Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Jack Harrison វិលត្រឡប់​ទៅ Leeds ម្តងទៀត​

spot_img

​កាលពី​យុទ្ធនាការ ២០១៩_២០ Harrison បាន​លេង​ឲ្យ Leeds ម្តង​ហើយដោយ​កាលណោះ​គាត់​អាច​ស៊ុត​បញ្ចូល​ទី​បាន​៦​គ្រាប់​និង assists ៨ និង បើ​និយាយ​ជារួម​គាត់​ធ្លាប់​លេង​ឲ្យ Leeds បាន​២​រដូវ​កាល​កន្លងមកហើយ ដោយ​ខ្ចី​ជើង​ពី Man City ​ក្នុងនោះ​លេង​សរុប​បាន​៩១​ប្រកួត​និង​ស៊ុត​ចូល​១០​គ្រាប់ គិត​គ្រប់​កម្មវិធី​ទាំងអស់​។​

​កីឡាករ​វ័យ​២៣​ឆ្នាំ ធ្លាប់​បង្ហាញខ្លួន​ក្នុង​ឯកសណ្ឋាន​ជម្រើសជាតិ​អង់គ្លេស ក្រោម​អាយុ​២១​ឆ្នាំ ​និង​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​បាន​ជួយ​ក្រុម​របស់លោក​គ្រូបង្វឹក​ស​ញ្ជា​តិ​អា​ហ្ស​ង់​ទីន Marcelo Bielsa ឈ្នះ​ជើងឯក Sky Bet Championship ឲ្យ​បាន​មកលេង​នៅ Premier League រដូវ​កាល​ថ្មី​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា Jack Harrison មុន​មកកាន់​ក្រុម Leeds United លក្ខណៈ​ខ្ចី​ជើង​ម្តងទៀត​នេះ គាត់​ធ្លាប់ជា​កីឡាករ​ក្រុម New York City ក្នុង​ឆ្នាំ​២០១៦ និង​ក្រោយមក​ក៏​ក្លាយជា​កីឡាករ​របស់ Man City ចាប់តាំងពី​ឆ្នាំ​២០១៨​ទល់​ពេល​បច្ចុប្បន្ននេះ​៕

ប្រភព ៖Sky Sports

​ដោយ ៖​សើ វិច្ឆិកា​

spot_img
×