Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់ មាន់​បាត់​រាល់ថ្ងៃ​មិនដែល​លោះ ទ្រាំលែងបាន នាំគ្នា​តាមដាន​ទើបដឹងថា​បាត់​ដោយសារ​….​ហួសចិត្ត​!

spot_img

​ប៉ៃលិន ៖ នេះ​ជា​រឿង​ដ៏​ហួសចិត្ត និង​ក៏​គួរ​ក្តៅក្រហាយ​យ៉ាងខ្លាំង​ផងដែរ ក្រោយពី​បានដឹង​មូលហេតុ ដែល​អ្នកភូមិ​ប៉ា​ហ៊ី​ជើង ស្ថិតក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ចេះតែ​បាត់​មាន់​ស្ទើរ​រៀងរាល់ថ្ងៃ ដោយ​ពុំដែល​រកឃើញ​មុខ​ចោរ​ម្តងណា​សោះឡើយ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​ម្នាក់ បាន​ឲ្យ​ដឹងថា អ្នកភូមិ​នៅក្នុង​ភូមិ​ពិតជា​មានការ​ក្តៅក្រហាយ​យ៉ាងខ្លាំង ខណៈ​មាន់​ចិញ្ចឹម​របស់​ពួកគាត់ បាន​បាត់​ជា​រៀងរាល់ថ្ងៃ ដោយ​អ្នកខ្លះ​បាត់​រហូត ១០, ២០ ក្បាល ដែល​ក្នុងនោះ​សូម្បី​បាត់​មេមាន់​ទើបនឹង​ញាស់​ចោល​កូនតូចៗ​យំ​ពេញ​ទ្រុង និង​ខ្លះទៀត​រហូត​បាត់​អស់ពី​ទ្រូង​រលីង​តែម្តង​។​

​ប៉ុន្តែ អ្វីដែល​ហួសចិត្ត​ខ្លាំង​បំផុត​នោះ គឺ​ក្រោយពី​បាន​តាមដាន​គ្រប់ៗ​គ្នា ស្រាប់តែ​ប្រទះឃើញ​គេ​ដាក់​អង្គប់​មួយ​យ៉ាង​ធំ​ស្ថិតនៅក្នុង​ដីឡូត៍​មួយ​ដែលជា​កន្លែង​ស្តុក​សំរាម​ដែលមាន​ឈ្មោះ ចិន​។​

​នុយ​ដែល​គេ​ដាក់​សម្រាប់​ទាក់​សត្វ​ចិញ្ចឹម​របស់​អ្នកភូមិ គឺជា​អង្ករ និង​ចំណី​ផ្សេងៗ ។ ហើយ​បើតាម​ការពិនិត្យ​ឃើញជាក់ស្តែង នោះ​អង្គប់​ដ៏​ធំ​នេះ គឺអាច​ទាក់​ជាប់​មិន​ថា​មាន់​តូច ឬ មាន់​ធំ​នោះទេ​។​

​ទោះយ៉ាងណា ក្រោយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពាក់ព័ន្ធ​នឹងមាន​ម្ចាស់ផ្ទះ​លួច​ដាក់​អង្គប់​ចាប់​មាន់​របស់​អ្នកភូមិ​រាល់ថ្ងៃ​បែបនេះ នរគ​បាល​ប៉ុស្តិ៍​ក៏បាន​កោះហៅ​បុរស​៤​នាក់ ដែលជា​កម្មករ​ដឹកជញ្ជូន​សំរាម​ក្រុងប៉ៃលិន ទៅ​សាកសួរ​ដើម្បី​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រោះ​មាន​ភស្តុតាង​ជាក់ស្តែង​៕ ដោយ​៖ លឹម ហុង​

spot_img
×