Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនយោបាយ លោក​ពេជ្រ ស្រស់ លូកដៃ​រឿង​ទំនាស់ តារាចម្រៀង ខេ​ម ជាមួយ​ម្ចាស់​ផលិតកម្ម​ថោ​ន ឧកញ៉ា ជួប មាន​

spot_img

​ភ្នំពេញ​៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦​សីហា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា
​ខ្ញុំ​មិន​ចង់​លូកដៃ​រឿង​ទំនាស់ ខេ​ម ទេ ប៉ុន្តែ​គ្រាន់តែ​ខ្ញុំ​ចង់​ផ្តល់​ជា​ទស្សនទាន​ក្នុង​រឿងនេះ​បន្តិច​ចុះ​។​

​លោក​បន្តថា បើ​ធ្វើជា​ដើមឈើ​ធំ កុំ​ខ្លាច​អ្នក​ចូល​ជ្រក​ម្លប់ នឹង​កុំ​ខឹង​នៅពេល​គេ​ចាកចេញ​ឈប់​ជ្រក​ម្លប់​របស់ខ្លួន​
​ពីព្រោះថា​គឺ​គ្រប់​មនុស្ស​តែងតែមាន​ការផ្លាស់ប្តូរ​។​

​បើ​ខ្លួន​ជា​ឪពុក​របស់គេ​គឺ​កុំ​ខឹង​កូន​នៅពេលដែល​កូន​ឈប់​រស់នៅ​ជាមួយ​យើង ពីព្រោះថា​ការកូន​ចាកចេញ​របស់​កូន​គឺ​ជម្រើស​របស់​កូន​ដើម្បី​ទៅ​កសាង​អនាគត ហើយ​ក្នុងនាម​ជា​ឪពុក គឺ ត្រូវតែ​សប្បាយចិត្ត នៅពេល ដែល​កូន​មាន​ភាពរឹងមាំ​ហ៊ាន​ចាក​ចេញពី​យើង ម្យ៉ាងទៀត​គួរ​ជូនពរ​កូន​។​

​ចំពោះ​អ្នក​ដែល​បាន​ជ្រក​ក្រោម​ម្លប់ ដើមឈើ​ធំ​មុននឹង​ចាកចេញ​ពីក្រោម​ដើមឈើរ​នោះ​គឺ​ត្រូវ​បោះ​សំអាត​នូវ​សំរាម​ដែល​ខ្លួន​ប្រើប្រាស់​ពេល​ខ្លួន​នៅ​ជ្រក​ក្រោម​ដើមឈើ​នោះ​ឲ្យ​ស្អាត​សិន​មុននឹង​ចាកចេញ​បន្តដំណើរ ទៅមុខ បន្តទៀត​។​

​ចំពោះ​កូន បើទោះបី​ធំ​ដឹងក្តី​អាច​ដើរហើរ​បាន​ដោយ​ខ្លួនឯង​យ៉ាងណាក៏ដោយ​គឺ​ដាច់ខាត​កុំ​ភ្លេច​ឪពុក​ដែលជា​អ្នក​ផ្តល់កំណើត និង ថែទាំ​​តាំងតែ​ពី​យើង​នៅ​ជា​ទារក ហើយ​អ្វីដែល​កូន​ត្រូវធ្វើ គឺ​នៅពេលដែល​កូន​ចាក​ចេញពី​ឪពុក​ហើយ​មាន​ភាព​ចម្រុងចម្រើន គឺ កុំ​ភ្លេចគុណ​អ្នក​ធ្លាប់​ផ្តល់កំណើត និង​ជួយ​យើង​ពីដំបូង​ទី​។​

