Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​៣​នាក់​អះអាងថា ជា​ប៉ូលិស ចាប់​អូស​ស្ត្រីជន​ជាតិចិន​ម្នាក់ ពី​កន្លែង​ផឹកស៊ី​ទាំង​កម្រោល ទីបំផុត ប៉ូលិស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​…. (​វីដេអូ​)

spot_img

​ប៉ូលិស​ម្នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ត្រូវបាន​គេ​និយាយថា កំពុងស្ថិត​ក្នុងការ​ព្យួ​រ​ការងារ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់​ប្លន់​ស្ត្រីជន​ជាតិចិន​ម្នាក់​អាយុ ២៩ ឆ្នាំ កាលពី​២​យប់​មុន វេលា​ម៉ោង​ប្រហែល ៧ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​។​

​យោងតាម​របាយការណ៍​ព័ត៌មាន​នៅលើ Info Roadblock JPJ/POLIS បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​នោះ​កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​របស់​នាង នៅឯ​ភោជនីយដ្ឋាន​មួយ នៅក្នុង Jalan Perdana, Ampang នៅពេលនោះ ក៏​ស្រាប់​តែមាន​បុរស​៣​នាក់​ចូលមក ដោយបាន​ណែនាំ​ខ្លួន​ពួកគេ​ថា​ជា​ប៉ូលិស​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប ប៉ូលិស​ម្នាក់​នោះ​អាច​ត្រូវ​បានឃើញ​ចាប់​អូស​ដៃ​ស្ត្រី​រងគ្រោះ ដោយមាន​ការជួយ​ពី​គូកន​របស់គាត់ ខណៈ​ពួកគេ​បាន​ព្យាយាម​អូស​នាង​ទៅកាន់​កន្លែង​ចំណត​មួយ​។ ក្នុងអំឡុង​ពេលនោះ ជនរងគ្រោះ​បាន​ស្រែក​ខ្លាំងៗ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សាធារណជន​ចូលមក​ប៉ុនប៉ង​ជួយ​តែម្តង​។ បុរស​បី​បួន​នាក់​បាន​ដើរទៅ​កាន់​កន្លែងកើតហេតុ ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​។ ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល ព្រោះ​ប្រុសៗ​ចូលមក​កាន់តែ​ច្រើនឡើង ប៉ូលិស​នោះ និង​ជនសង្ស័យ​២​នាក់​ផ្សេងទៀត ក៏​ព្រលែង​ស្ត្រី​នោះ ហើយ​នាង​ក៏បាន​រត់គេចខ្លួន​។​

​ខណៈ​ជនសង្ស័យ​២​នាក់​ទៀត បាន​កំពុង​គេច​ពី​ការចាប់ខ្លួន នោះ​ប៉ូលិស​ម្នាក់​ដែលមាន​អាយុ ៤៦ ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​។ ជនរងគ្រោះ​មិនមាន​បញ្ហា​អ្វី​នោះទេ តែ​ត្រូវបាន​ចោរប្លន់​ជា​សាច់ប្រាក់​អស់​ជិត ១.២០០ ដុល្លារ និង​គ្រឿង​តុបតែង​ខ្លួន​ជាច្រើន​នៅក្នុង​កាបូប​របស់​នាង​។​

​បច្ចុប្បន្ន ករណីនេះ​កំពុង​ត្រូវបាន​ចាត់ថ្នាក់​តាម​មាត្រា ៣៩៥/៣៩៧ នៃ​ក្រមព្រហ្មទណ្ឌ​។ អ្នក​ដែល​ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ២០ ឆ្នាំ ហើយ​អាច​ប្រឈម​នឹង​ការ​វាយ​ធ្វើបាប​ទៀតផង​៕ ដោយ​៖ លឹម ហុង​

spot_img
×