Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​អាមេរិក ស្វែងយល់​អំពី​សក្តានុពល និង​សិក្សា​លទ្ធភាព ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម នៅ​ខេត្តស្វាយរៀង

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួប​សម្តែង​ការគួ​សម និង​ស្វែងយល់​អំពី​សក្តានុពល និង​សិក្សា​លទ្ធភាព​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​ខេត្តស្វាយរៀង និង​ស្ថានទូត​សហរដ្ឋអាមេរិក​។​

​មាន​ប្រសា​ន៍​ទៅកាន់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​អភិបាលខេត្ត បានបញ្ជាក់​ជូន អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​តំបន់​សក្តានុពល​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ព្រមទាំង​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​រដ្ឋបាលខេត្ត​ផងដែរ ជាពិសេស​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​នៅ​ខេត្តស្វាយរៀង បានផ្តល់​ការងារ ធ្វើ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​មកពី​តាម​បណ្តា​ខេត្ត​ជាង​៨​ម៉ឺន​នាក់ ។

​ទន្ទឹម​នោះ​លោក​អភិបាលខេត្ត​បាន​ជម្រាបជូន អំពី​ស្ថានភាព​បច្ចុប្បន្ន​ក្នុងកំឡុងពេល​ជំងឺ​កូ​វីដ​១៩ ដូចជា​ការនាំ​ទំនិញ​ចេញចូល​ឆ្លងកាត់​នៅ​ព្រំដែន​ខេត្តស្វាយរៀង និង​វៀតណាម ព្រមទាំង​វិធីសាស្ត្រ​ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋបាលខេត្ត ក្នុងនោះ​រដ្ឋបាល​ខេត្តស្វាយរៀង ក៏បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ផងដែរ​។

​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​បាន​ឆ្លៀតពេល​ពេលវេលា​អញ្ជើញ​មក​សិក្សា​ស្វែងយល់​អំពី​សក្តានុពល និង​សិក្សា​លទ្ធភាព ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​ខេត្តស្វាយរៀង និង​ស្ថានទូត​សហរដ្ឋអាមេរិក​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×