Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ចុះសួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ខណ្ឌមានជ័យ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី ២៦ ខែ សីហា ឆ្នាំ​២០២០ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ១០០ គ្រួសារ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្នុងនោះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោកជំទាវ ជា ស៊ីណា ឃួ​ង ស្រេង លោកជំទាវ កែវ សុខ​ពិសី អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ លោក ពេជ្រ កែវ​មុនី អភិបាល ខណ្ឌមានជ័យ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ខណ្ឌមានជ័យ លោក នាយក នាយករង រដ្ឋបាល ខណ្ឌមានជ័យ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ​ចំណុះ​ទាំង​១១ ខណ្ឌមានជ័យ លោក លោកស្រី ចៅសង្កាត់​ទាំង​៧ ។​

​នាឱកាស​នោះដែរ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​សំដែង​នូវ​មនោសញ្ចេតនា​នឹករលឹក អាណិត​ស្រឡាញ់ ការគិតគូរ​ពី​សុខទុក្ខ ជាពិសេស​គឺ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្រប់ពេលវេលា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ និង​បាន​ពាំនាំ​នូវ​សារ​គន្លឹះ​ស្តីពី​បញ្ហា​សុខភាព ជុំវិញ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ ។​

​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បន្តទៀតថា «​អ្វីដែល​កម្ពុជា​យើង​កំពុង​ប្រឹងប្រែង​ធ្វើ​នេះ គឺ​ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ នៅក្នុង​សហគមន៍ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ អនុវត្ត​នូវ​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ត្រូវ​បង្កើន​ការយល់ដឹង​អំពី​សារសំខាន់ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ចំណូលស្រុក ការរក្សា​គម្លាត​សង្គម ការរក្សា​អនាម័យ​។​ល​។​

​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា បើ​គិត​ត្រឹម​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០​នេះ តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល ប្រទេស​កម្ពុជា ចំនួន​អ្នក​ឆ្លង​COVID-19 មាន​ចំនួន ២៧៣ នាក់ ស្រី ៥៤ នាក់ ។ ចំនួន​អ្នកជា​សះស្បើយ ទូទាំងប្រទេស ចំនួន ២៦៤ នាក់ ស្រី ៥៤ នាក់ ។ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន ៩ នាក់ ជា​បុរស ។ នេះ​ជា​មោទនភាព​ណាស់​របស់​ប្រទេស​កម្ពុជា​យើង ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ប្រទេស​ដោយ​បញ្ញាញាណ ប្រកបដោយ​គតិបណ្ឌិត នាំមក​នូវ​សន្តិសុខ​សង្គម​ជូន​ជាតិ​មាតុភូមិ​នាពេល​បច្ចុប្បន្ន​នេះ ។​

​ជា​ចុងបញ្ចប់ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អនុវត្ត​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ (Covid-19) ដូ​ខាងក្រោម ៖ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល​ជែ​ល ។ ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។ ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ។ ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។ បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ។​

​ក្នុងនោះដែរ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានផ្តល់​នូវ​អំណោយ​ជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ១០០ គ្រួសារ ក្នុង​មួយ​គ្រួសារៗ រួមមាន ៖ អង្ករ ១​បាវ ៣០​គីឡូ​, មី ១​កេស​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ , ម៉ាស់ , នំប៉័ង ២​ដើម , នំ​កញ្ចប់​១​កញ្ចប់ , រួមទាំង​ថវិកា​ចំនួន ១០០,០០០ រៀល ក្នុង​មួយ​គ្រួសារ ផងដែរ​៕ ដោយ​៖​មី​ដា​



spot_img
×