយថា​អត់​បាន​ជំពាក់​លុយ​ទៀត ធ្វើ​ដូច​អត់​ដឹង​រឿង​អ៊ីចឹង មី​កូនបំណុល​អត់​ហេម​កវៃ​ទេ បែរជា​បង​ឧកញ៉ា​វា​រអៀសខ្លួន ហេ​គុក​មក​ច្រ​ទ្បោ​ត​ជេរ​បងប្អូន​ខ្ញុំ ហើយ​វាយ​ប្អូន​ខ្ងុំ​ម៉​ង អ្នកឯង​កុំ​គិតថា​ងារ​ឧកញ៉ា​អ្នកឯង លើកដៃ​វាយ​មនុស្ស​ស្រី នៅ​ទី​សាធារណៈហើយ​រួចខ្លួន មាន​គេ​ច្រើនណាស់​បានឃើញ​ទង្វើ​អ្នកឯង​។ នាង​ខ្ញុំ​សង្ឃឹមថា ច្បាប់​នឹងមាន​វិធាន​ការរក​ភាពយុត្តិធម៌​ជូន​ប្អូន​នាង​ខ្ញុំ​ផង កុំ​ឲ្យ​អាង​មាន​ងារ​ជា​ឧកញ៉ា​ដើរ​បង្ក​ហឹ​ង្សា​តាមចិត្ត សូមមេត្តា​បងប្អូន​ជួយ Share​ផង​»៕ ដោយ​៖ លឹម ហុង​

 

 

spot_img
×