Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ឡើង​ជែង​ខ្ជីខ្ជាក្នុង​​ស្ថានភាព​គ្រោះថ្នាក់ ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ស្តា​រិច របួស​មនុស្ស ៣ នាក់​

spot_img

​កំពង់ធំ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ឡើង​ជែង​ខ្ជីខ្ជា ក្នុង​​ស្ថានភាព​គ្រោះថ្នាក់ ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ស្តា​រិច របួស​មនុស្ស ៣ នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ។​

​ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃទី ២៥ ខែ សីហា ​ឆ្នាំ​២០២០ វេលា​ម៉ោង ១២ និង​១០ នាទី តាមផ្លូវ​ជាតិ​
​លេខ ០៦ ចន្លោះ​គីឡូម៉ែត្រ លេខ ៩៥-៩៦ ចំណុច​វាល​សរសៃ ភូមិ សូ​យោង ឃុំ សូ​យោង ស្រុក តាំងគោក ខេត្តកំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត បុក​រថយន្ត ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​ពី​ជេី​ង​ទៅ​ត្បូង​បណ្តាល​ឲ្យ​​របួស​មនុស្ស ៣ នាក់ (​ស្រាល​) ប្រុស ២ នាក់​ ៖

១-​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​​លេខ សៀមរាប​2B.6706 (​ទិសដៅ​ពី​ជេី​ង​ទៅ​ត្បូង​)
​បេី​កបរ​ដោយ​ឈ្មោះ ម៉េ​ត សុ​ខេង ភេទ ប្រុស​អាយុ ៤៥ ឆ្នាំ ភូមិ ជុប​រំដេង ឃុំ​ក ន្ទួ​ត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប (​មុខរបរ​រត់​តាក់ស៊ី របួស​រយះ​ចង្អុលដៃ​ឆ្វេង រយះ​ក្បាលជង្គង់​ឆ្វេង​)​។​

-​អ្នករួមដំណើរ​ឈ្មោះ ឆាន់ ស្រី​ម៉ៅ ភេទ​ស្រី អាយុ ៤១ ឆ្នាំ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ត្រូវជា​ប្រព​ន្ឋ​អ្នកបើកបរ​)​មុខរបរ​អាជីវករ របួស​ចុក​ទ្រូង រយះ​ស្មងជើង​ស្តាំ​។​

-​អ្នករួមដំណើរ​ឈ្មោះ ម៉ុក អាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ដូន​លៃ ឃុំ គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម របួស​ឈឺភ្នែក​គោល​ស្តាំ របក​ថ្ងាស់​ឆ្វេង​។​

២-​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ចាម​3A.7354 ដឹក​ស៊ីម៉ង (​ទិសដៅ​ពី​ត្បូង​មក​ជើង​)
​បេី​កបរ​មិន​ស្គាល​អត្តសញ្ញាណ​រត់​គេ​ខ្លួន​បាត់​)​។​

​វត្ថុតាង រថយន្ត​យកមក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​​ស្រុក​តាំងគោក ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×