Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខេត្ត​តាកែវ មាន​ជនខិលខូច​លួច​ដាំ​កញ្ឆា​ច្រើនជាង​

spot_img

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើការ​រួមគ្នា​ដោះស្រាយ​បញ្ហា​គ្រឿងញៀន និង​កញ្ឆា ដែល​កំពុង​មាន​អ្នកប្រើប្រាស់ និង​ដាំ​ដុះ​បណ្តា​ខេត្ត​ដទៃ ជាពិសេស​នៅ​ខេត្ត​តាកែវ​មាន​ជន​ខិលខូត​លួច​ដាំ​កញ្ឆា​ច្រើនជាងគេ ។​

​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿង ញៀន​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ កែ កឹម​យ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ថា នៅ​ខេត្ត​តាកែវ អ្នកប្រើប្រាស់​គ្រឿងញៀន ក្នុង​ឆ្នាំ​២០១៧ គឺ​មាន​ចំនួន​រហូត​ដល់​ជិត​២​ពាន់​នាក់​និង​បាន​ស្នើ​ឲ្យ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ នៅ​ខេត្ត​តាកែវ​។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍ថា ចំពោះ​បញ្ហា​កញ្ឆា​នៅ​ខេត្តតាកែវ គឺ​មាន​ការដាំដុះ​ប្រភេទ​ដាំ​ណាំ​កញ្ឆា​ឡើងវិញ ច្រើន​ជាង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត បើ​ធៀប​នឹង​ខេត្តបាត់ដំបង និង​ខេត្ត​សៀមរាប ។​

​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​លើកឡើង​ថា សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ តែងតែ​ធ្វើ​ការបង្ក្រាប​ជាប្រចាំ លើ​បញ្ហា​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ រាល់​ការ​ចាប់បាន​ជនសង្ស័យ​ដែល​ប្រើប្រាស់ គ្រឿងញៀន គឺ​សមត្ថកិច្ច​តែងតែ​ធ្វើ​របាយការណ៍ ដូច្នេះហើយ​បានជា​ចំនួន​នៃ​ការប្រើប្រាស់ ឃើញ​ថា​ច្រើន​បែប​នេះ ។​

​លោក​ឧត្តមសេនីយ៍ទោ បន្តថា បញ្ហា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ខេត្ត​តាកែវ​នេះ គឺ​វា​មិនទាន់​មាន​ភាព​ធ្ងន់ធ្ងរ​នោះទេ ដោយសារតែ​សមត្ថកិច្ច​តែងតែ​ធ្វើ​ការបង្ក្រាប​ទាន់​ពេលវេលា​នៅពេល ដែល​ពួកគេ​ចាប់ផ្តើម​ប្រើប្រាស់​នោះ ។ ចំពោះ​បញ្ហា​កញ្ឆា​វិញ​នោះ គឺ​សមត្ថកិច្ច​តែងតែ​ដាក់​កម្លាំង​ដើម្បី​ធ្វើ​ការតាមដាន​ចំពោះ​ការ​លួច​ដាំ​ដុះ​ខុសច្បាប់ និង​ការ​ចរាចរណ៍​នៅ​ព្រំដែន ។​

​លោក​ស្នងការ​ខេត្ត បានបញ្ជាក់​ថា ដើម្បី​លុបបំបាត់​ការដាំដុះ ជួញដូរ ដោយ​ខុសច្បាប់​នូវ​ដំនាំ​ញ្ឆា​រ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ ជាពិសេស​ក្នុង​ស្រុក​គិរីវង់ បាន​ជំរុញ និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​ដល់​បណ្តា​អធិការដ្ឋាន​ចំណុះ​ស្នងការដ្ឋាន​នគរបាល ឱ្យ​ខិតខំ​ស្រាវជ្រាវ និង​បង្ក្រាប​កុំអោយ​មាន​ករណី​ខាងលើ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ទទួលខុសត្រូវ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ឯក យុ​គ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់ រួម​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉ាក់ សេរី​វឌ្ឍនា នាយការិយាល័យ និង​មាន​ការដឹកនាំ​រួម​ដោយ​លោក ភិន សុភក្ត្រ័ អភិបាលរង​ស្រុក​គិរីវង់ ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ៧១​នាក់​បាន​ចុះ​បង្ក្រាប​និង​បំផ្លាញ​ផល​ដំណាំ​កញ្ឆា ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់ មាន​ចំនួន​រួម​៥៦​ទីតាំង ស្មើ​២១.៣៧១​ដើម អណ្តូង​ប្រស់​ទឹក ចំនួន​៦៣​អណ្តូង ស្ថិត​នៅ​ចំណុច ជ្រោះ​ឃ្លៃ .​ដុប​កំរ៉ែង​.​ដា​ខ្មៅ នៅក្រោម​ជួរ​ភ្នំ​បា​យ័ង​កោ និង គុហារ​ចិន ស្ថិតក្នុង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់​
​ដែល​មាន​ផ្ទៃដី​សរុប ៖៨.០៩២​ម៉ែត្រការ៉េ ។​

​ចំណែក​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក​លោក ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាល​ខេត្តតាកែវ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក យុ​គ សារ៉ាត់ អធិការ នគរបាល​ស្រុក​គិរីវង់ ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​៧០​នាក់ បាន​ចុះ​បង្ក្រាប និង​បំផ្លាញចោល​នូវ​ដំណាំ​កញ្ឆា​ខុសច្បាប់ ដែល​ជនខិលខូច​លួច​ដាំ ស្ថិត​នៅ​ចំណុច ជ្រោះ​ឃ្លៃ .​ដា​ក្រឡាញ់ ដុប​ជុំ​សេក និង ដុប​បែក​ថ្លាំង ស្ថិតក្នុង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ មាន​ចំនួន​រួម​៦៩​ទីតាំង ស្មើ​១៦.២៧០​ដើម និង​អណ្តូង​ប្រស់​ទឹក ចំនួន​៨៤​អណ្តូង ដែល​មាន​ផ្ទៃដី​សរុប ៥.០៧៥​ម៉ែត្រការ៉េ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×