Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកអន្តោប្រវេសន៍ ណែនាំ​ឲ្យ​មន្រ្តីនគរបាល ត្រួតពិនិត្យ​មើល​សភាព​ការណ៍​ភ្ញៀវ​ចេញ​​ចូល នៅតាម​ច្រកទ្វារ​អន្តរជាតិ​ និង​វិធាន​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែសីហា ឆ្នាំ​២០២០ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចូលរួម ស្តាប់​របាយការណ៍ របស់​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ និង​ទី​២ ស្តីពី​សភាពការណ៍​ភ្ញៀវ​ចេញ​-​ចូល នៅតាម​ច្រកទ្វារ​អន្តរជាតិ ព្រមទាំង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ និង​វិធាន​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​នាយកដ្ឋាន​, អនុប្រធាននាយកដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​។​

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​ថា ការប្រជុំ​នាពេលនេះ គឺ​ដើម្បី​ត្រួត​ពិនិត្យមើល​សភាពការណ៍​ច្រកទ្វារ​អន្តរជាតិ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុងស្ថានភាព​ដែល​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការ​ប្រឈម ការរារាំង ការ​ដំណើរការ​របស់​ប្រទេសជិតខាង និង​ប្រទេសជាតិ​យើង​ទាំងមូល ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ និង​ចំនួន​អ្នកដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ប្រទេស មានការ​ការថយចុះ ដោយសារតែ​ចាត់​វិធានការណ៍​តឹងរ៉ឹង ដើម្បី​ការពារ​ទប់ស្កាត់ ការនាំ​ចូល​ជំងឺ​កូ​វីដ​-១៩​។

​ជាមួយគ្នានេះដែរ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក ក៏បាន​សំណូមពរ​ឲ្យ​នាយកដ្ឋាន​ទាំងពីរ យកចិត្តទុកដាក់​ធ្វើការ​ងារ​តាម​ជំនាញ តាម​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន គោលការណ៍​ក្រសួងមហាផ្ទៃ និង​តាម​គោលការណ៍​ក្រសួងសុខាភិបាល រួមទាំង​ការគ្រប់គ្រង​ច្រករបៀង ស្លាប​ឆ្វេង ស្លាប​ស្តាំ​របស់​ប៉ុស្តិ៍ ឲ្យ​បាន​តឹងរ៉ឹង ជាមួយនឹង​ការពិនិត្យ​ឡើងវិញ នូវ​ឧបករណ៍ សម្ភារៈ សម្រាប់​ការពារ​ជំងឺ​កូ​វីដ​-១៩៕​
ដោយ៖កូឡាប

 

   

spot_img
×