Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោភលន់ ពេល​ដី​ឡើងថ្លៃ ! ពលរដ្ឋ​មួយ​គ្រួសារ សង់​របង​រំលោភ​លើផ្លូវ​លំ នៅ​ភូមិ​អូរ​អំបិល មិន​ព្រម​ទទួលយក​ការសម្របសម្រួល​ពី​អាជ្ញាធរ

spot_img

​បន្ទាយមានជ័យ ៖ ពលរដ្ឋ​មួយ​គ្រួសារ សង់​របង​លើផ្លូវ​លំនៅ​ភូមិ​អូរ​អំបិល មិន​ព្រម​ទទួលយក​ការសម្របសម្រួល​ពី​អាជ្ញាធរ​។ ករណីនេះ ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្បែរ​ភូមិ​ផង​របង​ជាមួយគ្នា នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ មាន​ការមិន​ពេញចិត្ត ចំពោះ​មួយ​គ្រួសារ​ដែល​រំលោភ​សង់​របង​ថ្ម​ដាក់​សំណាញ់​ដែក លើផ្លូវ​លំ​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​គម្រោង​ស្ថាបនា​ផ្លូវ​ក្រួស​ក្រហម ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​គម្រោង​ស្ថាបនា​ផ្លូវ ដោយសារ​មួយ​គ្រួសា​មួយ​នោះ មិន​ព្រម​រើ​របង​ចេញពី​ផ្លូវ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​ជំនាញ​នៃ​មន្ទី​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​ដែនដី បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ ស្នើសុំ​ឲ្យ​រុះរើ​របង​លើផ្លូវ ក្នុង​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម មួយ​ខ្សែ ដែលមាន​ប្រវែង​ជាង​២២០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយក៏​មានការ​ចូលរួម​ពី​សំណាក់​ល​ពលរដ្ឋ និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​បាន​ចូលរួម​ផងដែរ​។​

​ជាមួយគ្នា​នឹង​ការចុះ​សម្របសម្រួល​ដោះស្រាយ​នោះដែរ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង និង​លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​ដែនដី បានធ្វើការ​សម្របសម្រួល​ភាគី​ដែល​សង់​របង​លើផ្លូវ ប៉ះពាល់​ដល់​គម្រោង​សាងសង់​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​នេះ លោក​សូម​ឲ្យ​មានការ​យោគយល់​អធ្យាស្រ័យ ក្នុង​ការជួយ​សម្រួល​នូវ​ផលប៉ះពាល់ ដើម្បី​គម្រោង​ឆាប់​បាន​ដំណើរការ មួយវិញទៀត​នៅពេល​បាន​ផ្លូវ គឺ​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ធ្វើដំណើរ​។​

​បងប្អូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ខាងលើ សុំ​ឲ្យ​ភាគី​ខាងលើ​ដែល​សង់​របង​លើផ្លូវ រុះរើ​របង​នោះ​ចេញ ដើម្បី​អាជ្ញាធរ​ឆាប់​បាន​ដំណើរការ​ស្ថាបនា​ផ្លូវ ពីព្រោះ​ពួកគាត់​ទាំងអស់គ្នា​ចង់បាន​ផ្លូវ​ងាយស្រួល​ធ្វើដំណើរ ហើយ​ពួកគាត់​ទាំងអស់គ្នា យល់ព្រម​ជាមួយ​អាជ្ញាធរ ក្នុងការ​សម្រួល​នូវ​ផលប៉ះពាល់​ហើយ​ដែរ ដើម្បី​ឆាប់​បាន​ផ្លូវ​ធ្វើដំណើរ​ស្រួល ចំណែក​ភាគី​ខាងលើ​បែរជា​ធ្វើ​របង​លើផ្លូវ​។ បងប្អូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ បានបញ្ជាក់​យ៉ាងខ្លី​ថា “​ស្រឡាញ់​ដី​ខ្លាំងណាស់​គ្រួសារ​មួយ​នេះ ប្រយ័ត្ន​ដី​ស្រឡាញ់​វិញ លែង​បានឃើញ​ពន្លឺ​ថ្ងៃ​”​។​

​ទោះ​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​យ៉ាងណាក៏ដោយ ភាគី​ដែល​សង់​របង​លើផ្លូវ មិន​ទទួលយក​ការសម្របសម្រួល​ពី​អាជ្ញាធរ​ឡើយ ដោយបាន​លើកឡើងថា ការធ្វើ​របង​នេះ​ដោយ​សំអាង​ទៅ​ប្លង់​ដែល​ចេញ​ដោយ សុរិយោដី​ខេត្ត​។​

​តំណាង​ពលរដ្ឋ​នៅ​ភូមិ​អូរ​អំបិល​លោក​អ៊ំ ពុ​យ សន បាន​លើកឡើងថា ៖ ផ្លូវ​មួយ​ខ្សែ​ខាងលើ គឺមាន​តាំងពី​យូរណាស់​មកហើយ ហើយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​មិនបាន​ទាមទារ​អ្វី​ច្រើន​នោះទេ សុំ​ឲ្យ​តែមាន​ផ្លូវ​ស្រួល​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ទៅមក មួយវិញទៀត ងាយស្រួល​ដល់​សិស្សានុសិស្ស​ដើរទៅ​រៀនសូត្រ​ផងដែរ លោក​អ៊ំ​ស្នើសុំ​ដល់​អាជ្ញាធរ ធ្វើយ៉ាងណា​ធ្វើ​ផ្លូវ​ខាងមុខ និង​ខាងក្រោយ​ឲ្យ​បានស្នើ​គ្នា​។​

​តាមរយៈ​ការចុះ​សម្របសម្រួល​មួយ​ព្រឹក​ធំ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដោយ​អាជ្ញាធរ និង​ធ្វើការ​ដោះស្រាយ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×