Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នន័យ​របស់​អ្នកប្រើប្រាស់​គេហទំព័រ Freepik ជាង ៨​លាន​នាក់​ត្រូវបាន​លួច​

spot_img

កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកគ្រប់គ្រង​គេហទំព័រ Freepik បាន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់ពី​ការ​ជ្រៀតចូល​របស់​ជនអនាមិក ដែល​បាន​លួច​យក​អុី​មែ​ល ឬ​លេខ​សម្ងាត់​ដែល​បាន​អុិ​ន​គ្រីប (Hashed Password) របស់​អ្នកប្រើប្រាស់​ប្រមាណ​ជា ៨.៣​លាន​នាក់​។

​សម្រាប់​លោកអ្នក​ដែល​មិន​ធ្លាប់បាន​ប្រើប្រាស់​គេហទំព័រ Freepik វា​ជា​កម្មវិធី​ដ៏​ពេញនិយម​មួយ​ដែល​អាចឱ្យ​លោកអ្នក​ទាញយក​រូបភាព ឬ​ក្រា​ហ្វិ​ច​ឌី​ហ្សា​ញ​ស្អាតៗ ដែលមាន​គុណភាព​ច្បាស់​ដើម្បីឱ្យ​លោកអ្នក​បង្កើត​រូបភាព​ផ្ទាល់ខ្លួន​បាន​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃទី​២៤​សីហា​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ទាក់ទង​នឹង​ការ​ជ្រៀតចូល​នេះ ក្រុមហ៊ុន​បាន​ប្រាប់ថា ជនអនាមិក​បានធ្វើកា​រ​វាយប្រហារ​តាមរយៈ SQL injection ដោយ​បញ្ចូល​កូដ​ដែលមាន​មេរោគ​តាមរយៈ​នៃ​ភាព​ចន្លោះប្រហោង​របស់​គេហទំព័​រ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ដែល​ត្រូវ​រង​ការវាយប្រហារ ឬ​ពេលវេលា​ដែល​ក្រុមហ៊ុន​បាន​រកឃើញ​ពី​បញ្ហា​នេះ​ទេ​។​

ក្នុងចំណោម​អ្នកប្រើប្រាស់​ប្រមាណ ៨.៣​លាន​នាក់ មាន ៤.៥​លាន​នាក់ បាន​ប្រើ​គណនី​ពី​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដូចជា Google, Facebook ឬ Twitter ដើម្បី login ដូច្នេះ​មានតែ​អុី​មែ​ល​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​ត្រូវបាន​លួច​យក ចំណែកឯ​លេខ​សម្ងាត់​វិញ ពុំ​ត្រូវបាន​លួច​យក​នោះទេ​។​ ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​លោកអ្នក​គួរតែ​ប្ដូរ​លេខ​សម្ងាត់ ប្រសិនបើ​លោកអ្នក​ប្រើ​គេ​ទំព័រ​នេះ ហើយ​ពុំបាន​ប្រើ​គណនី​ពី​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដូចជា Google, Facebook ឬ Twitter ដើម្បី login នោះ​។

​ជាងនេះទៅទៀត​ប្រសិនបើ​លោកអ្នក​បាន​ប្រើ​លេខ​សម្ងាត់​នេះ​ជាមួយ​គេហទំព័រ​ផ្សេងទៀត​នោះ លោកអ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​នៅក្នុង​គេហទំព័រ​ទាំងនោះ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×