Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក លើកយក​បញ្ហា​ប្រឈម​នានា និង​ស្នើសុំ​ឱ្យមាន​ការហោះហើរ​ជា​បណ្តើរៗ តាម​ដែល​អាច​ធ្វើបាន ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ ១៩​នេះ​

spot_img

​ភ្នំពេញ​៖ ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​វិស័យ​អាកាសចរណ៍​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ដោយសារ​ការផ្អាក​ជើង​ហោះហើរ​ជា​បន្តបន្ទាប់ ទន្ទឹម​នោះ​ក៏មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ចំនួន​៥ បាន​លើកយក​បញ្ហា​ប្រឈម​នានា និង​ស្នើសុំ​ឱ្យមាន​ការហោះហើរ​ជា​បណ្តើរៗ​តាម​ដែល​អាច​ធ្វើបាន ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។​
​ការស្នើ​ឱ្យមាន​ការហោះហើ​រ​ឡើងវិញ​ជា​បណ្តើរៗ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយនឹង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល សព្វថ្ងៃនេះ ដំណើរការ​ជើងហោះហើរ​របស់​កម្ពុជា​ពេលបច្ចុប្បន្ន​នេះ​មាន​ពី ៧ ទៅ ១០​ជើង​ក្នុង​មួយថ្ងៃ ហើយ​រំពឹងថា នឹងមាន​ការភ្ជាប់​ជើងហោះហើរ​កាន់តែច្រើន​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ប្រាប់​ឱ្យដឹងថា តាម​សំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ រដ្ឋា​ភិ​បា​លេខាធិការ​អាកាសចរណ៍​ស៊ីវិល​នឹង​ពិនិត្យឡើងវិញ និង​ដាក់សំណើរ​ទៅកាន់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ ១៩ ដើម្បី​ពិនិត្យ​នឹង​សម្រេច​ទៅលើ​ការសម្រួល​និតិ​វិធី​មូ​យ​ចំនួន​។​

​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៧ ដែល​បាន​ប្រតិបត្តិការ ក្នុងនោះ​រួមមាន​៖ Cambodia Angkor Air, Sky Angkor Airlines, Bassaka Air, JC (Cambodia) International Airlines, Lanmei Airlines, Cambodia Airways, Prince International Airlines​។

​ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​ស្រុក ក៏​ដូច​ក្រុមហ៊ុន​អាកាសចរណ៍​នានា បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ ១៩ តែ​រហូតមក​ដល់ពេលនេះ មិនមាន​ក្រុមហ៊ុន​ណាមួយ​ប្រកាស​ពី​ក្ស័យធន​នោះទេ ខណៈ​មានការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់ថា ជើងហោះហើរ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​ពិភពលោក បាននិងកំពុង​ប្រឈម​ដោយសារ​ការភ័យខ្លាច​ពី​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩ ខណៈ​វិស័យ​មួយ​នេះ បាន​ខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​វិបត្តិ​ជំងឺ​នេះ​៕
​ដោយ​៖CEN


spot_img
×