Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ជំរុញ​អោយ​មន្ទីរ​អប់រំ​ពិនិត្យឡើងវិញ លើ​វិន័យ​និង​បទបញ្ជាផ្ទៃក្នុង​របស់​អង្គភាព ដែល​គ្រូរ​បង្រៀន​មួយចំនួន​កំពុង​អនុវត្ត​ផ្ទុយ​ទៅ ​និង​វិន័យ​របស់​អង្គភាព​

spot_img

​តាកែវ​៖ សមាជិ​ក្រុមប្រឹក្សា​ខេត្ត​តាកែវ​ស្នើសុំ​អោយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ពង្រឹង​បន្ថែម​លើ​ការងារ​អធិការកិច្ច​ជាមួយនិង​គ្រូបង្រៀន​ស្របពេល​ដែល​គុណភាព​អប់រំ​នៅក្នុង​ខេត្ត​តាកែវ មានការ​ធ្លាក់ចុះ​ខ្លាំង​នៅ​ឆ្នាំ​សិក្សា ២០១៦ ២០១៧​នេះ ចំពោះ​អាត្រា​សិស្ស​ជាប់​បាក់​ឌុប​មាន​ការថយចុះ​ច្រើន​ដោយ​ក្នុង​ចំណោម​២៥​ខេត្ត​ក្រុង គឺ​ខេត្ត​តាកែវ​ជាប់​លេខ​រៀង​ទី​២៤ នៃ​ចំនួន​សិស្ស​ដែល​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ក្នុង​ឆ្នាំ​កន្លង​ទៅ​មិញ​នេះ ។

ឯកឧត្តម ឥត សារុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​តាកែវ​បាន​លើកឡើង​នៅក្នុង​អង្គប្រជុំ​សា​មា​ញ្ញ​លើកទី ៤៥ អណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃទី ០៥ កុម្ភៈ ២០១៨​នេះ​ថា បច្ចុប្បន្ន​នេះ​កត្តា​អប់រំ​គឺជា​រឿង​មួយ​សំខាន់​ណាស់​ដែល​យើងទាំងអស់គ្នា ត្រូវ​អោយ​គ្រូបង្រៀន​ទាំងអស់​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​លើ​ការបង្រៀន និង​រៀន​របស់​សិស្ស មិនមែន​យក​ម៉ោង​បង្រៀន​របស់​រដ្ឋ​គេចវេស​ពី​ការបង្រៀន មិនសូវ​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការបង្រៀន​ដល់​សិស្ស​ហើយ តែ​បែ​ជា​ជម្រុញ​អោយ​សិស្ស​ចូលរៀន​គួរ​បន្ថែម​ក្រៅ​ម៉ោង​សិក្សា​ដើម្បី​បាន​ប្រាក់​កម្រៃ​បន្ថែម​ទៀត​នោះ​ទេ បញ្ហា​នេះ​កំពុងតែ​ជះ​ឥត​ទ្ធិព​ល​យ៉ាងខ្លាំង​ទៅលើ​មាត​បី​តា​សិស្ស ឬ​អាណាព្យាបាល ជាពិសេស​សិស្ស​ដែល​ពួកគាត់​មាន​ជីវភាព​នៅ​មាន​កំរិត​នោះ​គឺ​មាន​ការលំបាក​ខ្លាំង ។​

​ជា​កិច្ច​ឆ្លើយតប​និង​ការលើកឡើង​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ូច ភា អភិបាលរង​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​ថា ពាក់ព័ន្ធ​ជាមួយ​និង​គុណភាព​អប់រំ​ដែល​ធ្វើអោយ​មាន​អាត្រា​សិស្ស​ជាប់​បាក់​ឌុប​មាន​ការថយចុះ​នេះ គឺ​មន្ទីរ​ជំនាញ បាន​និង​កំពុង​រៀបចំ​ធ្វើ​ការប្រជុំ និង​ពង្រឹង​លើ​ការងារ​ចុះ​អធិការកិច្ច​ជាមួយ​និង​គ្រូ​បង្រៀន​ថែមទៀត​ហើយ ជាមួយគ្នានេះ​ដែរ​មន្ទីរ​ក៏​បាន​ធ្វើ​កំណែទម្រង់​លើ​ការអនុវត្ត​ជា​ច្រើន​ចំនុច​ដែល​ក្នុងនោះ​គឺ​ពាក់ព័ន្ធ​ជាមួយនិង​ការបង្រៀន​របស់​គ្រូ និង​ការរៀន​របស់​សិស្ស ។ យើង​ឃើញ​ថា​កន្លងមក​ការយកចិត្ត​ទុក្ខ​ដាក់​បង្រៀន​សិស្ស​គឺ​តែងតែ​មាន​ជានិច្ច រវាង​គ្រូ​និង​សិស្ស ក៏​ប៉ុន្តែ​បើសិនជា​សិស្ស​មិន​មាន​ការសហការ​ជាមួយ​និង​គ្រូ ក្នុងការ​រៀន​និង​បង្រៀន​ក៏​វា​ពិបាក​និង​ទៅរួច​នោះដែរ ដូច្នេះ​ដើម្បី​អោយ​គុណភាព​អប់រំ​របស់​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ឡើងវិញ​នោះ គឺ​គ្រូ​បង្រៀន​ត្រូវ តែ​យកចិត្តទុកដាក់​អោយ​មែន​ទេ​ន​ក្នុង​ម៉ោង​បង្រៀន​ព្យាយាម​ពន្យល់​ពី​មេរៀន​និមួយៗ​អោយបាន​ច្បាស់លាស់ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ចាក​ពី​វិន័យ​របស់​អង្គភាព​ឡើយ ចំណែកឯ​សិស្ស​គឺ​ត្រូវ​ចូលរួម​ស្តាប់ និង​ខិតខំ​ប្រឹងប្រែង​សិក្សា​បន្ថែមទៀត មិន​ថា​ក្នុង​ម៉ោង​រៀន ឬ​ក្រៅ​ម៉ោង​សិក្សា​នោះទេ ៕ តាកែវ​

spot_img
×