Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ចិន​១២​នាក់​និង​ខ្មែរ​ម្នាក់ បម្រុង​ឆ្លងដែន ពី​កម្ពុជា ទៅ​ប្រទេស​ឡាវ ដោយ​ខុសច្បាប់ ហើយ​បញ្ជូន​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខេត្តព្រះវិហារ​

spot_img

​ព្រះវិហារ ៖ កម្លាំង​នគរបាល​ខេត្តព្រះវិហារ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១២​នាក់ និង​ជនជាតិខ្មែរ​ម្នាក់​ជា​អ្នកបើករថយន្ត​តាក់ស៊ី ពីបទ​លួច​ឆ្លងដែន​ពី​កម្ពុជា ទៅ​ប្រទេស​ឡាវ ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ។​

​បើតាម​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បានបញ្ជាក់​ឱ្យដឹងថា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ស្រឡៅ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១២​នាក់ ក្នុងនោះ​ស្រី​២​នាក់ នៅ​ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​របាយការណ៍​ដដែល បាន​បន្តថា ក្រោម​បទបញ្ជា និង​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ទៅ​ទទួលយក​ជនបរទេស​សញ្ជាតិ​ចិន​ខាងលើ នៅវេលា​ម៉ោង​១​និង​១៥​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ មាន​ចំនួន​១១​នាក់ និង​ស្រី​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​មានបំណង​លួច​ឆ្លងដែន​ចេញពី​កម្ពុជា ទៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ​។​

​បន្ទាប់ពី​កម្លាំង​ជំនាញ​អន្តោប្រវេសន៍​ធ្វើការ​សួរនាំ និង​កសាង​នីតិវិធី​រួច នៅ​ព្រលប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនជាតិ​ចិន​១២​នាក់ និង​បុរស​ជនជាតិខ្មែរ​ម្នាក់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខេត្តព្រះវិហារ​៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×