“​សរុបសេចក្តី​មក​ជម្លោះ​របស់​ខេ​ម និង​ថៅកែ​គឺ​គ្មាន​អ្នកឈ្នះ និង​មានតែ​អ្នកចាញ់ និង​ខាត​ដោយ​ថៅកែ​គឺ​បង្ហាញ​ពី​ភាព​អាត្មានិយម​ឲ្យ​​មហាជន​បានដឹង រីឯ ខេ​ម បង្ហាញ​ពី​ភាពមិន​អត់ធ្មត់​ឲ្យ​ដល់ទី​បញ្ចប់ ប៉ុន្តែ​ក្នុងនាម​ជា​ឪពុក​មិនគួរ​ជួល​គេ​ឲ្យ​តាម​វ៉ៃ​កូន​នាពេល​កូន​ចាក​​ចេញពីផ្ទះ​នោះទេ ហើយ​រឿង ខេ​ម នេះ គឺ​ខ្ញុំ​ធ្លាប់​ផ្តាំផ្ញើ​ទៅ​ថៅកែ ថោ​ន តាមរយៈ​មិត្ត​ភ​ត្តិ​ជិតស្និទ្ធ របស់គាត់​ដែរ​ថា​កុំ​ប្តឹង ខេ​ម អី​គឺ​​វា​អត់​ចំណេញ​ទេ ហើយ​គួរ​បើក​ចិត្ត​ឲ្យ​ធំ​ទូលាយ​ចំពោះ​អតីត​បុគ្គលិក​របស់​យើង ទើប​ទទួលបាន​ផល​ល្អ​ពេល​ចុងបញ្ចប់ ហើយ​​ខ្ញុំ​ជឿជាក់ថា នៅពេលដែល​កូន​រក​ស៉ី​មាន​ទៅ អាច​បំភ្លេច​ផ្ទះ​ខ្លួនឯង​ធ្លាប់​ជ្រក​នោះទេ​ច្បាស់​ណាស់​គ្រប់​មនុស្ស​ទាំងអស់ គឺ នៅ​​ពេលដែល​រក​ស៉ី​មានបាន​ទៅនឹង​នឹកឃើញ​ផ្ទះ​ដែល​ខ្លួន​ធ្លាប់​ជ្រក​មុនគេ​ជាដាច់ខាត​…​។​សូម​មានមតិ​ប៉ុណ្ណឹង​ចុះ​ពី​ខ្ញុំបាទ ពេជ្រ ស្រស់ ប៉ុន្តែ​រឿង​ជម្លោះ ខេ​ម គឺ​តូច​ជាង​រឿង​ជម្លោះ​ខ្មែរ​គ្នាឯង​អំពី​រឿង​ព្រំដែន​នោះទេ​បាទ ” ។​

​ប៉ុន្តែ​ទោះយ៉ាងណា នៅ​ថ្ងៃទី​២៥​ខែសីហា ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន ) សូម​ប្រកាស និង​បដិសេធ​រាល់​ខ្លឹមសារ​ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ថា “​ខ្ញុំ​មិន​នឹកស្មានថា​មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ក្រុងភ្នំពេញ និង​ផេ​ក​ឈ្មោះ (Khem ខេ​ម​) បាន​ចុះផ្សាយ ។​

​ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) សូម​ធ្វើការ​បដិសេធ​រាល់​ខ្លឹមសារ ដែល​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឈ្មោះ (Khem ខេ​ម​) ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) បាន​បង្ហោះ​ខ្លឹមសារ​ខាងលើនេះ គឺជា​ការផ្សាយ​ពត៌មាន​មិន​ពិត និង បរិហារកេរ្តិ៍​ជា​សាធារណៈ ។ ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​)​ស្នើ​ឲ្យ​លោក ប៉ុន​សុ​ណាវិន​ហៅ ខេ​ម​ចេញមក​សុំទោស​ជា​សាធារណៈ​និង កែតម្រូវ​នូវ​ខ្លឹមសារ​ដែល​បាន​បង្ហោះ​ជាបន្ទាន់​។​

​ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) សូម​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ឲ្យ​បាន​ជ្រាបថា ឧកញ៉ា ជួប មាន ជា​អគ្គនាយិកា (​ម្ចាស់​ផលិតកម្ម ថោ​ន​) លោកជំទាវ ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ (​វិញ្ញាបនបត្រ អាជីវកម្ម ទទួលស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លេខ ១៥៧ អនញ ស​ភ​ផ​វ ) មិនមាន តួនាទី​អ្វី ជា​មន្ត្រីរាជការ​នោះឡើយ​។​

​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​ឆ្លើយតប​នឹង​ផលិតកម្ម town តារាចម្រៀង ខេ​ម បានចេញ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​យប់​(​ទៀបភ្លឺ​) ថ្ងៃ ទី​២៥​សីហា​នេះ​ថា “​យប់​ជ្រៅ​ហើយ​”​។

