Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​រលំ​អគារ​កម្ពស់ ៥​ជាន់​នៅ​ឥណ្ឌា ស្លាប់ និង​បាត់​ខ្លួន​ប្រហែល ២០០​នាក់​

spot_img

មនុស្ស​ចំនួន​មួយនា​ក់បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាត់​ខ្លួន បន្ទាប់ពី​អគារ​កម្ពស់ ៥​ជាន់​បាន​បាក់​រលំ កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​នៅ​ភាគ​ខាងលិច ប្រទេស​ឥណ្ឌា​។​

​ចំនួន​មនុស្ស​ដែល​គេ​ប៉ាន់​ស្មានថា​កំពុង​បាត់​ខ្លួន​មាន​ពី ៥១ ទៅ ២០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ឥណ្ឌា​ជាច្រើន​។​

​អា​ផា​មិនដែល​បាក់​រលំ​នោះ​មានផ្ទះ​ចំនួន ៤៧ ស្ថិតក្នុង​ទីក្រុង Mahad នៃ​រដ្ឋ Maharashtra​។​

​មូលហេតុ​នៃ​គ្រោះ​អកុសល​នោះ មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​ការបាក់​រលំ​អគារ​តែង​កើតមាន​ញឹកញាប់ នៅក្នុង​រដូវ​មូ​ស៊ុ​ង ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចន្លោះ​ខែ មិថុនា និង​កញ្ញា​។​

​មន្ត្រី​ឥណ្ឌា​បញ្ជាក់ថា មនុស្ស ៧០​នាក់​បាន​រត់​រួច​ផុតពី​គ្រោះថ្នាក់​នោះ នៅពេល​អគារ​ចាប់ផ្តើម​រញ្ជួយ​។​

​សូមបញ្ជាក់ថា រដូវ​មូ​ស៊ុ​ង បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជម្រុញ​ដល់​ការប្រមូល​ផល​កសិកម្ម នៅក្នុង​តំបន់​អាស៊ី​ភាគខាងត្បូង ប៉ុន្តែ​វា​ក៏បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ និង​ស្លាប់​មនុស្ស​ជាច្រើន​ផងដែរ ព្រមទាំង​ធ្វើ​ឲ្យ​ខូច​ដំណាំ និង​បាក់​រលំ​អគារ​។​

​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ផ្សេងៗ​បង្កឡើង​ដោយ​មូ​ស៊ុ​ង​នៅក្នុង​ឆ្នាំនេះ​មាន ១.២០០​នាក់ ដោយ​ក្នុងនោះ​មាន​មនុស្ស ៨០០​នាក់​ស្លាប់​នៅ​ឥណ្ឌា​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×