Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង ខេ​ម មិនទាន់​ចប់​កិច្ចសន្យា​​ពី​ផលិតកម្ម ថោ​ន​ផង បែរជា​ទៅ​ច្រៀង​ឲ្យផលិតកម្ម Galaxy ត្រូវ​កោះហៅមក​ដោះស្រាយ​រឿង​បំពាន​កិច្ចសន្យា

spot_img

​ភ្នំពេញ​៖ ផលិតកម្ម ថោ​ន បាន​កោះ អញ្ជើញ​តារាចម្រៀង​ល្បីឈ្មោះ ខេ​ម មក​ដោះស្រាយ និង​បកស្រាយ​
រឿង​កិច្ចសន្យា​ជាមួយ​ផលិតកម្ម លោក ខេ​ម ចេញទៅ​ច្រៀង​នៅ​ផលិត​ផ្សេង​ដោយ​ខ្លួន​កំពុង​ជាប់កិច្ចសន្យា​ជាមួយ Town នៅឡើយ ខណៈ តារាចម្រៀង ខេ​ម បាន​ទៅធ្វើជា​តារាចម្រៀង​នៅ​ផលិតកម្ម Galaxy Navatra ហើយ​ចេញ​បទ​ចម្រៀង​ជាច្រើន​បទ​។​

ផលិតកម្ម ថោ​ន បាន​តម្រូវ​ឲ្យ​លោក ខេ​ម មក​ដោះស្រាយ​ជាមួយ​ផលិតកម្ម​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​។

​បើតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ​បាន​ឲ្យ​ដឹងថា ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) សូម​ជម្រាបជូន​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ជា​តារាចម្រៀង ប្រចាំ​ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថា​ន​) មកកាន់​ផលិតកម្ម ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​ដី​ឡូ​តិ៍​លេខ ៣៥ ផ្លូវ​១៧១១ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ និង​បកស្រាយ​រឿង កិច្ចសន្យា​ជាមួយ​ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) និង​បានឃើញ​ចេញទៅ​ច្រៀង​នៅ​ផលិតកម្ម​ផ្សេង ដោយ​ខ្លួន​កំពុង​នៅជាប់​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​នៅឡើយ​។​

​សូម​ជម្រាបជូន​ថា រាល់​កិច្ចសន្យាការងារ​រវាង ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថា​ន​) ជាមួយ​លោក ប៉ុន សុ​ណាវិន ហៅ ខេ​ម នឹង​ចប់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) តម្រូវ​ឲ្យ​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម មក​ដោះស្រាយ​ជាមួយ​ផលិតកម្ម​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០​នាទី​ជា​កំហិត​។ ផលិតកម្ម ទីក្រុង​ភាពយន្ត (​ថោ​ន​) សង្ឃឹម​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​របស់លោក ប៉ុន សុ​ណាវិន ហៅ ខេ​ម ក្នុង​ការបំពេញ​កាតព្វកិច្ច​សន្យា​ការងារ និង​ការគោរព​តាម​បទបញ្ជាផ្ទៃក្នុង​ផលិតកម្ម​ឲ្យ​បាន​ភ្ជាប់​ជួន​។​

​គួរ​បញ្ជាក់ថា តារាចម្រៀង ខេ​ម បាន​ចុះ​កុងត្រា​ច្រៀង នៅ​ផលិតកម្ម​ថោ​ន ជាង ១០​ឆ្នាំ ហើយ​មួយរយៈ​ចុងក្រោយ​នេះ​លោក បាន​ទៅធ្វើជា​តារាចម្រៀង​នៅ​ផលិតកម្ម Galaxy Navatra ដោយ​ចេញ បទ​ចម្រៀង​ជាច្រើន​បទ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×