​លោក​ខេ​ម បាន​បញ្ជាក់ថា ” អរគុណ​គ្រប់យ៉ាង​មេ មេ​ពិតជា​មេ​ដ៏​ល្អ​មែន ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់​មិនដែល​ទាមទា​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​ឲ្យ​មេលំ​បាក​នោះទេ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា​ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ​បំពាន​កុងត្រា​នោះ​គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ​មិនដែល​មានបំណង​ឡើយ​ហើយ​ឆ្កែ​មួយ​ក្បាល​នេះ​គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវមាន​ទាំង​លិខិត​លាឈប់​ព្រោះ​គិតថា​ផុត​កុងត្រា​ហើយ តែ​មេ​ថា​នៅ​កុងត្រា តែ​ឆ្កែ​មួយ​ក្បាល​សុំ​មើល​ជាច្រើនលើក​ហើយ ថាបើ​នៅ​នឹង​នៅ​ច្រៀង​ទៀត​តែ​មេ​គេចវេស​រុញ​ទៅ​អ្នកនេះ​អ្នកនោះ​មិនឱ្យ​មើល (​ឬ​មេ​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​ភ​ស្ត​តាង​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​)” ។​

​តារាចម្រៀង​សំឡេង​ស្អក​រូបនេះ​បានលើកឡើង​ទៀតថា “​ខ្ញុំ​មិន​នឹកស្មានថា​មេ​ខ្ញុំ​ដែល​សព្វ​ថ្ងៃជា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ​វ​ត្តុ​ក្រុងភ្នំពេញ​មាន​លុយរាប់​សិប​លាន​ដុល្លារ ហៀរ​ចាយ​មិន​អស់ ជា​មនុស្ស​ដែលមាន​ចំណេះដឹង​ខ្ពស់​បែរ​មានគំនិត​ចង់​បំផ្លាញ​ឆ្កែ​មួយ​ក្បាល​ដែល​ធ្លាប់​រស់នៅ​បម្រើ​ជាច្រើន​ឆ្នាំ​បក្ខពួកនិយម​ក្នុង​ក្រុមហ៊ុន​ដែល​បែងចែក​ការស្រឡាញ់​យ៉ាង​ឆ្ងាយ​ផុត​លេខ ទោះ​ដឹងថា​មេ​ស្រឡាញ់​ពួកគេ​នោះ​ក្នុងឋានៈ​អ្វី​ក៏ដោយ ទាំង​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​ប្រឹង​ព្រុស​ឲ្យ​ម្ចាស់​ខ្លាំងជាងគេ​នៅ​ក្រុមហ៊ុន​។​ទោះបី​មេ​មិនដែល​ខ្វល់​នឹង​បោះ​ឆ្អឹង​ឲ្យ​ក៏ដោយ​ក៏​ឆ្កែ​មួយ​ក្បាល​នេះ​គោរព​នឹង​ស្រឡាញ់​ម្ចាស់​ស្មោះស្ម័គ្រ​បំផុត ។ មេ​អើយ​មេ មេ​មើល​ឃើញតែ​អ្នក​ពិសេស​របស់​មេ​ទាំងពីរ​នាក់​ដែល​មេ​ផ្ដល់​ឲ្យ​គ្រប់យ៉ាង​តែ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​មិនដែល​ខ្វល់​ទេ​ចង់​ឲ្យ​ព្រុស​ក៏​ហៅ​ទៅ​ព្រុស ។ មេ​កុំ​បង្ខំ​ឲ្យ​ឆ្កែ​អនាថ​
​ា​មួយ​ក្បាល​នេះ​ចេះ​ខាំ​អី មេ​អើយ​ទុក​ឲ្យ​គ្នា​រក​ឆ្អឹង​ច​ញ្ចឹ​ម​ជីវិត​និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ដ៏​កម្សត់​ផង មេ​ក៏​ដឹង មេមាន​ដឹង​ទេ​ថា​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ដេក​ហូរ​ទឹកភ្នែក​ប៉ុន្មាន​ឆ្នាំ​មុននឹង​សម្រេចចិត្ត​ចេញពី​ម្ចាស់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​សូម្បីតែ​ចង់បាន​ចម្រៀង​ចេញ​ក៏​ឆ្កែ​នេះ​ត្រូវរ​ត់ត្រុកៗ​ដើរ​កប​ទ​ខ្លួនឯង​ដែរ មេ​ដែល​មើល​កំហុស​ខ្លួនឯង​ដែល​ធ្វើ​ដាក់​ឆ្កែ​នេះ​ទេ​? បើ​ម្ចាស់​ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​តែ​5%​នៃ​មនុស្ស​ពិសេស​ទាំងពី​របស់​មេ​ឆ្កែ​មួយ​ក្បាល​នេះ​សុខចិត្ត​បម្រើ​ម្ចាស់​ដល់​ថ្ងៃ​ចុងក្រោយ​។​ឆ្កែ​ម្នាក់នេះ​ទ្រាំ​ខាំធ្មេញ​សង្កត់​បំផុត​ព្រោះ​ស្រឡាញ់​ម្ចាស់ មាន​ពេល​មួយ​នោះ​ខ្ញុំ​គេង​យំ​ម៉ែ​សួរ​ខ្ញុំ​ថា​កើត​អី​កូន​? ខ្ញុំ​ប្រាប់​វិញ​ថា​ខ្ញុំ​មិន​ចង់​ចាក​ចេញពី​កន្លែងចាស់​ទេ ខ្ញុំ​មាន​អនុស្សាវរីយ​ច្រើ​ណាស់ ម៉ែ​ប្រាប់ថា​គ្មាន​ការជួប​ណា​ដែល​មិន​បែក​នោះទេ​កូន​ត្រូវ​ស្ងប់ស្ងាត់ ម៉ែកូន​ទ្រាំ​ច្រើនពេក​ហើយ​មែន​ទេ​? កូន​ល្ងង់​ណាស់​មែន​ទេ​? ឬ​មកពី​គ្រួសារ​យើង​គ្មាន​ឪពុក គ្មាន​បងប្អូន គ្មាន​ខ្សែ គ្មាន​ខ្នង ទើប​ខ្ញុំ​ទទួល​រឿង​ទាំងនេះ​ម៉ែអើយ​តើ​ខ្ញុំ​គួរ​ទ្រាំ​ទៀត​ទេ “​។​

