Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​បញ្ជា​ឲ្យ​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ១០០ និង​អធិការ​ទាំង ១០​ស្រុក​និង​ក្រុង​ក្នុង​ខេត្តតាកែវ ត្រូវ​បើកទ្វារ​ចំហ រង់ចាំ​ទទួលបញ្ជា ឬ​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ

spot_img

​តាកែវ​៖ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ជំរុញ​ឲ្យ​បណ្តារ​ការិយាល័យ និង​អធិការ​គ្រប់​ស្រុក​ទាំងអស់ ត្រូវ​ពិនិត្យមើល​កងកំលាំង​ឡើងវិញ ជាពិសេស​ពិនិត្យមើល​ទៅលើ​វិសាលភាព​ការងារ​របស់​ពួកគាត់ ដើម្បី​ជំរុញឲ្យ​ការងារ​របស់​អង្គភាព​មានតំណើរ​ការ​ទៅមុខ ឆ្ពោះទៅ​សម្រេចបាន​នៅ​ផែនការ​របស់​ថ្នាក់លើ​ដែល​បានដាក់​ជូន ។​

​ថ្លែង​នៅក្នុង​ឱកាស​ផ្តល់​ប័ណ្ណសរសើរ និង​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ជូន​មន្ត្រីនគរបាល​ចំនួន ២២៤​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​សាលប្រជុំ​នា​រសៀល​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០២០​នេះ​
​ឯកឧត្តម​ស្នងការ បានដាក់​បញ្ជា​ឲ្យ​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ១០០ និង​អធិការ​ទាំង ១០​ស្រុក​និង​ក្រុង ត្រូវ​បើកទ្វារ​ចំហ រង់ចាំ​ទទួលបញ្ជា ឬ​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ធានា​ឲ្យ​បាន​ជាមួយនឹង​ការទប់ស្កាត់ បទល្មើស​នានា ចំពោះ​សន្តិសុខ​សុវត្ថិភាព​ភូមិ​ឃុំ របស់​អង្គភាព និង​ភូមិសាស្ត្រ​រៀងៗ​ខ្លួន ត្រូវ​បង្កើន​ការចេញ​ល្បាត​នៅ​គ្រប់​ភូមិសាស្ត្រ ពីព្រោះ​សកម្មភាព​របស់​ជនខិលខូច និង​ជនល្មើស គឺ​វា​រង់ចាំ​ឆ្លៀតឱកាស​នៅពេលដែល​សមត្ថកិច្ចរ​បស់​យើង មាន​ចន្លោះប្រហោង ដូចនេះ​ក្នុងនាម​យើង​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវតែមាន​ផែនការ​ត្រៀម​ការពារ​ទុកជាមុន ។

​ជា​ចុងបញ្ចប់​នៃ​កម្មវិធី​នេះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បានធ្វើការ​លើកទឹកចិត្ត ចំពោះ​មន្ត្រីនគរបាល​ទាំងអស់ ត្រូវតែ​ខិតខំ​បម្រើ​ការងារ​ឲ្យ​បាល​ល្អ ហើយ​លោក និង​ឲ្យ​កា​រិ​យាយ​ល័យ​ជំនាញ​បុគ្គលិក ធ្វើសំណើ​ទៅ​ថ្នាក់លើ ពិនិត្យ ស្នើសុំ​ឋានន្តរស័ក្តិ មេដាយ និង​ប័ណ្ណសរសើរ​ផ្តល់ជូន​ដល់​មន្ត្រីនគរបាល​រូប​ណា ដែលមាន​ស្នាដៃ​ល្អ ៕​ដោយ​៖ តាកែវ​

 

spot_img
×