Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្ងោក ស ទិញ​បាន​អ្នកចាំទី​យុវជន​បារាំង Illan Meslier

spot_img

Meslier កើត​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០០០ នាទី​ក្រុង Lorient ប្រទេស​បារាំង មាន​កម្ពស់​១​ម៉ែត្រ​៩៧ គាត់​ត្រូវបាន​គេ​ប្រដូច​ស្តាយ​លេង​របស់​ទៅនឹង​អ្នកចាំទី​សញ្ជាតិ ប៊ែ​ល​ហ្ស៊ិ​ក Thibaut Curtois​។
​អ្នកចាំទី​រូបនេះ បានបង្ហាញ​ខ្លួន​សម្រាប់​ជម្រើសជាតិ​បារាំង ទាំង​អាយុ​ក្រោម​១៨​ឆ្នាំ និង​១៩​ឆ្នាំ ហើយ​កាលពី​រដូវ​កាល​មិន​គាត់​លេង​ឲ្យ​ក្រុម Lorient ៣០​ប្រកួត​ដោយ​រក្សា clean sheets បាន​១១​ប្រកួត​។​

​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ បាន​ចុះ​កិច្ចព្រមព្រៀង​៣​ឆ្នាំ​លេង​ឲ្យ Leeds United
​ខណៈដែល​ក្រុម​ក្ងោក ស របស់លោក Marcelo Bielsa បាន​រង់ចាំ​អស់​រយៈពេល​១៦​ឆ្នាំ​មកហើយ ទម្រាំ​តែ​បាន​មកលេង​លំដាប់​កំពូល​វិញ​។ Meslier បាន​និយាយ​ក្នុង​វេ​ប​សាយ​ផ្លូវ​ការណ៍​របស់​ក្លឹប​ថា “​វា​មិនគួរ​ឲ្យ​ជឿ​ឡើយ​ដែល​យើង​បានមក Premier League​វិញ ហើយ​ថ្ងៃនេះ ខ្ញុំ​បាន​ចុះហត្ថលេខា​ឲ្យ Leeds United ជា​អចិន្ត្រៃយ៍ ដូច្នេះ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​”​។​

Meslier សញ្ជាតិ​បារាំង បាន​កាន់តំណែង​ជា​ជម្រើស​ទីមួយ និង​ពាក់អាវ​លេខ​១ នៅ Leeds នៅពេលដែល Kiko Casilla ត្រូវ​ជាប់​បម្រាម​៨​ប្រកួត ពីបទ​រើសអើង​ពូជសាសន៍​នៅ​ក្នង​ខែកុម្ភៈ​៕
​ដោយ ៖​វិច្ឆិកា​


spot_img
×