Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នឹង​សុំ​គោលការណ៍​ព្រះរាជអាជ្ញា កោះហៅ ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ឲ្យ​ចូលខ្លួន​បំភ្លឺ​

spot_img

​ព្រះសីហនុ​៖ លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ នេះ​ថា សមត្ថកិច្ច​ជំនាញ​របស់លោក​បាន​អញ្ជើញ​ជនរងគ្រោះ​មក​បំភ្លឺ​បន្ថែម ពាក់ព័ន្ធ​នឹង​បណ្ដឹង​ប្ដឹង ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ពីបទ​ហឹ​ង្សា​ដោយ​ចេតនា ។​

​លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សាកសួរ​បំភ្លឺ​របស់​ជនរងគ្រោះ​ឈ្មោះ គឹម ចាន់​សុធី ភេទ​ស្រី អាយុ​២៧​ឆ្នាំ​រួចហើយ លោកស្នងការ​នឹង​សុំ​គោលការណ៍​ព្រះរាជអាជ្ញា កោះហៅ ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ចូលខ្លួន​បំភ្លឺ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×