Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សរសើរ​មែន​! ស្ត្រី​ម្នាក់​សុខចិត្ត​ប្រថុយ​ជីវិត វិល​ទៅកាន់​ផ្ទះ​លិចលង់ ព្រោះតែ​ដើម្បី​របស់របរ​សំខាន់​ទាំងនេះ​របស់​ប្តី​… (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​កោតសរសើរ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ថា​ពិត​ជាមាន​ភាពក្លាហាន និង​ការលះបង់​ខ្លាំង ដែល​បាន​ប្រថុយ​អាយុជីវិត​របស់​នាង ក្នុងការ​សង្គ្រោះ​ប្រមូលយក​របស់របរ «Mobile Suit Gundam» ប្តី​របស់​នាង បន្ទាប់ពី​មាន​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង Chongqing ប្រទេស​ចិន​។​

​ស្ត្រី​ម្នាក់​នោះ​ដែល​ឈ្មោះ​របស់​នាង ពុំ​ត្រូវបាន​បញ្ចេញ ត្រូវបាន​ដឹងថា ក៏​ជា​អ្នកគាំទ្រ​ចូលចិត្ត​ផ្នែក​តុក្កតា​ជី​វច​ល និង​តុក្កតា​ផងដែរ ដូច្នេះហើយ នាង​ទ​ទួ​ច​វិលត្រឡប់​ទៅវិញ ដើម្បី​សង្គ្រោះ​របស់របរ​របស់​ប្តី​នាង​។​

Unilad បាន​រាយការណ៍​ថា ប្តី​របស់​នាង​បាន​លះបង់​អស់ហើយ ដើម្បី​សង្គ្រោះ​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​របស់គាត់​ទាំងនោះ ពីព្រោះ​គាត់​មិនចេះ​ហែល​ទឹក​នោះទេ​។​

​ស្ត្រី​នោះ​ក៏ត្រូវ​បានដឹងថា ជា​អ្នក​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ បាន​គ្រប់គ្រង​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ​។ នាង​បាន​ច្បាម​បាន​ប្រអប់​ដាក់​របស់របរ​ប្តី​ទាំងអស់ ហើយ​ជិះទូក​កៅស៊ូ​។ ក្រុម​សង្គ្រោះ និង​សុនខ​របស់​ពួកគេ​ឈ្មោះ Ereo ត្រូវបាន​បញ្ជូនទៅ​ជួយ​ទាញ​ទូក​របស់​នាង ដើម្បី​មកកាន់​កន្លែង​សុវត្ថិភាព​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនោះ បាន​រងរបួស​ដាច់​លា​ត់​នៅលើ​ម្រាមដៃ ខណៈ​ព្យាយាម​សង្គ្រោះ​របស់របរ​ប្តី​របស់​នាង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​រាយការណ៍​ថា ការឆ្លើយតប​ជាបន្ទាន់​កម្រិត​មួយ​ត្រូវ​បានចេញ បន្ទាប់ពី​ក្រុង​នេះ​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​យ៉ាងខ្លាំង កាលពី​ថ្ងៃ​អង្គារ ដែល​បណ្តាល​ឲ្យ​ជន់​លិច​អគារ និង​ផ្ទះ​ជាច្រើន​នៅ​តំបន់​រងគ្រោះ​៕ ដោយ​៖ លឹម ហុង​

spot_img
×