Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ខារ៉ាអូខេ​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជិត​១០០​នាក់(វីដេអូ)

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២០៦​កែង​នឹង​ផ្លូវ​២០៩ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ប្រតិបត្តិការ​នេះ ដោយមាន​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ការបង្ក្រាប​នោះ​កម្លាំង​សមត្ថកិច្ច រកឃើញ​ថ្នាំញៀន​មួយចំនួនធំ និង​ឃាត់​មនុស្ស​ប្រុស​ស្រី​៩៣​នាក់ (​ស្រី​៤០​នាក់​) រថយន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង​។​

​ប្រតិបត្តិ​ការបង្ក្រាប​នេះដែរ​ដឹកនាំ​ដោយ លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នគរបាល​រាជធានី​ភ្នំពេញ លោក សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក និង​មានការ​សម្របសម្រួល​ពី​លោ ម៉ុ​ត ដា​រ៉ា ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្រោយ​ប្រតិបត្តិការ​ទាំង​វត្ថុតាង ទាំង​មនុស្ស​ត្រូវបាន​បញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖​សា​មេ​ត​

spot_img
×