Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ​! យុវជន​ម្នាក់ បង្កើត​សៀវភៅ​ជា​ភាសា​អង់គ្លេស​សរសេរ​ជា​សូរស័ព្ទ​ខ្មែរ ប្រូ​ម៉ូត​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ , អ្នកលេង​ហ្វេ​ស​ប៊ុ​ក​៩៩.៩% បាននាំគ្នា​ប្រតិកម្ម​យ៉ាង​ចាស់ៗ​ដៃ​

spot_img

​យុវជន​ខ្មែរ​ម្នាក់ បាននិងកំពុង​បង្ក​ឲ្យ​មានការ​រិះគន់​កក្រើក​ប​ណ្តា​ញ​សង្គម​តែម្តង បន្ទាប់ពី​បាន​ប្រូ​ម៉ូត​សិន (Promotion) សៀវភៅ​ជា​សា្ន​ដៃ​មួយ​គ្មាន​ពីរ​របស់ខ្លួន ជា​ភាសា​អង់​ភ្លេ​សសរ​សេរ​ជា​សូរសព្ទ​ខ្មែរ ដាក់លក់​ជា​សាធារណៈ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះថា Dara Ly Book​។​

​ឆ្លើយតប​ទៅនឹង​ការបោះពុម្ព​សៀវភៅ​បែបនេះ ត្រូវបាន​អ្នក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​ជាច្រើន បាន​យល់ឃើញថា វា​នឹងធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​កាន់តែ​ភ្លេច​ប្រើប្រាស់​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន​ហើយ ខណៈពេលដែល​បច្ចុប្បន្ន​នេះ គេ​តែងតែ​សង្កេតឃើញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន ជាពិសេស​យុវវ័យៗ​នាំគ្នា​មិន​សរសេរ​អក្សរ​ខ្មែរ​ទេ តែ​សរសេរ​អក្សរ​អង់គ្លេស​ជា​សូរសព្ទ​ខ្មែរ​ព្រោងព្រាត​។​

​លោក​ផែង វណ្ណៈ បាន​សរសេរ​សារ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា “​យុវជន​រូបនេះ​កំពុង​បោះពុម្ព​សៀវភៅ ជា​ភាសា​អង់គ្លេស​តែ សរសេរ​ជា សូរសព្ទ​ខ្មែរ ដាក់លក់​ជា​សាធារណៈ និង បង្ហោះ​លក់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Dara Ly Book ទៀតផង ។
​ការបោះពុម្ព​សៀវភៅ​បែបនេះ​ត្រូវបាន​អ្នក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ យល់ឃើញថា នឹងធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​កាន់តែ​ភ្លេច​ប្រើប្រាស់​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន ។ ជាពិសេស​បច្ចុប្បន្ន នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​បងប្អូន​មួយចំនួន​មិន​សរសេរ​អក្សរ​ខ្មែរ​ទេ តែ​សរសេរ​អក្សរ​អង់គ្លេស​តែ​សូរសព្ទ​ខ្មែរ​វិញ ។ ដូច្នេះ​សូម​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ និង ក្រសួង​ព័ត៌មាន និង ក្រសួង​អប់រំ យុវជន និង កីឡា មេត្តា​ពិនិត្យមើល​ករណីនេះ​ផង ។ តើ​ការបោះពុម្ព​នេះ​មានការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ដែរឬទេ ?”​។​

​ទន្ទឹមនេះ​ផងដែរ ក្រោយពី​បានឃើញ​បែបនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​៩៩.៩% បាននាំគ្នា​ប្រតិកម្ម​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «​គួរតែ​យក​សៀវភៅ​នេះ​ទៅ​ដុតចោល​ឲ្យ​អស់​ទៅ ទុក​នៅ​កើតជា​ជំងឺ​សង្គម ដល់​ក្មេងជំនាន់ក្រោយ​ទេ​, នៅ​ជិត​អី​២០​ជើង​រាប់​១​ហ្មង​ហា​, អាហ្នឹង​គេ​ហៅថា​អា​អត់​ប្រយោជន៍​, ចេះ​ច្រើនពេក​បែក​អស់ហើយ​, ដល់​ទៅ​រៀន​ចេះដឹង​ជ្រុល​ពេក​ចូល​លក្ខណៈ​បែក​បាត់ ស​ង្ស​យ័​បង​អាចារ្យ​ធំ​រ៉េ​ប​ម៉ា​ឃ្លី​ប​អោយស្តាប់​ឥលូវ​ហើយ​» និង​មាន​ពាក្យរិះគន់​ជាច្រើន​ទៀត​រាប់មិនអស់​នោះទេ​។​

​ហេតុដូច្នេះ សូម​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​ព័ត៌មាន​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា មេត្តា​ពិនិត្យមើល​ករណីនេះ​ផង​៕ ដោយ​៖ លឹម ហុង​

spot_img
×