Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​សមាជិក​អាស៊ាន ៖ ធ្វើ​អា​នុ​ភាវូបនីយកម្ម នូវ​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់ ដើម្បី​ផ្តល់​កិច្ច​សម្រួល​ដល់​ការ វិនិយោគ​នៅក្នុង​អាស៊ាន និង​ត្រូវ​ត្រៀមខ្លួន​ជាមុន សម្រាប់​ប្រក្រតី​ថ្មី ក្រោយ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន បាន​លើកសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ ក្នុងការ​អនុវត្ត​នូវ វិធានការ​ចាំបាច់ និង​គំនិត​ផ្តួចផ្តើម​នានា​សម្រាប់​អាស៊ាន ដើម្បី​រក្សាបាន​នូវ​ភាពរឹងមាំ​, បើកចំហរ , និង​ទាក់ ទាញ​ចំពោះ​ការវិនិយោគ , ជួយ​វិនិយោគិន និង​ផ្តល់​កិច្ច​សម្រួល​ដល់​ការវិនិយោគ​របស់​ពួកគេ នៅក្នុង​អំឡុង ពេល​នៃ​ការ​ប្រឈម និង​វេលា​ពុំ​ធ្លាប់​កើតមាន​ពីមុនមក ដោយសារ​ការ​រាតត្បាត​នៃ​កូ​វី​-១៩ ។

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន (ASEAN Investment Area Council) របស់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២៣ នៃ​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​អាស៊ាន ក្នុង​បរិបថ​នៃ​ភាព​តានតឹង​នៃ​ពាណិជ្ជកម្ម​សកល និង​ការ​រាតត្បាត​នៃ​កូ​វីដ​១៩​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​វិនិយោគ​អាស៊ាន​លើក​ទី​២៣ សេចក្តីថ្លែងការណ៍​រួម គឺ​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ការចូល​ជាធរ​មាននៃ​ពិធីសារ ទី​ពីរ និង​ពិធីសារ​ទី​បី​ស្តីពី​វិសោធនកម្ម​កិច្ចព្រមព្រៀង វិនិយោគ​ទូលំទូលាយ​អាស៊ាន (ACIA) នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់ពី​អគ្គលេខាធិការ​អាស៊ាន បានទទួល​បាន​នូវ​លិ​ខិ​តូ​បក​រណ៍​សច្ចាប័ន​ចុងក្រោយ ។

លោក សុខ ចិន្តា​សោភា បាន​ថ្លែងថា ក្នុងចំណោម​បញ្ហា​ផ្សេងៗ ពិធីសារ ទី​ពីរ​នេះ​បាន​កែសម្រួល​និយមន័យ “ រូបវន្តបុគ្គល​” ក្នុង​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន ដើម្បី​ដោះស្រាយ បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​កម្ម នៃ​និវេសន​ជន​អចិន្ត្រៃយ៍​ក្រោម​កិច្ចព្រមព្រៀង​នេះ ខណៈ​ពិធីសារ​ទី​បី​ស្ដីពី វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន បាន​លុបចេញ​នូវ​កថាខណ្ឌ​ទី​៨ នៃ​កំណត់ សម្គាល់​មេ សម្រាប់​បញ្ជី​រក្សា​សិទ្ធិ​នៅក្រោម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​ដែល​ធ្វើឱ្យមាន ការអនុវត្ត​ល្មើ​ភាព​គ្នា​ចំពោះ​វិនិយោគិន នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​ក្រោម​កិច្ចព្រមព្រៀង​វិនិយោគ ទូលំទូលាយ​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ផងដែរ ចំពោះ​ការបញ្ចប់​ទាំងស្រុង​នូវ​ការចុះហត្ថលេខា​លើ​ពិធីសារ ទី​បួន ស្តីពី វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។ ពិធីសារ​ទី​បួន​នេះ បានធ្វើឱ្យ​មាននូវ​ការដាក់បញ្ចូល នូវ​ការហាមឃាត់​ចំពោះ​ការតម្រូវ​កាតព្វកិច្ច​ប​ន្ថែ​ម (TRIMS-plus PPR) ទៅក្នុង​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ ក្នុងការ​អនុវត្ត​នូវ វិធានការ​ចាំបាច់ និង​គំនិត​ផ្តួចផ្តើម​នានា​សម្រាប់​អាស៊ាន ដើម្បី​រក្សាបាន​នូវ​ភាពរឹងមាំ​, បើកចំហរ , និង​ទាក់ ទាញ​ចំពោះ​ការវិនិយោគ , ជួយ​វិនិយោគិន និង​ផ្តល់​កិច្ច​សម្រួល​ដល់​ការវិនិយោគ​របស់​ពួកគេ នៅក្នុង​អំឡុង ពេល​នៃ​ការ​ប្រឈម និង​វេលា​ពុំ​ធ្លាប់​កើតមាន​ពីមុនមក ដោយសារ​ការ​រាតត្បាត​នៃ​កូ​វី​-១៩ ។

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ឱ្យធ្វើ​អា​នុ​ភាវូបនីយកម្ម​នូវ​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់ ដើម្បី​ផ្តល់​កិច្ច​សម្រួល​ដល់​ការ វិនិយោគ​នៅក្នុង​អាស៊ាន និង​ត្រូវ​ត្រៀមខ្លួន​ជាមុន សម្រាប់​ប្រក្រតី​ថ្មី ក្រោយ​កូ​វីដ​-១៩ ៕​ដោយ​៖​កូ​ឡាប​

spot_img
×