Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ​ជិត​១០០​នាក់ ដែល​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ចេះ​កា​ពារ​ខ្លួន​ពី​ការឆ្លង​កូ​វីដ​-១៩

spot_img

​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​កងកម្លាំង ដែល​ត្រៀម​ចេញទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ចេះ​កា​ពារ​ខ្លួន​ពី​ការឆ្លង​កូ​វីដ​-១៩ ដោយ​ត្រូវធ្វើ​អនាម័យ ជាមួយ​សាប៊ូ អាកុល ឬ​ជែ​ល ឲ្យ​បាន​ញឹកញាប់ និង​ត្រូវ​ចេះ​សាមគ្គី​សហការគ្នា​ក្នុងការ​បំពេញការងារ​ឱ្យបាន​ល្អប្រសើរ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់ ប្រទេសជាតិ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ១៨៦ ដែល​ត្រៀម​ចេញទៅ​បំពេញ បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការ​សហ​ប្រជា ជាតិ (UN) នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​ជាច្រើនរូប​ទៀត​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម នៅក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា​៖ «​ឥឡូវ​មិនទាន់​ទៅ​ទេ កម្លាំង​ដែល​យើង ត្រៀម​មាន​កម្លាំង​ចំនួន​៧៣​នាក់ ដែលជា​កម្លាំង​កងរាជអាវុធហត្ថ អ្វីៗ​យើង​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​ទាំងអស់ ទាំង​មធ្យោបាយ និង​តាម​និយាម​របស់​អង្គការសហប្រជាជាតិ គឺ​ដល់​ពេលវេលា​កម្លាំង​ហ្នឹង ត្រូវ​ប្តូរ​គឺ​យើង​នឹង​បំពេញការងារ ប្រហែល​ខែក្រោយ យើង​កំពុង​ពិនិត្យមើល​»​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​រួចជាស្រេច​នូវ​ទីតាំង​សម្រាប់​ដាក់​កងទ័ព​មួក​ខៀវ ដែល​នឹង​បញ្ចប់​បេសកកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស ដែល​វិល​ចូល​មាតុភូមិ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​សុខាភិបាល​កំណត់​ជាដើម ខណៈ​កងទ័ព​មួក​ខៀវ​ដែល​នឹងធ្វើ​មាតុភូមិនិវត្តន៍​សម្រាប់​ឆ្នាំ​២០២០ មកពី​ប្រទេស​ម៉ាលី ប្រទេស​ស៊ូដង់​ខាងត្បូង និង​អាហ្វ្រិក​កណ្តាល មាន​ចំនួន​សរុប​ចំនួន ៤៦៣​នាក់ ដែល​ត្រូវ​និវត្តន៍​ជា​តំណាក់កាល​បន្តបន្ទាប់ ចាប់ពី​ខែកញ្ញា ខាងមុខនេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បានឱ្យដឹងថា ទន្ទឹមនឹង​ការចេញដំណើរ​របស់​ក​ង​រាជ​អាវុធហត្ថ​លេខ​១៨៦ កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ ៩៧២ និង​កង​កម្ទេច​គ្រឿងផ្ទុះ​លេខ​៨៨២ នឹងធ្វើ​ដំណើរ​ទៅកាន់​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី នា​ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខ​ផងដែរ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​កងទ័ព​មួក​ខៀវ​ចំនួន​៥ កងកម្លាំង​ធំៗ និង​មាន​កងកម្លាំង​រក្សា​សន្តិភាព​សរុប​ចំនួន ៦៧៨​នាក់ ក្នុងនោះ​នារី​ជិត​៨០​នាក់ បាន​នឹង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព UN នៅតាម​បណ្តា​ប្រទេស​ចំនួន​៤ រួមមាន ៖ ប្រទេស​ម៉ាលី​, ប្រទេស​ស៊ូដង់​ខាងត្បូង​, ប្រទេស​អាហ្វ្រិក​កណ្ដាល និង​ប្រទេស​លី​បង់​ជាដើម ខណៈ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វិដ​-១៩ នៅតាម​បណ្តា​ប្រទេស​ទាំង​៤ នោះ​កំពុងតែ​រីក​រាលដាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×