Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង រង​ការចោទប្រកាន់​ថា​យក​ដី​ប៉ុស្តិ៍នគរបាល​អូរ​ចារ​លក់​និង​យក​លុយ​ល្បែង​ខុសច្បាប់​

spot_img

ភ្នំពេញ​៖ លោក សេង សុជាតិ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​មិន​ប្រក្រតី​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច លើ​ការ​បញ្ហា​មួយចំនួន​ដូចជា​យកប្រាក់​ប្រចាំខែ​ក្នុង​វង់ល្បែង និង​ការលក់​ដី​ប៉ុស្តិ៍​នគរបាល​អូរ​ចារ​ជាដើម។​

​បើ​តាម​យោងតាម​លិខិតផ្លូវការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា អង្គភាព បាន​ទទួល​ពាក្យ​ប្តឹង​ចោទប្រកាន់ថា​លោក​សេង សុជាតិ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​រួម​មាន ការលក់​ដី​ប៉ុស្តិ៍​នគរបាល​អូរ​ចារ ការ​យក​ប្រាក់​ប្រចាំខែ​ពី​ល្បែងស៊ីសង​ខុសច្បាប់ និង​ការធ្វើ​ទារុណកម្ម​ទៅលើ​ប្រជាពលរដ្ឋ​ពីរ​រូប​នៅក្នុង​ប៉ុស្តិ៍នគរបាល​ត្រើយ​ស្លា​។

​ពាក់ព័ន្ធ​នឹង​ករណី អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ការបំភ្លឺ​របស់​លោក សេង សុជាតិ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​៖ ១)​ករណី​លក់​ដី​ប៉ុស្តិ៍នគរបាល លោក​បាន​បំភ្លឺថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​លោក ដែល​សុំ​បាន​ពី​ឈ្មោះ​សូ វ៉េ​ន ជា​អាជីវករ​លក់​មាស​នៅ​ក្រុង​តាខ្មៅ កាល​លោក​នៅ​ជា​អធិការរង​។ ក្រោយមក​លោក សេង សុជាតិ បាន​ឲ្យ​ខ្ចីដី​នោះ​ធ្វើជា​ទីតាំង​ប៉ុស្តិ៍​នគរបាល​អូរ​ចារ​។ ប៉ុន្តែ​ដោយសារ​ខ្វះខាត​ថវិកា​ក្នុង​ការកសាង​អគារ​សាលប្រជុំ​នៅ​អធិការដ្ឋាន គាត់​ក៏​បាន​លក់​ដី​នោះ​ឲ្យទៅ​ឈ្មោះ​ប៉េង ចាន់ថន ក្នុងតម្លៃ ៦.០០០​ដុល្លារ​។ ២)​លោក​សេង សុជាតិ បដិសេធ​ករណី​យ​ប្រាក់​ប្រចាំខែ​ពី​ល្បែងស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ ជល់​មាន់​) លោក​តែងតែ​ចុះ​ផ្សព្វផ្សាយ​ច្បាប់ និង​ចុះ​បង្ក្រាប​ជា​ញឹកញាប់ តែ​នៅ​មាន​សេសសល់​តិចតួច ដែល​លោក​អះអាងថា បើក​ក្នុង​ទ្រង់ទ្រាយ​តូច សម្រាប់​ដោះស្រាយ​ជីវភាព​ក្នុង​ក្រុមគ្រួសារ​។ ៣) បដិសេធ​ករណី​ធ្វើ​ទារុណកម្ម រួច​ជម្រិត​ទារប្រាក់​ចំនួន​៣០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង ។ លោក​បាន​បកស្រាយ​ថា ករណី​នេះ​ជា​ករណី​បង្ក្រាប​ក្មេង​ទំនើង​ស្រវឹងស្រា បើកបរ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​។ ក្រោយមក លោក​បាន​ទៅ​សម្របសម្រួល​ជាមួយ​អាណាព្យាបាល​របស់​ក្មេង​ទំនើង​ទាំង​ពីរ​រូប​នោះ នឹង​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​២​លាន​រៀល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×