Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង ខេ​ម ហែក​ខ្ទេច ៖ មេ​ខ្ញុំ​សព្វ​ថ្ងៃជាប្រធាន​មន្ទីរ​សេដ្ឋកិច្ចក្រុងភ្នំពេញ​ មាន​លុយរាប់​សិប​លាន​ដុល្លារ ហៀរ​ចាយ​មិន​អស់ មានគំនិត​ចង់​បំផ្លាញ​ឆ្កែ​មួយ​ក្បាល​នេះ​

spot_img

ភ្នំពេញ ​៖ ​ស្របពេល​ដែល​លោក​វ៉ា​សុធា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​និង​ជា​ម្ចាស់ផលិត​កម្ម ថោ​ន បាន​កោះ អញ្ជើញ​តារាចម្រៀង​ល្បីឈ្មោះ ខេ​ម មក​ដោះស្រាយ និង​បកស្រាយ​រឿង​កិច្ចសន្យា​ជាមួយ​ផលិតកម្ម លោក ខេ​ម ចេញទៅ​ច្រៀង​នៅ​ផលិត​ផ្សេង​នោះ តារាចម្រៀង ខេ​ម បានចេញ​សារ​មួយ​ឆ្លើយតប​បន្ទាន់​ទៅ​ម្ចាស់​ផលិតកម្ម​ថោ​ន​វិញ​ថា មេ​ពិតជា​មេ​ដ៏​ល្អ​មែន ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិនដែល​ទាមទារ​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​ឲ្យ​មេលំ​បាក​នោះទេ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា​ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ​បំពាន​កុងត្រា​នោះ​គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ​មិនដែល​មានបំណង​ឡើយ​ហើយ​ឆ្កែ​មួយ​ក្បាល​នេះ​គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវមាន​ទាំង​លិខិត​លាឈប់​។​

ផលិតកម្ម ថោ​ន បាន​តម្រូវ​ឲ្យ​លោក ខេ​ម មក​ដោះស្រាយ​ជាមួយ​ផលិតកម្ម​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​។

​ឆ្លើយតប​នឹង​ផលិតកម្ម town តារាចម្រៀង ខេ​ម បានចេញ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​យប់​(​ទៀបភ្លឺ) ថ្ងៃទី​២៥​សីហា​នេះ​ថា “​យប់​ជ្រៅ​ហើយ​”​។

​លោក​ខេ​ម បាន​បញ្ជាក់ថា ” អរគុណ​គ្រប់យ៉ាង​មេ មេ​ពិតជា​មេ​ដ៏​ល្អ​មែន ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិនដែល​ទាមទា​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​ឲ្យ​មេលំ​បាក​នោះទេ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា​ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ​បំពាន​កុងត្រា​នោះ​គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ​មិនដែល​មានបំណង​ឡើយ​ហើយ​ឆ្កែ​មួយ​ក្បាល​នេះ​គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវមាន​ទាំង​លិខិត​លាឈប់​ព្រោះ​គិតថា​ផុត​កុងត្រា​ហើយ តែ​មេ​ថា​នៅ​កុងត្រា តែ​ឆ្កែ​មួយ​ក្បាល​សុំ​មើល​ជាច្រើនលើក​ហើយ ថាបើ​នៅ​នឹង​នៅ​ច្រៀង​ទៀត​តែ​មេ​គេចវេស​រុញ​ទៅ​អ្នកនេះ​អ្នកនោះ​មិនឱ្យ​មើល (​ឬ​មេ​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​ភ​ស្ត​តាង​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​)” ។​

