Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិផល​កម្ពុជា ចំនួន ១៨​ប្រភេទ នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​

spot_img

​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េ ដែល​បានអនុញ្ញាត​ឲ្យ​កសិផល​កម្ពុជា នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ចំនួន ១៨​ប្រភេទ រួចមកហើយ​រួមទាំង​ស្វាយកែវ​រមៀត​ស្រស់​ផង ហើយ​នៅមាន​២​មុខ​ទៀត ដែល​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​កំពុង​ដាក់ពាក្យ​ស្នើសុំ​។​

លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក Park Heung-kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ នា​ទីស្តីការ​ក្រសួងកសិកម្ម ព្រឹក​ថ្ងៃទី​២៦ ខែសីហា​នេះ​។​

​មានប្រសាសន៍​នាឱកាស​នេះ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ គុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ក្នុង​រយ​:​ពេលកន្លងមក​។ ជំនួយ​ដ៏​មានតម្លៃ​នេះ ពិតជា​បាន​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ដែល​បាន​ស្តែងចេញ​ជា​លទ្ធផល​យ៉ាង​ជាក់ច្បាស់​ដូច​យើង​បានឃើញ​នាពេល​បច្ចុប្បន្ន​។ ជាក់ស្តែង​គម្រោង​ចំនួន ៣៦​បាននិងកំពុង​អនុវត្ត និង​មួយចំនួន​ត្រូវបាន​បញ្ចប់ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គម្រោង​ជួយ​លើក​កំពស់​ផលិតភាព​ផលិតកម្ម និង​ពូជ​ដំឡូងបារាំង​នៅ​ខេត្ត​មណ្ឌល​គី​រី​ដែល​សហការ​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម គម្រោង​បង្កាត់​ពូជ​ពោត​នៅ​ស្ថានីយ​បន្ទាយដែក​សហការ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម គម្រោង​ជំរុញ​ផលិតកម្ម​បន្លែ​នៅ​ខេត្ត​មណ្ឌល​គី​រី អគារ​អន្តេវាសិកដ្ឋាន​ថ្មី​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម​តា​ស្អាង ខេត្តស្វាយរៀង​។​ល​។

​ដើម្បី​រក្សា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកសំណើ​ជូន​ឯកឧត្តម​ឯកអគ្គ​រដ្ឋ ទូត​ពិនិត្យ​ពិចារណា​ដើម្បី​ធ្វើការ​គាំទ្រ​លើ​ការអភិវឌ្ឍ​អនុវិស័យ​សំខាន់​មួយចំនួន​ដូចជា​៖ – ការ ស្រាវជ្រាវ និង​ផលិត​ពូជ​ពោត​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម​ពោត​កម្ពុជា​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​សេចក្តីត្រូវការ​សម្រាប់​វិស័យ​ផលិតកម្ម​ចំណី​សត្វ – ការជំរុញ​ផលិតកម្ម​ដំឡូងបារាំង និង​ការផលិត​ពូជ ធានា​បរិមាណ​ផ្គត់ផ្គង់ កាត់បន្ថយ​ការនាំ​ចូល – អភិវឌ្ឍ​វារីវប្បកម្ម​ទឹកសាប – ហេ​ដ្ឋា រចនាសម្ព័ន្ធ​គាំទ្រ​លើ​ផលិតកម្ម​បន្លែ (​ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​) ដែល​បច្ចុប្បន្ន​វិស័យនេះ​កំពុងមាន​និន្នាការ​វិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្របតាម​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម – ជួយ​រៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ​កសិផល ជាពិសេស​បន្លែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​។​ល​។
​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េ ដែល​បានអនុញ្ញាត​ឲ្យ​កសិផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ចំនួន ១៨​ប្រភេទ រួចមកហើយ​រួមទាំង​ស្វាយកែវ​រមៀត​ស្រស់​ផង ហើយ​នៅមាន ២​មុខ​ទៀត​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម​កំពុង​ដាក់ពាក្យ​ស្នើសុំ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា​រដ្ឋា ភិ​បាល​កូរ៉េ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នឹង​បន្ត​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​នាពេល​អនាគត​។

​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ស្តីពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​សមិទ្ធផល​សំខាន់ៗ​ដែល​ភាគី​ទាំង ពីរ​សម្រេច​នាពេល​កន្លងមក ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង​អំំ​ណរ​គុណ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋ មន្ត្រី និង​សហការី​ដែល​បានផ្តល់​កិច្ច​សការ​បាន​យ៉ាង​ល្អប្រសើរ ក្នុងការ​អនុវត្ត​គម្រោង​នានា​ទាក់ ទង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ ជាក់ស្តែង​គម្រោង​អភិវឌ្ឍ​វិស័យ​ព្រៃឈើ ផលិតកម្ម​ដំណាំ​បន្លែ ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ ផលិត​កម្មពូជ ការនាំចេញ ការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ដែល​កំពុង​អនុវត្ត​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​សង្ឃឹមថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគ ជ័យ​យ៉ាង​ល្អប្រសើរ ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។
​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​បន្ថែមថា វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដូច្នេះ​ក្នុង​អាណត្តិ​របស់លោក នឹង​បន្ត​សហការ និង​គាំទ្រ​នូវ​រាល់​សកម្ម ភាព​គម្រោង​នានា​ដែល​បាននិងកំពុង​អនុវត្ត​ឲ្យ​ដំណើរការ​ទៅដោយ​រលូន និង​សម្រេច​ទទួលបាន​ជោគជ័យ និង​ជាពិសេស​ពិនិត្យ​ពិចារណា​លើ​គម្រោង​ថ្មីៗ​ដែល​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជាពិសេស​នឹង​នាំយក​នូវ​រាល់​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ទៅពិនិត្យ​ពិចារណា​ឲ្យ បាន​ស៊ីជម្រៅ ដើម្បី​ផ្តល់​ការគាំទ្រ​ជា​ជំហានៗ​តាម​ការចាំបាច់ ក្នុង​បំណង​ចូលរួម​អភិវឌ្ឍ​វិស័យនេះ ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​បរិបទ​នៃ​ការប្រកួតប្រជែង​ទីផ្សារ កំណើនប្រជាជន និង​កំណើនសេដ្ឋកិច្ច​។

​សូមបញ្ជាក់ថា កសិផល​កម្ពុជា​ទាំង ១៨​ប្រភេទ ដែល​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​រួមមាន​៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់​ក្រៀម ដំណាប់​ស្វាយ ស្វាយ​ស្រស់ ចំណិត​ផ្លែ ញ​ក្រៀម ម្សៅ​ញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់​ផ្លែ​ម្នាស់ ផ្សិត​លីង​ជឺ សណ្តែក​ផ្កាយ ស្លឹក​ទៀបបារាំង ម្សៅ​ម្រុំ និង​ស្លឹកគ្រៃ​៕​ដោយ​៖​កូ​ឡាប​

  

spot_img
×