Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក លី ធុច ណែនាំ​ឲ្យ​អាជ្ញាធរ​ស្រុក​រំដួល​ដោះស្រាយ​សមស្រប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ឲ្យ​បាន​រហ័ស​ទៅតាម​សំណូមពរ​

spot_img

​ខេត្តស្វាយរៀង ៖ លោក លី ធុច ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រំដួល តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង ទទួលបន្ទុក​តាម​ឃុំ​ទាំង​១០ និង​ក្រុម​លេខាធិការដ្ឋាន​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ស្រុក​រំដួល ខេត្តស្វាយរៀង ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ទទួលបន្ទុក​ឃុំ​ទាំង​១០ និង​ក្រុមការងារ​លេខាធិការដ្ឋាន​សរុប​វត្តមាន​ចូលរួម​ចំនួន​ប្រមាណ​១៨៣​នាក់​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ការចុះអនុវត្ត​ការងារ​យ៉ាងសកម្ម​រប​ស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​រំដួល គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ និង​ការប្ដេជ្ញាចិត្ត​រួមគ្នា​យ៉ាង​មោះមុត ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ក្រោម​ការចង្អុលបង្ហាញ និង​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្ដ​ស្វាយរៀង ក្នុងការ​ប្រមូលផ្ដុំ​នូវ​កម្លាំង​សរុប តម្រង់​ឆ្ពោះទៅ​មូលដ្ឋាន ដើម្បី​គាំទ្រ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។​

​ទន្ទឹមនេះ ក្រុមការងារ​ចុះ​មូលដ្ឋាន​បាន​ផ្តល់នូវ​ចំណុច​វិជ្ជមាន​មួយចំនួន​ដូចជា ជួយ​លើកកម្ពស់​ការផ្សារភ្ជាប់​ទំនាក់ទំនង រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដើម្បី​ស្វែងយល់​អំពី​ជីវភាព​រស់នៅ និង​ស្តាប់​នូវ​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​។ ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​ស្វែងរក​ការគាំទ្រ និង​ចូលរួម​ការអនុវត្ត​កម្មវិធី​នយោបាយ​នោះ ។ ចូលរួម​ដោះស្រាយ និង​បូកសរុប​សំណើ សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន ដើម្បី​កំណត់​ទិសដៅ វិធានការ​ដោះស្រាយ ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។ ជាមួយនេះ ជួយ​ជំរុញ​ការយល់ដឹង​ពី​មូលដ្ឋាន និង​បង្កើន​ភាពជិតស្និទ្ធ និង​ស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​រដ្ឋបាល​ថ្នាក់កណ្ដាល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​នៅតាម​មូលដ្ឋាន ។​

​លោក លី ធុច ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​ស្ថិតក្រោម​ដំបូល​សុខសន្តិភាព ប្រជាជនមាន​ជីវភាព​ធូរធារ​ប្រសើរ​ជាង​មុន ក្នុងនោះ​រួមទាំង​ការអភិវឌ្ឍ​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​មានការ​ចម្រើន​លើ​គ្រប់​វិស័យ​ផងដែរ​។

​លោក​បាន​បន្តថា ក្នុងនាម​តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម លោកជំទាវ ជា​ក្រុម​ការ​រាជរដ្ឋាភិបាល ក្រុមការងារ​លេខាធិកា​រដ្ឋា​ន ចុះជួយ​ស្រុក​រំដួល​ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ធនធាន​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​បន្តបន្ទាប់ ក្នុង​នោះបាន​ចុះ​អនុវត្ត​យ៉ាងសកម្ម​ក្នុងការ​យកចិត្តទុកដាក់​ទៅលើ​ការតាមដាន និង​ពិនិត្យ​ការងារ​ជាពិសេស​ការប្រមូល​ព័ត៌មាន​ជាក់ស្តែង ដើម្បី​ធ្វើកា​មករ​ឆ្លើយតប​នូវ​តម្រូវការ កង្វល់ បញ្ហា​សំណើរ​សំណូមពរ និង​ជំរុញ​ការដោះស្រាយ​សមស្រប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ ឲ្យ​បាន​រហ័ស​ទៅតាម​សំណូមពរ​៕ដោយ៖ វ៉ៃ​កូ​

 

spot_img
×