​តារាចម្រៀង​សំឡេង​ស្អក​រូបនេះ​បានលើកឡើង​ទៀតថា “​ខ្ញុំ​មិន​នឹកស្មានថា​មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ​វ​ត្តុ​ក្រុងភ្នំពេញ​មាន​លុយរាប់​សិប​លាន​ដុល្លារ ហៀរ​ចាយ​មិន​អស់ ជា​មនុស្ស​ដែលមាន​ចំណេះដឹង​ខ្ពស់​បែរ​មានគំនិត​ចង់​បំផ្លាញ​ឆ្កែ​មួយ​ក្បាល​ដែល​ធ្លាប់​រស់នៅ​បម្រើ​ជាច្រើន​ឆ្នាំ​បក្ខពួកនិយម​ក្នុង​ក្រុមហ៊ុន​ដែល​បែងចែក​ការស្រឡាញ់​យ៉ាង​ឆ្ងាយ​ផុត​លេខ ទោះ​ដឹងថា​មេ​ស្រឡាញ់​ពួកគេ​នោះ​ក្នុងឋានៈ​អ្វី​ក៏ដោយ ទាំង​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​ប្រឹង​ព្រុស​ឲ្យ​ម្ចាស់​ខ្លាំងជាងគេ​នៅ​ក្រុមហ៊ុន​។​ទោះបី​មេ​មិនដែល​ខ្វល់​នឹង​បោះ​ឆ្អឹង​ឲ្យ​ក៏ដោយ​ក៏​ឆ្កែ​មួយ​ក្បាល​នេះ​គោរព​នឹង​ស្រឡាញ់​ម្ចាស់​ស្មោះស្ម័គ្រ​បំផុត ។ មេ​អើយ​មេ មេ​មើល​ឃើញតែ​អ្នក​ពិសេស​របស់​មេ​ទាំងពីរ​នាក់​ដែល​មេ​ផ្ដល់​ឲ្យ​គ្រប់យ៉ាង​តែ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​មិនដែល​ខ្វល់​ទេ​ចង់​ឲ្យ​ព្រុស​ក៏​ហៅ​ទៅ​ព្រុស ។ មេ​កុំ​បង្ខំ​ឲ្យ​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ចេះ​ខាំ​អី មេ​អើយ​ទុក​ឲ្យ​គ្នា​រក​ឆ្អឹង​ច​ញ្ចឹ​ម​ជីវិត​និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដ៏​កម្សត់​ផង មេ​ក៏​ដឹង មេមាន​ដឹង​ទេ​ថា​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ដេក​ហូរ​ទឹកភ្នែក​ប៉ុន្មាន​ឆ្នាំ​មុននឹង​សម្រេចចិត្ត​ចេញពី​ម្ចាស់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​សូម្បីតែ​ចង់បាន​ចម្រៀង​ចេញ​ក៏​ឆ្កែ​នេះ​ត្រូវរ​ត់ត្រុកៗ​ដើរ​កប​ទ​ខ្លួនឯង​ដែរ មេ​ដែល​មើល​កំហុស​ខ្លួនឯង​ដែល​ធ្វើ​ដាក់​ឆ្កែ​នេះ​ទេ​? បើ​ម្ចាស់​ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​តែ​5%​នៃ​មនុស្ស​ពិសេស​ទាំងពី​របស់​មេ​ឆ្កែ​មួយ​ក្បាល​នេះ​សុខចិត្ត​បម្រើ​ម្ចាស់​ដល់​ថ្ងៃ​ចុងក្រោយ​។​ឆ្កែ​ម្នាក់នេះ​ទ្រាំ​ខាំធ្មេញ​សង្កត់​បំផុត​ព្រោះ​ស្រឡាញ់​ម្ចាស់ មាន​ពេល​មួយ​នោះ​ខ្ញុំ​គេង​យំ​ម៉ែ​សួរ​ខ្ញុំ​ថា​កើត​អី​កូន​? ខ្ញុំ​ប្រាប់​វិញ​ថា​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​កន្លែងចាស់​ទេ ខ្ញុំ​មាន​អនុស្សាវរីយ​ច្រើ​ណាស់ ម៉ែ​ប្រាប់ថា​គ្មាន​ការជួប​ណា​ដែល​មិន​បែក​នោះទេ​កូន​ត្រូវ​ស្ងប់ស្ងាត់ ម៉ែកូន​ទ្រាំ​ច្រើនពេក​ហើយ​មែន​ទេ​? កូន​ល្ងង់​ណាស់​មែន​ទេ​? ឬ​មកពី​គ្រួសារ​យើង​គ្មាន​ឪពុក គ្មាន​បងប្អូន គ្មាន​ខ្សែ គ្មាន​ខ្នង ទើប​ខ្ញុំ​ទទួល​រឿង​ទាំងនេះ​ម៉ែអើយ​តើ​ខ្ញុំ​គួរ​ទ្រាំ​ទៀត​ទេ “​។​

​លោក​ថា “​មែនហើយ​ចេតនា​មេ​ពេលនេះ​ចង់​ឲ្យ​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវគេ​ស្អប់​ទ័លច្រក​បូករួម​ទាំង​កន្លែង​ថ្មី​មេ​ចង់​ឲ្យ​គេ​ស្អប់ខ្ពើម​មែន​ទេ​? មេ​មិន​ពិបាកធ្វើ​ទេ​រឿងនេះ​។​

