Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ចិត្ត​ម្ដាយ​ណាស់ ខំ​យក​កូន​មក​ព្យាបាល​នៅ​ភ្នំពេញ តែ​អ​កុស​ល្យ​ស្លាប់​នៅតាម​ផ្លូវ នៅលើ​រថយន្តឈ្នួល​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​វ័យ​អាយុ ២៩ ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​ម្ដាយ​បញ្ជូន​យកមក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​លោកសង្ឃ ដោយសារតែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅលើ​រថយន្តឈ្នួល ហើយ​ម្ចាស់​រថយន្តឈ្នួល ក៏បាន​យកមក​ទម្លាក់ចោល នៅមុខ​នឹង​សាលា​ឥន្ទ្រ​ទេវី​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល កើតឡើង​នៅវេលា​ម៉ោង ១១​និង​០០​នាទី​ថ្ងៃ​អង្គារ​ទី ២៥ ខែសីហា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ ៣៧១ សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ​ហួត សុទ្ធ អាយុ​២៩ ឆ្នាំមាន​ប្រពន្ធ និង​កូន ទើបតែ​មាន​អាយុ​ពីរ​ខួប មុខរបរ​ធ្វើស្រែ មាន​ស្រុកកំណើត​នៅ​ភូមិ​ឥដ្ឋ ឃុំ​ឫស្សី ស្រុក​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​

​បើ​យោងតាម​ការរៀបរាប់ ពី​ម្ដាយ​បាន​បញ្ជាក់ថា កូនប្រុស​មាន​អាយុ ២៩ ឆ្នាំ មាន​ប្រពន្ធ និង​កូន ទើបតែ​ពីរ​ខួប​ទេ ដោយសារតែ​ប្អូនប្រុស​មាន​ស្ថានភាព​ជំងឺ​ប្រចាំកាយ គឺជា​ជំងឺ​ទាច​ទឹក ដោយសារតែ​ថ្ងៃ​ហ្នឹង មាន​សភាព​ធ្ងន់ធ្ងរ​ពេក គាត់​ក៏បាន​សម្រេចចិត្ត យក​កូន​មក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​លោកសង្ឃ តែ​អ​កុស​ល្យ ដោយ​ស្តា​ន​ភាព​ធ្ងន់ធ្ងរ​ពេក ក៏​ដាច់ខ្យល់​នៅលើ​រថយន្តឈ្នួល​តែម្តងទៅ ហើយ​រថយន្តឈ្នួល បាន​យកមក​ទម្លាក់ចោល​នៅមុខ​សាលា​ឥន្ទ្រ​ទេវី​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏​ចុះ​មកដល់​រួច​ក៏មាន​ការអាណិតអាសូរ ទៅលើ​អ្នក​មីង ក៏បាន​នាំគ្នា​រៃអង្គាស​ថវិកា​គ្នា បាន​មួយចំនួនធំ ក៏​ប្រគល់​ទៅ​ឲ្យ​អ្នក​មីង ដើម្បី​ដឹក​សព​កូន​យកទៅ​ស្រុកកំណើត​ឯ​ខេត្តព្រៃវែង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា​មេ​ត​


spot_img
×