Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​រក​កន្លែង​ឃើញ សង្ស័យ​ជិត​បានសម្រេច​ហើយ​! ប្រជាជន​ឥណ្ឌូណេស៊ី​១​ក្រុម កំពុង​នាំគ្នា​ដេក​លើ​ផ្លូវដែក ដើម្បី​ព្យាបាល​ជំងឺ និង​អះអាងថា​…

spot_img

​កាលពីពេល​ថ្មីៗ​នេះ ប្រជាជន​ឥណ្ឌូណេស៊ី​មួយក្រុម បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ពួកគេ​បាន​អះអាងថា កំពុងមាន​សុខភាព​ល្អប្រសើរ នោះ​គឺ​គ្រាន់តែ​ទៅ​ដេក​មើលមេឃមើលផ្កាយ​នៅលើ​ផ្លូវ​រថភ្លើង​ប៉ុណ្ណោះ​។​

​នៅ​ខេត្ត Rawa Buaya ភាគ​ខាងលិច​ហ្សា​កាតា គេ​រកឃើញថា អ្នកភូមិ​ជាច្រើន​កំពុង​ឆ្លងកាត់​ទម្រង់​នៃ​ការព្យាបាល​ដោយ​ដេក​នៅលើ​ផ្លូវដែក​។ ពួកគេ​នឹង​ចាប់ផ្តើម​ការព្យាបាល​ចាប់ពី​ពេល​រសៀល​រហូត​ដល់ពេល​ព្រះអាទិត្យ​ចាប់ផ្តើម​លិច​។ បើតាម Republika បាន​និយាយថា ចរន្តអគ្គិសនី​តិចតួច​ដែល​ឆ្លងកាត់​ផ្លូវ នឹង​ជួយ​ព្យាបាល​ជំងឺ​មួយចំនួន​។​

​ទោះជា​យ៉ាងណាក៏ដោយ សកម្មភាព​របស់​ពួកគេ​ត្រូវបាន​ជំទាស់​ដោយ​អាជ្ញាធរ ដោយសារតែ​បរិមាណ​វ៉ុល​ដែល​ឆ្លងកាត់​ផ្លូវដែក មិនអាច​ត្រូវ​បានដឹង ហើយ​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​រាងកាយ​របស់​ពួកគេ​។

​ជាមួយគ្នានេះ​ផងដែរ គេ​ក៏បាន​ណែនាំ​អ្នកដទៃ​ដែល​ចាប់អារម្មណ៍​ក្នុងការ​ព្យាបាល​ដែល​ហៅថា​គ្មាន​ជម្រើស​អ្វី​ផ្សេង សូមមេត្តា​ព្យាយាម​ដោយ​យកចិត្តទុកដាក់ និង​ស្វែងរក​ការពិត​នៅ​ពីក្រោយ​ការព្យាបាល​ដ៏​ចម្លែក​នេះ ដោយ​មិនគួរណា​យក​ជីវិត​របស់​អ្នក ស្ថិតក្នុង​គ្រោះថ្នាក់​បែបនេះ​ឡើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×