Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម បញ្ជូន​ខ្លួន​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​ម្នាក់ នៅ​ខេត្តក្រចេះ​

spot_img

​ក្រចេះ ៖ កងរាជអាវុធហត្ថ​ខេត្តក្រចេះ បា​នស​បញ្ជូន​ខ្លួន​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។​

​អាវុធហត្ថ​ខេត្តក្រចេះ បានសម្រេច​បញ្ជូន​ជន សង្ស័យ​១​នាក់ និង​វត្ថុតាង រួមមាន​រថយន្ដ​មួយគ្រឿង ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ ធ្វើការ​សួរនាំ​រួច នា​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ឃាន សម្បត្តិ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​ប្រាំ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​

​តាម​របាយការណ៍​រប​ស់​អាវុធហត្ថ​ខេត្តក្រចេះ បានបញ្ជាក់​ឱ្យដឹងថា នៅ​ថ្ងៃទី​២៣ ខែសីហា កម្លាំង​អាវុធហត្ថ​ស្រុក​ព្រែក​ប្រសព្វ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃាន សម្បត្តិ ភេ​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ម៉ូ​វ សុខ​ឌី​ម ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជា​អ្នកសារព័ត៌មាន ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​។​

​តាម​របាយការណ៍​បញ្ជា​ក់ទៀត​ថា ជនសង្ស័យ​ឈ្មោះ​ឃាន សម្បត្តិ កាលពី​ថ្ងៃទី​២១ ខែសីហា​ឆ្នាំ​២០២០ បានធ្វើការ​ដឹកជញ្ជូន​ឈើក្រហម​(​ឈើ​គ្រឿងផ្ទះ​) តាម​រថយន្ដ​កែច្នៃ​ពី​ចំណុច​ព្រៃ​ឡង់ ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ លុះដល់​វេលា​ម៉ោង​ប្រហែល ៤​និង​៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២២ ខែសីហា ពេល​ឡាន​ដឹកឈើ​ឈ្មោះ ឃាន ស​ម្បិ​ត្ត បាន​មកដល់​ចំណុច​ភូមិ​ទួល​ស្រឡៅ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ក៏បាន​ជួប​រថយន្ដ​ក្រុម​អ្នកសារព័ត៌មាន​ចំនួន ២​រថយន្ដ ធ្វើការ​បិទផ្លូវ មិនឱ្យ​រថយន្ដ​ដឹកឈើ ធ្វើដំណើរ ក៏មាន​ការប៉ះទង្គិច​គ្នា​តែម្ដង​។ ខណៈនោះ​ដែរ ស្រាប់តែ​ឈ្មោះ ឃាន សម្បត្តិ បាន​បើករថយន្ដ ម៉ាក​ឡិច​ស៊ី​ស ៤៧០ ពណ៌​ត្រេ​អី ពាក់​ផ្លាកលេខ ខ​.​ម ទៅ​ឈប់ និង​និយាយ​គ្នា​រហូត​ប្រតាយប្រតប់​គ្នា ជាមួយ​ឈ្មោះ ម៉ូ​វ សុខ​ឌី​ម ជា​អ្នកសារព័ត៌មាន ដើម្បី​កុំឱ្យ​ថត​សកម្មភាព​ទាំងនេះ ក៏​បង្កើតជា​ករណី​ហិង្សា​ទៅវិញទៅមក និង​មាន​របួស​រៀងខ្លួន​។​បន្ទាប់មក​ឈ្មោះ ម៉ូ​វ សុខ​ឌី​ម ក៏បាន​បើករថយន្ដ​បក​ក្រោយ មក​ខេត្តក្រចេះ​វិញ​។​

​តាម​របាយការណ៍​អាវុធហត្ថ​បញ្ជាក់​បន្ថែមទៀតថា ក្រោយពី​ស្រាវជ្រាវ​ជុំវិញ​រឿងហេតុ​ខាងលើ កំណត់ថា ឈ្មោះ ឃាន សម្បត្តិ បាន​ប្រព្រឹត្ត​ចំនួន ៣​ករណី គឺ ទី​១ ករណី​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​, ទី​២ ករណី​ហិង្សា​ស្រាល និង ទី​៣ ករណី​ក្លែង​ឯកសារ​សាធារណៈ (​រថយន្ដ​ផ្លាកលេខ ខ​.​ម​)​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​អាវុធហត្ថ​ខេត្តក្រចេះ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​៕ ដោយ ៖ សុខុម​


spot_img
×