Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​នឹង​កង់​បី​ឥណ្ឌា ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​មួយគ្រឿង​ទៀត រង​ការខូចខាត​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​ទៅបុក​នឹង​កង់​បី​ឥណ្ឌា ក្រឡាប់​ផ្ងា​ជើង​រួច​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​ម៉ាក​ព្រូស កំពុងតែ​ឈប់​ចាក់​សាំង បណ្ដាលឱ្យ​រងរបួស​ម្នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 4 និង 00 នាទី​ទៀបភ្លឺ​ថ្ងៃ​អង្គារ​ទី 25 ខែសីហា ឆ្នាំ 2020 ត្រង់ចំណុច​មុខ​ណាហ្គា ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ កង់​បី​ឥណ្ឌា កំពង់តែ​ឈប់​នៅ​នឹង​ស្តុ​ប រីឯ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BB 94 30 កំពុងតែ​ឈប់​ចាក់​សាំង ស្រាប់តែ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដែល​ពាក់​ផ្លាកលេខ 1Y 40 29 ក៏​ជ្រុល​ទៅបុក​កង់​បី​ឥណ្ឌា ក្រឡាប់​ផ្ងារជើង រួច​ទៅ​ប៉ះ និង​រថយន្ត​ព្រូស​មួយគ្រឿង​ទៀត រង​ការខូចខាត​យ៉ាងដំណំ រីឯ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ជំនាញ​ចុះមក​ដល់ រួច​ក៏​ព្យាយាម​សម្របសម្រួល​ទៅដល់​ភាគី​ទាំងបី ជា​ចុងក្រោយ គឺ​ម្ចាស់​ម៉ូតូ​ម៉ា​កនិច​សង ជា​សំណង​ក្នុង​ជួសជុល​ការខូចខាត ទៅលើ​រថយន្ត និង​កង់​បី​ឥណ្ឌា​បញ្ចប់រឿង នៅនឹងកន្លែង​កើតហេតុ​៕​ដោយ​៖​សា​មេ​ត​


spot_img
×