Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​! ឡាន​តែ​២​តាន​កន្លះ​ទេ តែ​ដាក់​ដល់​ជាង​១០​តោន ចង់​ចំណេញ​ខ្លាច​ខាត​ជើង ទីបំផុត បែបនេះ​…​ទើប​ភ្ញាក់ខ្លួន​!

spot_img

ភ្នំពេញ៖ ​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ដ៏​ហួសចិត្ត​មួយ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សម្តែង​នូវ​ការ​អាណិត​ដល់​រថយន្ត​ជាខ្លាំង ព្រោះថា​នេះ​មិន​ខុសពី​ទង្វើ​ប្រៀបបាន​ដែល​មនុ​ស្សមាន​ចិត្ត​ដ៏​ឃោរឃៅ ប្រើ​សត្វ​ឲ្យ​អូស​រទេះដឹក​លើស​កម្លាំង រហូត​ទាល់តែ​គ្នា​ដេក​ដួល​នៅនឹងកន្លែង​នោះទេ​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​១​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់​ខ្លួនឯង​នេះ បានចេញ​ដំណើរ​ពី​ក្បាលថ្នល់​ចម្ងាយ ១៥០ ម៉ែត្រ ដោយ​ដឹក​អង្ករ​ចំនួន ១៥ តោន បាន​ជួប​គ្រោះថ្នាក់​បាក់​ដុំ​ក្រោយ នៅលើ​ផ្លូវ​តេ​ជោ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង ១២ និង​៤៥ នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​។ សំណាង​ហើយ ដែល​គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​។​

​តាមរយៈ​រូបភាព​នេះ​ផងដែរ អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការហួសចិត្ត ដោយ​រិះគន់​យ៉ាង​ដូច្នេះ​ថា​៖ «​ដាក់​ទាល់តែ​គ្នា​ទៅមុខ​លែងរួច​, ចង់​ចំណេញ​តែ​ដាច់​សំណង ដាក់​មិន​គិត​សោះ​ហ្មង​, ឡាន​តែ​ពីរ​តាន​កន្លះ​ទេ តែ​ដាក់​ដល់​១០​តោន ជោគជ័យ​, ធ្លាក់​ទាំង​ស៊ី​ម៉ាំង​ទៀត គួរ​ឲ្យ​អាណិត​ឡាន​ណាស់​លោក​អើយ​, ឡាន​ស្រុក​យើង​ភាគច្រើន​គឺ​ចឹ​ង មិន​គិតពី​បញ្ហា​អ្វី​ឡើយ ឱ្យតែ​ដាក់​បាន គឺ​ដាក់​ហើយ​ងាប់​ចោល​,…» ៕ ដោយ​៖ លឹម ហុង​

spot_img
×