Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ស្ទូច​វ៉ា​ជែង​ខាងស្ដាំ​មិន​ផុត ជ្រុល​ទៅ​ប៉ះចំ​កញ្ចក់​ពី​ខាងមុខ​រថយន្ត​ដឹក​អ្នកដំណើរ រង​ការខូចខាត​យ៉ាងដំណំ​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស្ទូច ចេញពី​ស្តុ​ប​ផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង បម្រុង​បត់​ស្ដាំ​ឡើង​តាម​បណ្តោយ​ផ្លូវ 217 រួច​ក៏​វ៉ា​ជែង​រថយន្ត​ដឹក​អ្នកដំណើរ ពី​ខាងស្តាំ​មិន​ផុត​ក៏​ជ្រុល​ទាក់​ចំ​កញ្ចក់​ខាងមុខ រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៥ និង ៣០ នាទី​ថ្ងៃ​អង្គារ​ទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរ​មួយ គ្រឿង ដឹក​អ្នកដំណើរ​ពេញ ក្នុង​រថយន្ត​ដែល​ពាក់​ផ្លាកលេខ​បាត់ដំបង 3A 0334 ធ្វើដំណើ​ចេញពី​ស្តុ​ប​ផ្សារ​ដើម​គរ ផ្លូវ​ម៉ៅ​សេទុង បម្រុង​បទ​ស្តាំ​ឡើង​តាមផ្លូវ ២១៧ ឆ្ពោះទៅ​ក្រុងព្រះសីហនុ ស្រាប់តែ​ភ្លាមនោះ គេ​ឃើញ​រថយន្តស្ទូច​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3E 7987 ធ្វើដំណើរ​ពី​ខាងក្រោយ តាម​បណ្តា​យ​ផ្លូវ​ម៉ៅ​សេទុង​ដូចគ្នា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏បាន​វ៉ា​ជែង​ខាងស្តាំ​មិន​ផុត ក៏​កន្ទុយ​រថយន្តស្ទូច​ទៅ​ទាក់​កញ្ចក់​រថយន្ត​អ្នកដំណើរ ពី​ខាងមុខ​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​គ្នា ជាមួយ​ជំនាញ​ចរាចរណ៍ ចុះ​មកដល់​កន្លែងកើតហេតុ រួច​ក៏បាន​ជួយ​សម្របសម្រួល តែ​មិនត្រូវ រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ដ​ពីរ​គ្រឿង ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖​សា មេ​ត​


spot_img
×