Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រជុំ​បូកសរុប​ការងារ​ឆមាស​ទី​ ៤ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ប្រជុំ​បូកសរុប​ការងារ​ឆមាស​ទី​៤ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។​

​ក្នុង​កិច្ចប្រជុំ​នេះ ប្រធាន​គណៈប្រតិភូ នៃ​គណបក្សនយោបាយ​ជា​សមាជិក នឹងត្រូវ​អនុញ្ញាតឱ្យ​ផ្តល់នូវ​ទស្សនទាន ដើម្បី​ផ្តល់​ធាតុ​ចូល​ក្នុងន័យ​ស្ថាបនា​អំពី​បរិបទ​បច្ចុប្បន្នភាព​សង្គម ដោយ​ផ្អែកលើ​ការរកឃើញ​តម្រុយ និង​ភស្តុតាង​នានា តាមរយៈ​បេសកកម្ម​ការងារ​បន្ថែម​ជាមួយនឹង​ការ​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។

​សូមបញ្ជាក់ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​ការស្នើសុំ​រប​ស់ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រោយពេល​បោះឆ្នោតជាតិ​អាណត្តិ​ទី​៦​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មាន​សមាសភាព​មកពី​គណបក្សនយោបាយ​ចំនួន​១៦ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មាន​តួនាទី​ផ្តល់យោបល់​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្របខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​៕ ដោយ​៖​កូ​ឡាប

spot_img
×