​លិខិត​អ​ញ្ចើ​ញ​រប​ស់មេ​មួយ​សន្លឹក​នេះ​គឺ​ពិតជា​ឃើញ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ណាស់​សម្រាប់​ឆ្កែ​មួយ​ក្បាល​នេះ​ណាស់ ទោះបី ដីកាកោះ​របស់​តុលាកា​ក៏​ទុកពេល​ឲ្យ​បានយូរ​ជាង​នេះដែរ​បើ​និយាយ​ពី​ផ្លូវច្បាប់ តើ​មេ​មានបំណង​អ្វី​? ហៅ​ថ្ងៃនេះ​ឲ្យ​ទៅ​ស្អែក ពីព្រោះ​ស្អែក​នេះ​មេ​ដឹងថា​ឆ្កែ​នេះ​ទទួល​កម្មវិធី​គេ​រក​ចំណី​ច​ញ្ចឹ​ម​ក្រពះ​មែន​ទេ ។ មេ​ក៏​ដឹងថា​ខ្ញុំ​បានបញ្ចប់​ការងា​ជាមួយគ្នា​ហើយ​មុនពេល​ចាកចេញ​មេ​ចង់​មានកម្ម​ពារ​ជាមួយគ្នា​ធ្វើ​អី ឬ​មេ​ពិបាក​ទទួលយក​នៃ​ភាពជោគជ័យ​របស់ខ្ញុំ​”​។​

” មេ​អើយ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​កុំ​បង្ខំ​វា​អី វា​សុំ​មួយ​រស់​ទេ​មានរឿង​ច្រើនណាស់​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​លាក់​ក្នុង​ចិត្ត​ដោយ​ការឈឺចាប់​បំផុត មេ​អាចដាក់​កំហុស​គ្រប់យ៉ាង​មក​ឆ្កែ​អនាថា​នេះ​បាន​ដើម្បី​កិត្តិយស​មេ តែបើ​មេ​ព្យាយាម​វៃ​ក្បាល​ឆ្កែ​នេះ​អាច​នឹង​ពេល​មួយ​វា​ទ័លច្រក​” លោក​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​។​

​បើតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) សូម​ជម្រាបជូន​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ជា​តារាចម្រៀង ប្រចាំ​ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថា​ន​) មកកាន់​ផលិតកម្ម ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​ដី​ឡូ​តិ៍​លេខ ៣៥ ផ្លូវ​១៧១១ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ និង​បកស្រាយ​រឿង កិច្ចសន្យា​ជាមួយ​ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) និង​បានឃើញ​ចេញទៅ​ច្រៀង​នៅ​ផលិតកម្ម​ផ្សេង ដោយ​ខ្លួន​កំពុង​នៅជាប់​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​នៅឡើយ​។​

​សូម​ជម្រាបជូន​ថា រាល់​កិច្ចសន្យាការងារ​រវាង ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថា​ន​) ជាមួយ​លោក ប៉ុន សុ​ណាវិន ហៅ ខេ​ម នឹង​ចប់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) តម្រូវ​ឲ្យ​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម មក​ដោះស្រាយ​ជាមួយ​ផលិតកម្ម​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០​នាទី​ជា​កំហិត​។ ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) សង្ឃឹម​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​របស់លោក ប៉ុន សុ​ណាវិន ហៅ ខេ​ម ក្នុង​ការបំពេញ​កាតព្វកិច្ច​សន្យា​ការងារ និង​ការគោរព​តាម​បទបញ្ជាផ្ទៃក្នុង​ផលិតកម្ម​ឲ្យ​បាន​ភ្ជាប់​ជួន​។​

គួរ​បញ្ជាក់ថា តារាចម្រៀង ខេ​ម បាន​ចុះ​កុងត្រា​ច្រៀង នៅ​ផលិតកម្ម​ថោ​ន ជាង ១០​ឆ្នាំ ហើយ​មួយរយៈ​ចុងក្រោយ​នេះ​លោក បាន​ទៅធ្វើជា​តារាចម្រៀង​នៅ​ផលិតកម្ម Galaxy Navatra ដោយ​ចេញ បទ​ចម្រៀង​ជាច្រើន​បទ​៕ ដោយ​៖​កូ​ឡាប​

spot_img
×