Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​ព្រៃឈើ សុ​ក្រម ខ្លុម​ ចំនួន ​១៩៣ដុំ នៅ​ស្រុក​កែវ​សីមា​

spot_img

​ខេត្តមណ្ឌលគិរី​៖ គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ព្រះ​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី 24 ខែសីហា​ឆ្នាំ 2020​។​

ប្រតិបត្តិការ​ចុះបង្ក្រាប​នោះ​មានការ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​លោក​យិន​សុខ​ឡេង​អភិបាលរង​ស្រុក​កែវ​សីមា កម្លាំង អាវុធហត្ថ​ស្រុក​កែវ​សីមា ជំនាញ​មេព្រៃ​ស្រុក​កែវ​សីមា បរិស្ថាន​ការពារ​ដែន​ជម្រក​ស្រែ​ឈូក​
​អធិការ​ស្រុក​កែវ​សីមា​និង​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​។​

ប្រភព​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​បាន​យប់​ឈឺ​ប្រភេទ​ខ្លួន​ទៅ​លាក់ទុក​ក្នុងព្រៃ​ត្រង់ចំណុច​ខាងលើ​ដើម្បី​នាំចេញ​។​

​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ផងដែរ គឺជា​ប្រភេទ​ឈើ​សុ​ក្រម ខ្លុម​ចំនួន​១៩៣ ដុំ​។ ពេលនេះ​វត្ថុតាង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​ស្រុក​កែវ​សីមា​ដើម្បី​វាស់វែង​និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​សុខុម​

spot_img
×