Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្រ្តីសាធារណការ ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ថៃ​

spot_img

​ភ្នំពេញ​៖​នៅ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ នៅ​ទី​ស្ដី ការ​ក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១​របស់​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ច្រកទ្វារ ព្រំដែន​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ថៃ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​ផែនការ​សកម្មភាព​ទាំង​៧៨ ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ ចំពោះ​កិច្ច និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​សំដៅ​ឱ្យ​ផែនការ​សកម្មភាព​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ អាចអនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​បម្រើឱ្យ​ឧត្ដមប្រយោជន៍​រួម​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​គម្រោង​សាងសង់ ពង្រីក និង​លើកកម្ពស់​គុណភាព និង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវដែក និង​ផ្លូវទឹក ដើម្បី​ជំរុញ​និង​លើកកម្ពស់ វិស័យ​ភស្តុភារ​កម្ម​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង និង​អាច​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា​៖ ក្រសួង​បាន និង​កំពុងធ្វើការ​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ធ្វើ​ចរាចរណ៍​តាម​ច្រកទ្វារ​ស្ទឹង​បត់​-​បាន​ណង​អៀន​បណ្ដោះអាសន្ន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​បានធ្វើការ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ព្រំដែន​បាវិត​-​ម៉ុក​បៃ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​អង្គប្រជុំ​ទាំងមូល​ចូលរួម​ជាម​តិ យោបល់​ក្នុងការ​ប្រែក្លាយ​វិស័យ​ភស្ដុភារ​កម្ម​កម្ពុជា​ឱ្យទៅជា​មណ្ឌល​ភស្តុភា​រកម្ម និង​ជាឃ្លាំង​ស្តុក​ទំនិញ របស់​ប្រទេសជិតខាង ដោយហេតុថា​កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏​មាន​អំណោយផល​មួយ​ក្នុង​តំបន់ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ពី​ថៃ​-​កម្ពុជា​-​វៀតណាម និង​ពី​វៀតណាម​-​កម្ពុជា​-​ថៃ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ ដល់​ក្រុមការងារ​ចំពោះ​កិច្ច និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​សហការ​ល្អ​រៀបរៀង​ផែនការ​សកម្មភាព​នេះ​ឡើង និង​បាន​ណែ​នាំឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច​យក​ធាតុ​ចូល​ទាំងឡាយ​ដែល​បានមកពី​កិច្ចប្រជុំ​នេះ​ទៅធ្វើ​ការកែសម្រួល ផែនការ​សកម្មភាព​ឱ្យ​កាន់តែ​ប្រសើរឡើង និង​រៀបចំ​ផែនការ​សកម្មភាព​ទៅតាម​កញ្ចប់​សម្រាប់​រយៈ​ពេល​ខ្លី មធ្យម និង​រយៈពេល​វែង ជាពិសេស​កញ្ចប់​ផែនការ​សកម្មភាព​បន្ទាន់​ដែល​ត្រូវអនុវត្ត​នៅ​ចុងឆ្នាំ​នេះ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។​

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២​របស់ខ្លួន ដើម្បី​ពិនិត្យមើល​ផែនការ​សកម្មភាព​ទាំងនេះ​ឱ្យបាន​ល្អិតល្អន់​មុននឹង​ដាក់ជូន​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ន​មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ និង​សម្រេច​៕ ដោយ​៖​កូ​ឡាប​

 

 

spot_img
×