Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ទី ២៦ ​ខែសីហា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​គឺ​តែងមាន​ក្រុម​បាបមិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ប៉ុណ្ណោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ក្រៅពីនេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​ក្រុម​នុស្ស​ចាស់​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

ឆ្នាំឆ្លូវ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ស្មុគស្មាញ​និង​មានរឿង​រាវ​ចូល​យាយី​ច្រើន​នាំ​ពិបាក​ក្នុងការ​ទប់ទល់​។

ជំនួញ ៖ ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​បន្តិច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំខាល​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​រឿង​ធំដុំ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​រឿង​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ជាទី​កក់ក្តៅ​ខ្លះៗ​ផង​។

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​មិន​ងាយ​ឆាប់​ចប់​និង​ទទួលផល​ល្អ​ច្រើន​ឡើយ​ពិសេស​ធ្វើ​ច្រើន​បែរ​ជាមាន​កំហុស​ច្រើន​ថែម​ទៀតផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ការអូសបន្លាយ​ពេល​ច្រើន​ថ្ងៃ​ដែល​នាំ​ជួប​ការលំបាក​នៅ​គ្រាក្រោយ​។​

ជំនួញ ៖ ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះហើយ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺមាន​ការជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​និង​កើតការ​រកាំរកូស​ច្រើន​ថែមទៀត​។​

ស្នេហា ៖ ​ប្រុស​ស្រី​ត្រូវ​ចេះ​រក្សា​កិត្តិយស​កុំ​ភ្លើតភ្លើន​ខុស​របៀប​នាំ​ខូច​អស់​កេ​រ្ត៍​ឈ្មោះ​វង្ស​ត្រកូល​៕

ឆ្នាំម្សាញ់​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ការរស់នៅ​បើ​មាន​ញា​ត្តិ​មិត្ត​បងប្អូន​មក​ខ្ចី​របស់របរ​មានតម្លៃ​ឬ​ប្រាក់កាស​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ខូចខាត​និង​បាត់បង់​នាំឱ្យ​កើតការ​មើលមុខ​គ្នា​មិនសូវ​ចំណាស់​។​

ជំនួញ ៖ មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​ប្រពៃ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំមមី​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​មិនសូវមាន​ការសប្បាយ​ចិត្ត​សប្បាយ​កាយ​ប៉ុន្មាន​ទេ​ហើយ​ពិសេស​ការប្រកប​ការងា​រ​មានការ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ​ប្រពៃ​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។

ស្នេហា ៖​ ​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​ហើយ​អស់ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការប្រែប្រួល​ទាំង​ខាង​អារម្មណ៍​និង​កិច្ចការងារ​មួយចំនួន​ផង​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​កើត​ការមិនសប្បាយចិត្ត​បញ្ហា​ជុំវិញខ្លួន​ដែល​បើ​មិនចេះ​ទប់ទល់​ទេ​បញ្ហា​តូច​អាច​ប្រែ​រីក​ជាធំ​ជាក់​ជាពុំខាន​។​

ជំនួញ  ​​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​ម្នាក់ឯង​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​កិច្ចការងារ​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។

ជំនួញ ៖ អ្នក​អាច​បើ​ទ្វារ​ចេញ​លក់ដូរ​តែងមាន​សិរី​សួរ​ស្តី​ជានិច្ច​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឱ្យសោះ​ប្រយ័ត្ន​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​វិញ​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​សុខកាយ​សប្បាយ​ចិត្ត​ហើយ​ទោះ​ទៅកាន់​ទីកន្លែង​ណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​វិញ​មិនមាន​អ្វី​គួរ​ព្រួយបារម្ភ​ទេ​គឺ​តែងមាន​ការរីកលូតលាស់​ទៅមុខ​និង​សុខដុម​ប្រពៃ​។​

ជំនួញ ៖ ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួប​នូវ​អារម្មណ៍​ល្អក់កករ​និង​មានរឿង​រាវ​មិនល្អ​ចូល​យាយី​ច្រើន​ផង​។

ជំនួញ ៖ ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​បន្តិច ដូចនេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយសារ​ភាព​សៅហ្មង កំពុង​លុកលុយ​មិនតិច​នោះឡើយ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជុំរុញ​ការងារ​ឬ​បញ្ហា​ប្រាក់កាស​ឱ្យ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​។

ជំនួញ ៖ ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ពេក​ទេ​ប្រយ័ត្ន​តែមាន​ការ​ថ្លោះធ្លោយ​ខាតបង់​ទ្រព្យ​ឥតអំពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

spot_img
×