Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​រកចំណូលបាន​ប្រមាណ​ជាង ១,៣ ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ ទៅកាន់​ទីផ្សារ​អន្តរជាតិ​

spot_img

​ភ្នំពេញ​៖ ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ទឹកប្រាក់​ប្រមាណ​ជាង ១,៣ ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​ទៅ​ទីផ្សារ​អន្តរជាតិ នៅក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ​។

​ទិន្នន័យ បានបង្ហាញ​ទៀតថា ចាប់ពី​ខែមករា ដល់ ខែមិថុនា ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ ទៅ​ទីផ្សារ​ក្រៅប្រទេស ក្នុងតម្លៃ​សរុប ១ ៣១៤ លាន​ដុល្លារ ស្មើនឹង​ទម្ងន់​សរុប ៣៦ ៨០៣ គីឡូក្រាម ឬ ២៥ ៥៦៣ គ្រឿង​។ ជាមួយគ្នានេះ ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ​នេះដែរ កម្ពុជា​ក៏បាន​នាំចូល​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ ក្នុងតម្លៃ​ប្រមាណ ៣៨៣,៣២ លាន​ដុល្លារ​ស្មើ ២៨ ៨៤៤ គីឡូក្រាម ឬ ៦៤០ ២២២ គ្រឿង​។​

​ប្រទេស​សិង្ហ​បុរី គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​កម្ពុ​ជាតា​ម​ពីក្រោយ​ដោយ​ប្រទេស​ថៃ វៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និង​ប្រទេស​ចិន​។

​បើតាម​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ថៃ សិង្ហ​បុរី កាណាដា បែលហ្ស៊ិក និង​ហុងកុង គឺជា​ទីផ្សារ​នាំចូល​ធំជាងគេ​របស់​កម្ពុជា​។​

​គួរ​បញ្ជាក់ថា គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ ដែល​កម្ពុជា​នាំចេញ មានដូចជា គជ់​ធម្មជាតិ ឬ​គជ់​ចិញ្ចឹម ត្បូងថ្ម​មានតម្លៃ លោហៈធាតុ​មានតម្លៃ លោហធាតុ​ស្រោប​ដោយ​លោហៈ​មានតម្លៃ និង​គ្រឿងអលង្ការ​កាឡៃ និង​កាក់​ជាដើម​៕
​ដោយ​៖CEN


spot_img
×