Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ចោទ​អា​មេ​រិច​ថា ប្រើ​ផ្នត់គំនិត​សង្គ្រាមត្រជាក់ ក្រោយពេល​អា​មេ​រិច​គ្រោង​អភិវឌ្ឍន៍​នុយក្លេអ៊ែ​រ ឲ្យមាន​ទំហំ​តូច​

spot_img

​មហា​យក្ស​អាស៊ី ចិន​បាន​ចោទ​សហរដ្ឋ​អា​មេ​រិច​ថា បាន​លេង​ផ្នត់គំនិត​សង្គ្រាមត្រជាក់ (Cold War mentality) និង​ជំរុញ​ឲ្យ​អា​មេ​រិច​បោះបង់​ផ្នត់គំនិត​នេះ​ចោល ក្រោយពេល​ទីក្រុង​វ៉​ស៊ីន​តោន​បាន​និយាយថា ខ្លួន​គ្រោង​អភិវឌ្ឍ​ន៏​គ្រាប់បែកនុយក្លេអ៊ែរ​ឲ្យ​តូច និង​មាន​ប្រសិទ្ធិភាព​ជាង​មុន​។​​នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​នៅក្នុង​សេចក្តីប្រកាស ក្រសួង​ការពារ​ជាតិចិន បាន​ថ្លែងថា “​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក គួរតែ​យក​ការផ្តួចផ្តើម​ដើម្បី​ដើរ​តាម​ទំនោរ ជាជាង​ប្រឆាំងនឹង​វា​”​។​

​យោធា​អា​មេ​រិច​ជឿជាក់ថា អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មើល​ទៅ​វា​ធំ​ខ្លាំងពេក និង​ចង់​អភិវឌ្ឍ​ន៏​វាឲ្យ​តូច​បន្តិច​។​

​អា​មេ​រិច​មាន​ការព្រួយបារម្ភ​ថា អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នឹង​ហួស​សម័យ ហើយ​ប្រើការ​លែងកើត និង​មិន​មាន​ប្រសិទ្ធិភាព​។ មហាអំណាច​យោធា​ពិភពលោក​នេះ បានចាត់ទុក​ចិន រុស្សី កូរ៉េខាងជើង និង​អ៊ឺរ៉ង​គឺជា​ការគំរាមកំហែង​ខ្លាំង​របស់​អាមេរិច​។​

​ប្រទេស​រុស្សី បាន​ថ្កោលទោស​គំរោង​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​ឲ្យ​កាន់តែ​តូច​របស់​អា​មេ​រិច ចំណែក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​វិញ បាន​អះអាង​ថា គំរោង​នោះ​បាន​ធ្វើឲ្យ​ពិភពលោ​ក​ខិត​ទៅជិត​ភាពសាប​សូន្យ​៕ សុភ័ក្ត្រ​

spot_img
×