Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ ៦​នាក់ ករណី​លួច​ផ្លាកលេខ​រថយន្ត ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​សមគំនិត​ទទួលផល​ចោរកម្ម បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ នៃ​អធិការ​នគ​បាល​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញបាន​បញ្ជូន​ខ្លួន​ក្រុម​ជន​ស្ស័​យ​ចំនួន ៦​នាក់ ដែល​ជាប់​ព័ន្ធ​ករណី​លួច​ផ្លាកលេខ​រថយន្ត ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​សមគំនិត​ទទួលផល​ចោរកម្ម ទៅកាន់​សាលាដំបូង​រាជ​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ជូន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាមច្បាប់​នៅ ថ្ងៃទី​២៥ ខែសីហា​ឆ្នាំ​២០២០​នេះ​។​

​លោក​វរសេនីយឯក ទៀង ច័ន្ទ​សារ អធិការ​នគ​បាល​ខណ្ឌដូនពេញ បាន ឱ្យដឹងថា កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង បានទទួល​ដំណឹង​ពី​ជនរងគ្រោះ​ដែល​បាន​រកឃើញ​ផ្លាកលេខ​រថយន្ត​របស់​ខ្លួន​ផ្លាកលេខ 2AY-9021 ដែល​ខ្លួន​បាន​បាត់ ពាក់​នៅលើ​រថយន្ត​ផ្សេង ម៉ាក Lexus RX400H ពណ៌​ស​។​

​លោក​វរសេនីយឯក ទៀង ច័ន្ទ​សារ បានឱ្យដឹងថា រថយន្ត​១​គ្រឿង​នេះ បាន​បាត់​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​៣០​នាទី ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ឬ​ស្សី​ទី​៤ ចុះ​ទៅដល់​ចំណុច​ផ្លូវ​លេខ​១០៧ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។ ទើប​កម្លាំង​របស់លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​បន្ត​។ ដោយមាន​ការស្រាវជ្រាវ​ស៊ើបអង្កេត ទើប​រហូត​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​ទៀត ជា​អ្នក​ជូនទៅ​ទិញ​រថយន្ត (​អ្ន​កួកជេរ​)​។​

​ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បានរួម​មាន​ទី​១៖ ឈ្មោះ ឆេង ភិរម្យ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ (​ម្ចាស់​រថយន្ត Luxue Rx 400H ពាក់​ផ្លាកលេខ​ភ្នំពេញ 2AY-9021 (​គ្មាន​សារធាតុ​ញៀន​) និង​ទី​២៖ ឈ្មោះ ផុន រ័ត្ន​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នក​គក់​ជេរ​រថយន្ត​។ វត្ថុតាង​ដកហូត​រួមមាន​ទី​១៖ រថយន្ត​ម៉ាក Leuxe Rx4០០H ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AY-9021 ។​

​លោក​វរសេនីយឯក ទៀង ច័ន្ទ​សារ បាន​បញ្ជាក់ថា លុះដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​០០​នាទី កម្លាំង​សមត្ថ​កិ​បាន​បើក​ការស្រាវជ្រាវ​បន្ថែមទៀត រហូត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែមទៀត នៅ​ចំណុច​ក្រោយ​ហាង​កាហ្វេ​អា​ម៉ា​ហ្ស៊ូ​ន ផ្លូវ​លេខ​១៦៩ ភូមិ​៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យ​ទាំង​២​នាក់ ដែលមាន​ឈ្មោះ​រួមមាន​៖ ទី​១៖ ឈ្មោះ ខាត់ វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​បុរី​កីឡា សង្កាត់ វាល​វង្ស ខណ្ឌ​៧​មករា (​គ្មាន​សារធាតុ​ញៀន​) ទី​២៖ ឈ្មោះ ពៅ សេដ្ឋា​រ័ត្ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​បុរី​ពិភពថ្មី ផ្ទះ​លេខ​A៣៩ ផ្លូវ​លេខ​៨ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែខ​សុខ (​គ្មាន​សារធាតុ​ញៀន​)​។

​សម្ភារ​ដកហូត​រួមមាន​ទី​១៖ រថយន្ត​ម៉ាក Luxus ពណ៌​ស ០១​គ្រឿង គ្មាន​ស្លាក​លេខ​, ទី​២៖ រថយន្ត​ម៉ាក TOYOTA HIGHLANDER ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AN-6778 ចំនួន​១​គ្រឿង​, ទី​៣៖ ផ្លាកលេខ​សម្គាល់​យានយន្ត ភ្នំពេញ 2BE-4015 ចំនួន​១​គូរ (​មិន​ប្រក្រតី​), ទី​៤៖ ប័​ណ្ឌ​សម្គាល់​យាន្ត ចំនួន​៣​សន្លឹក និង​ទី​៥៖ សន្លឹក​បង់ពន្ធ​ប្រចាំឆ្នាំ ១​សន្លឹក​។​

​លោក​វរសេនីយឯក ទៀង ច័ន្ទ​សារ បាន​បញ្ជាក់ថា ក្រោយពី​ប្រើប្រាស់​វិធានការ​ជំនាញ​យក​ចម្លើយ​មកដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បន្ត និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត នៅ​ចំណុច​ផ្លូវ R6 ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យ​ទាំង​២​នាក់ រួមមាន​ទី​១៖ ឈ្មោះ រ៉ា ជាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ​លក់​រថយន្ត (​គ្មាន​សារធាតុ​ញៀន​) និង​ទី​៦៖ ឈ្មោះ ជួប វុត្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ​លក់​រថយន្ត (​គ្មាន​សារធាតុ​ញៀន​)​។​

​វត្ថុតាង​ដកហូត​រួមមាន​ទី​១៖ រថយន្ត​ម៉ាក Luxus ពណ៌​ស ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ 022-8441, ទី​២៖ ផ្លាកលេខ​រថយន្ត ភ្នំពេញ 2BG-4682 (​មិន​ប្រក្រតី​), ទី​៣៖ ម៉ាស៊ីន​បាញ់ថ្នាំ បំពង់ខ្យល់​, ទី​៤៖ ទឹក​ថ្នាំ​ពណ៌​ខៀវ ស ចំនួន​០២​កំប៉ុង​, ទី​៥៖ ថ្នាំ​បាញ់​រលោង ១​កំប៉ុង​, ទី​៦៖ កូនសោ​សម្រាប់ធ្វើ​ផ្លាកលេខ​កែ​ច្នែ​មួយចំនួន​, ទី​៧៖ ម៉ាស៊ីន​ស្វាន ១​គ្រឿង និង​ទី​៨៖ ម៉ាស៊ីន​ផ្លុំ​សក់​ចំនួន​២​គ្រឿង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×