​លោក​ថា “​មែនហើយ​ចេតនា​មេ​ពេលនេះ​ចង់​ឲ្យ​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវគេ​ស្អប់​ទ័លច្រក​បូករួម​ទាំង​កន្លែង​ថ្មី​មេ​ចង់​ឲ្យ​គេ​ស្អប់ខ្ពើម​មែន​ទេ​? មេ​មិន​ពិបាកធ្វើ​ទេ​រឿងនេះ​។​
​លិខិត​អ​ញ្ចើ​ញ​រប​ស់មេ​មួយ​សន្លឹក​នេះ​គឺ​ពិតជា​ឃើញ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ណាស់​សម្រាប់​ឆ្កែ​មួយ​ក្បាល​នេះ​ណាស់ ទោះបី ដីកាកោះ​របស់​តុលាកា​ក៏​ទុកពេល​ឲ្យ​បានយូរ​ជាង​នេះដែរ​បើ​និយាយ​ពី​ផ្លូវច្បាប់ តើ​មេ​មានបំណង​អ្វី​? ហៅ​ថ្ងៃនេះ​ឲ្យ​ទៅ​ស្អែក ពីព្រោះ​ស្អែក​នេះ​មេ​ដឹងថា​ឆ្កែ​នេះ​ទទួល​កម្មវិធី​គេ​រក​ចំណី​ច​ញ្ចឹ​ម​ក្រពះ​មែន​ទេ ។ មេ​ក៏​ដឹងថា​ខ្ញុំ​បានបញ្ចប់​ការងា​ជាមួយគ្នា​ហើយ​មុនពេល​ចាកចេញ​មេ​ចង់​មានកម្ម​ពារ​ជាមួយគ្នា​ធ្វើ​អី ឬ​មេ​ពិបាក​ទទួលយក​នៃ​ភាពជោគជ័យ​របស់ខ្ញុំ​”​។​

” មេ​អើយ​ឆ្កែ​មួយ​ក្បាល​នេះ​មេ​កុំ​បង្ខំ​វា​អី វា​សុំ​មួយ​រស់​ទេ​មានរឿង​ច្រើនណាស់​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​លាក់​ក្នុង​ចិត្ត​ដោយ​ការឈឺចាប់​បំផុត មេ​អាចដាក់​កំហុស​គ្រប់យ៉ាង​មក​ឆ្កែ​អនាថា​នេះ​បាន​ដើម្បី​កិត្តិយស​មេ តែបើ​មេ​ព្យាយាម​វៃ​ក្បាល​ឆ្កែ​នេះ​អាច​នឹង​ពេល​មួយ​វា​ទ័លច្រក​” លោក​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×