Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសង្ខាង​ (វីដេអូ)

spot_img

ភ្នំពេញ​÷​រថយន្ត​ពីរ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មកដល់​ផ្លូវបំបែក​ជា​បួន​ក៏​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 1 និង 20 នាទី​យប់​ឈានចូល​ថ្ងៃ​អង្គារ​ទី 25 ខែសីហា​ឆ្នាំ 2020 នៅតាម​បណ្តោយ​ផ្លូវ 113 កែង នឹង​ផ្លូវ 618 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ពណ៌​ផ្ទៃមេឃ​បើកបរ​ដោយ​ជនជាតិ​ចិន​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AW 02 62​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​បម្រុង​បត់ ទៅ​លិច​ក្នុង​ល្បឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ស្តា រិច​មួយគ្រឿង​ទៀត​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AX 09 93 បើកបរ ដោយ​ជនជាតិ​ចិន ដូចគ្នា ធ្វើដំណើ​ក្នុងទិសដៅ ពី​ជើង​បម្រុង មក​ខាងត្បូង​វិញ ក្នុង​ល្បឿន​លឿន​ដូចគ្នា​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​ព្រូស​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ ។​

បញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មិនមាន​អ្នករងរបួស និង​មិនមាន​នាក់​ស្លាប់​នោះទេ​រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មិនមាន​សមត្ថកិច្ច​ចូលមក​ដោះស្រាយ​ទេ​គឺ​ភាគី​ទាំងពីរ​ព្រម​សម្របសម្រួល​គ្នា​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន​៕​ ដោយ​៖ សា មេ​ត​


spot_img
×